ប្រទេសថៃ៖ ពិតជាស័ក្តិសមណាស់សម្រាប់តារាថៃ៤ រូបដែលផ្លាស់ប្តូរមុខមាត់ឲ្យសមនឹងតួអង្គក្នុងរឿងដែលខ្លួនឯងសម្ដែង ដោយព្យាយាមសម្រកទម្ងន់ ពីរាងឲ្យធាត់ មកស្គម ដើម្បីត្រៀមខ្លួនយ៉ាងពិតប្រាកដក្នុងការសម្ដែងជាតួអថ្គក្នុងរឿងដែលពួកគេបានជ្រើលរើសសម្ដែង។

វាជារឿងធម្មតាទេសម្រាប់តារាគ្រប់រូបក្នុងការវិនិយោគលើការផ្លាស់ប្តូរមុខមាត់ ហើយថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ពីតារាសម្ដែង ៤ រូប ធ្វើការផ្លាស់ប្តូររូបរាងសម្រាប់ការសម្តែងរឿង៖

១. Sunny Suwanmethanont

តារាប្រុស Sunny  Suwanmethanont បានកែតម្រូវរូបរាង ដើម្បីបន្ថែមសាច់ដុំឱ្យសម និងមើលទៅដូចកីឡាករវាយកូនបាល់អាជីពក្នុងភាពយន្តមួយរឿង លោក Sunny ដើរតួនាទីជា Don Sichang និងជាកីឡាករវាយកូនបាល់ដ៏ល្បីក្នុងចំណាត់ថ្នាក់ពិភពលោក ហើយសម្រាប់ខ្សែរភាពយន្តនេះដែរ ប្រាកដណាស់ សំដៅទៅលើការរៀនវាយកូនបាល់ ដោយមានគ្រូបង្វឹកក្រុមយុវជនជម្រើសជាតិមកបង្រៀនហើយក៏ហាត់ប្រដាល់ផងដែរ។ លើសពីនេះ Sunny ក៏បានសម្រកទម្ងន់ជាង១០គីឡូក្រាម ដើម្បីដើរតួជាចនក្នុងរឿង «ស្នេហ៍៧ឆ្នាំ ល្អ៧ដង» ដោយក្នុងរឿងលោកគឺជាមនុស្ស ខូចចិត្តរហូតដល់សភាពស្គមស្គាំង មានពុកចង្ការ អាចនិយាយបានថាមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ព្រោះត្រូវចាកចេញពីវិស័យរបស់ខ្លួនហើយទៅមើលត្រី នៅក្នុងអាងចិញ្ចឹមរបស់។

២. De Chantwitch

សម្រាប់តារាវ័យក្មេងរូបនេះក៏មិនអន់នោះដែរ លោក De Chantwitch លះបង់ទម្ងន់ជាង១០គីឡូក្រាមដើម្បីសម្តែងជាតួដេនឆៃ (Denchai) ក្នុងរឿង Fanday  លោកដេនឆៃ(Denchai) ជាមនុស្សមិនសូវមើលថែខ្លួនឯង ដោយត្រឹមតែ ១ ខែអាចស្រកពី ៧៤ គីឡូក្រាមដល់ ៦៥ គីឡូក្រាម ហើយក្នុងរឿងនោះក៏តម្រូវឱ្យហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាមនុស្សដែលមានមនោសញ្ចេតនាផងដែរ។

៣. Yada Narilla

ដល់វេនតារាស្រីថ្មី ដែលកំពុងត្រូវបានទទួលនូវភាពល្បីល្បាញ នៅពេលនេះសម្រាប់តួឯកស្រី Yada Narilla ដែលដើរតួជា Ming ក្នុងរឿងខ្នាតមធ្យមនាងត្រូវស្រកទម្ងន់ជាង១០គីឡូ ហើយប្រើពេលតែ១ខែប៉ុណ្ណោះ ក្នុងនោះនាងធ្លាប់បង្ហើបថា ក្នុងការចាប់ផ្តើមថតរឿងនេះ ដើម្បីភាពជាក់ស្តែងនាងត្រូវសម្រក់ទម្ងន់ប្រហែល ៥ គីឡូក្រាម ហើយបន្ទាប់មកកាត់បន្ថយគីឡូបន្តទៀតនៅចុងបញ្ចប់នៃរឿងដើម្បីធ្វើឱ្យវាកាន់តែមានភាពប្រាកដនិយមនិងស្របតាមសាច់រឿងនៅក្នុងខ្សែភាពយន្តដែលខ្លួនសម្ដែង។

៤. Ice Su Nattarat

ថ្មីៗនេះតារាសម្ដែង Ice Su Nattarat ដែលបានស្រកទម្ងន់១៧គីឡូក្រាមក្នុងរយៈពេល ១ ខែកន្លះ ដើម្បីដើរតួជា Oud ក្នុងរឿង One for the Road លោកបានបង្ហើបថាកន្លងមកលោកព្យាយាមសម្រក ទម្ងន់ដើម្បីសម្តែងរឿងមួយនេះ  ដូច្នេះមានគន្លឹះសម្រកទម្ងន់មួយចំនួន និងអាចសម្រកបានល្អ ប៉ុន្តែការលំបាកស្ថិតនៅពេលសម្រកទម្ងន់អំឡុងពេលថតដើម្បីឱ្យសមនឹងតួរអង្គ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ប៉ុន្តែការលះបង់នេះក៏ជាកត្តានាំឱ្យជោគជ័យដ៏អស្ចារ្យផងដែរ៕ ប្រភព៖ Kapook