ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយតារាស្រីល្បីឈ្មោះមួយរូបគឺ Tangmo Nidaដែលនាងតែងតែបង្ហាញខ្លួនឱ្យមហាជនបានឃើញតាមរយៈខ្សែរភាពយន្តជាច្រើន និងតែងតែបង្ហាញពី ជីវិតពិតតាមបណ្ដាញសង្គមមិនចេះដាច់។

ស្រាប់តែរយៈពេលកន្លងទៅថ្មីៗនេះតារាស្រី Tangmo នាងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ក្រោយឮដំណឹងដ៏រន្ធត់ចិត្តថានាងបានធ្លាក់ទឹក នៅទន្លែ ចៅប្រះយ៉ា ក្រោមស្ពានរ៉ាម៉ា ៧ ទាំង កណ្ដាលយប់ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ និង ០០នាទីយប់ ខណៈដែលនាងកំពុងតែជិះទូកថតរូបលេងជាមួយមិត្តភ័ក្ដិរបស់នាង ហើយក៏ស្រាប់តែនាងបានធ្លាក់ទឹកភ្លាមបាត់ស្រមោលឈឹងតែម្ដង។ បន្ទាប់ពីនាងទទួលគ្រោះថ្នាក់នេះហើយ ក្រុមអ្នកជួយសង្គ្រោះក៏បានមកដល់កន្លែងកើតហេតុ និងធ្វើការជួយសង្គ្រោះ និងមុជទឹកស្វែងរកនាងជាបន្ទាន់ ប៉ុន្តែដោយសារតែ កំលាំងនៃទឹកកួចខ្លាំងនៅទីនោះទើបធ្វើឱ្យមានការពិបាកស្វែងរកជាខ្លាំង។ ក្នុងនោះនាព្រឹក ម៉ោង ៦:១០ នាទីថ្ងៃទី ២៥ ខៃ កុម្ភៈ នេះមានសេចក្តីរាយការណ៍បន្ថែមទៀតថា អ្នកមុជទឹកបានបញ្ឈប់ការស្វែងរកជាបណ្តោះអាសន្នសិន  ដោយសារតែការបើកផ្លូវទឹក ហើយបុគ្គលិកនឹងរៀបចំផែនការម្តងទៀតនៅថ្ងៃត្រង់នេះ។

យ៉ាងណាមិញមិត្តភ័ក្តិរបស់នាង ក៏បានបញ្ជាក់ផងដែរថាតារាស្រី Tangmo នាងបានពាក់អាវព័ត៌ស ក្នុងនោះប្រសិនបើបងប្អូន ណាប្រទះឃើញដោយចៃដន្យណាមួយសូមផ្ដល់ដំណឹងឱ្យខាងក្រុមគ្រួសារផង។ ក្នុងដំណឹងដ៏តក់ស្លុតនេះ មានមហាជន និងមិត្តរួមសិល្បៈជាច្រើនបានសម្ដែងនូវ​ក្ដីសោកស្ដាយ និង នៅតែមានសង្ឃឹមថានាងនឹង មិនមានគ្រោះថ្នាក់អ្វីទាំងអស់ និងជូនពរឱ្យរកនាងឃើញឆាប់ៗនេះ៕ប្រភព៖Sanook