ខេត្តសៀមរាប៖ ឡដុតធ្យូងរបស់ប្រជាពលរដ្ឋជាច្រើនកន្លែង នៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ត្រូវកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើស ហការជាមួយកម្លាំងសមត្ថកិច្ចស្រុកស្វាយលើ ចុះវាយកម្ទេចចោល ដោយចាត់ទុកថា វាជាមុខរបរមួយបានបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/a/AVvXsEgRXdTRGQcxWKgG70iG6XhvPezjIAv5nukLnKFBvDsi6eoorG0tVb3vIRQe6cl26kRgmUTmEPTfh9E0hIQIu11ixW448mpSeVJ0oOixuqvrUJ7YR49sNnrkqZjXge-W2mhtcojUVCqJ_VeqR012aDmNmds2AFilA1fYhtmf5Wu194Mf3EbRCIUJHISe=s800មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ប្រតិបត្តិការនេះ គឺចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ឡដុតធ្យូង និងរុះរើឡធ្យូង។ មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នារួចហើយ។
មន្ត្រីរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ក្រុមការងារបានសម្រេចថា ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឲ្យពួកគាត់រុះរើដោយខ្លួនឯង។https://blogger.googleusercontent.com/img/a/AVvXsEgOfw4Nt9tZY3Keyx-Goi9DqhLTAZgev3NjjxgIZF-A-nVMT19gicfYjDjIcriaC_rHbiDAFmkWldj_nU4hJUHMwzo7S0UZ3iw98qAQSqD4_XmJSKLtdjzSP5svtX-HXKvuImvqcYyg2onGpdJAFkApMsSXeBXzyCitbtfa1ccSkz_C6NxVM6I4MfrJ=s800 ដោយឡែកឡ ដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនឹងងកន្លែង។ ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន២៨ឡ។
ជាមួយគ្នានោះដែរ មន្ត្រីរដ្ឋបាលព្រៃឈើ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបមុខរបរដុតធ្យូង ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពបែបនេះ ព្រោះវាជាមុខរបរមួយបានបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ៕https://blogger.googleusercontent.com/img/a/AVvXsEj0FNBCqi21Sva8bezH_JkYF8t2z3kpdWFrOblmld6hX7aaYgIx37kLLOlVj4zC1RRsuzcb_O_TRJOoszVa9ENWiLGsXQo2znjTAgc1nOBwM9QLJKaYvKJqtLizCmdH-8oQ0EywtpE4E3b7tbR9u70h3Z7OvnyXQvic-5uzncX8eVDYGel-nawCwXr-=s800