រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលទៅទិញបន្លែផ្លែឈើ ត្រីសាច់ និងសម្ភារៈប្រើប្រាស់នៅផ្សារនាគមាស និងអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ២៣៩ , ផ្លូវ២៣៩ ហើយកែងនឹងផ្លូវ២៣១ បាននាំគ្នារអ៊ូថា នៅផ្សារនាគមាស កាន់តែយ៉ាប់ទៅៗមិនដឹងជាប្រធានផ្សាររវល់ទៅណាទេ ទើបបណ្តែតបណ្តោយឲ្យរថយន្តដឹកបន្លែផ្លែឈើចតបិទផ្លូវជិតឈឹងរាល់ថ្ងៃ ស្ទះផ្លូវរាល់ថ្ងៃ ពិបាកធ្វើដំណើរណាស់ រហូតលែងចង់ទៅផ្សារនេះទៀតហើយ។https://blogger.googleusercontent.com/img/a/AVvXsEh0pIxJhAPEVGiSE08qRv547djAvpeUiaFwrEF9Rn323kJCxE507hJxkqr3QNZmFswCx6YCEI7MyN9GcO2Qyi41goymwBTQyEX8qCQWXw2IlV10dQXJPGopJAny7K3vZuP6l0hToZC2Z7JoARodNJAMGS7K7BqoW_Oyl1LeN3pj--cKqtE27N7XFcPH=s1280ប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅតាមបណ្តោយផ្លូលេខ២៣៤ កែងនឹងផ្លូវលេខ២៣៩ ហើយកែងនឹងផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក នៅក្នុងផ្សារនាគមាស មានរថយន្តដឹកបន្លែផ្លែឈើបានចតត្រៀបតា្របិទផ្លូវរាល់ថ្ងៃ ជាទម្លាប់ទៅហើយ ពិបាកធ្វើដំណើរឆ្លងកាត់ណាស់ សូម្បីតែដើរក៏មិនចង់រួចដែរ កុំថាឡើងជិះម៉ូតូ ឬរថយន្ត មើលតែរូបភាពនេះទៅដឹងហើយ ។ ជាពិសេស អ្នកលក់ដូរទៀតសោត ក៏មានលក់លយចេញមកចិញ្ចឹមផ្លូវចិញ្ចឹមផ្លូវខ្លាំង ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់អស់រលីង https://blogger.googleusercontent.com/img/a/AVvXsEjHJ9KJIV7N2Txz4RsiC4BJzS04sS2RHiLUpmYbTkeQKDqw-dL_7eBzJInYZONqqQLAwIb-Jig-l1Sl2qwJ-qaeLx-YCi3nGOqZtCJVeZ0iHJyYdx0iwSmZWMvBQC1DAVKNZSLqme63Y4q8FwwMyphbDxYGcweDhbgWXVopWBCbd7BN8pkQwzS5O0-s=s1280ប្រជាពលរដ្ឋបន្តថា នៅក្នុងផ្សារចៀសមិនរួច ពីការកកស្ទះចរាចរណ៍បន្តិចបន្តួច ដោយសារតែមានមនុស្សម្នាចូលផ្សារទិញម្ហូបអាហារ បន្លែបង្ការត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប៉ុន្តែករណីនៅផ្សារនាគមាសនេះវិញ និយាយលែងចេញហើយឡានដឹកបន្លែផ្លែឈើមកចតបិទផ្លូវជិតឈឹងរាល់ថ្ងៃ មិនឃើញមានប្រធានផ្សារ និងសន្តិសុខផ្សារចុះមករៀបចំសណ្តាប់ធ្នាប់ទេ សូម្បីតែអាជ្ញាធរខណ្ឌទួលគោក ក៏ដូចគ្នា មិនដឹងជាអស់លោករាល់ទៅណា គ្មានភាពជាអ្នកដឹកនាំបន្តិចសោះ រហូតមានពេលខ្លះធ្វើឲ្យគាត់មានសតិអារម្មណ៍លែងចង់ទៅផ្សារនេះទៀតហើយ ខណៈពេលដែលជំងឺកូវីដប្រភេទថ្មី អូមីក្រុង កំពុងតែផ្ទុះឆ្លងរីករាលដាល តើឲ្យបងប្អូនប្រជាពលរដ្ឋដែលទៅផ្សារនេះ មានគម្លាតសុវត្ថិភាពយ៉ាងម៉េច បើស្ទះផ្លូវរាល់ថ្ងៃ រកតែជិះម៉ូតូសឹងមិនបានផង។https://blogger.googleusercontent.com/img/a/AVvXsEiEHwIiXUxJqFLTx59Z3PgguDvUVAoqH3BfZM_u5jJ8n6NloXtStlwhB9tV56nNsP5i5kTIiEb2IZvGFUTnnqT5ZOj4BeuPRge2l0hHlUByQ3goGK_cZhTGfmWi787dXb6q_m2Hgkz5JwNGSyDw0N5TYRh3cEdqg6zxD14YAGTLNHPfhHGO2cN6J0Ua=s1280
ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរទួលគោក សូមមេត្តាចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅចំណុចផ្លូវខាងលើផង ព្រោះស្ទះរាល់ថ្ងៃពេកហើយ ហើយពួកគាត់គ្មានសង្ឃឹមលើប្រធានផ្សារនាគមាស និងសន្តិសុខ ចុះមករៀបចំសណ្តាប់ធ្នាប់នៅទីនេះទេ ។

ជុំវិញនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ « KBN» នៅមិនទាន់សុំការបកស្រាយពីប្រធានផ្សារនាគមាស និងអាជ្ញាធរពាក់ព័ន្ធបានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ជានិច្ច៕https://blogger.googleusercontent.com/img/a/AVvXsEgROX0n2HrbuavZ-Gx5HPBhzBXVNpw1-qAIfrxMSkcBFxgPqZmL6hE7aclp7jbJwAi5RNY7snInN8pc9aJoFUyxzPXO559Wcnqrq6bgeLYYJabiWo0nPNkcTxRtmUYVq4Fi_fcuj0LhiCezcYdnSP--KvO6d8ur66beuv0WnsowLAfXws-eA0TrWZvJ=s768
ដោយ កែន សុខគីម