ការ​មាន​ស្បែក​ស្អាត​ដោយ​មិន​បាច់​ផាត់​មុខ​ជា​រឿង​សំខាន់ណាស់​សម្រាប់​មនុស្ស​ស្រី ហើយ​នេះ​ជា​គន្លឹះ​ជំនាញ​ទាំង ១០ ដែល​អាច​ជួយ​អ្នក​បាន ​សម្រាប់កែបញ្ហាអ្នកដែលមានស្បែកងាយប្រតិកម្ម​ និងរមាស់។

  1. ប្រើក្រែមផ្តល់សំណើមជាជាងលាបឡេ

សម្រាប់ស្បែកស្ងួត និងងាយប្រតិកម្ម ការប្រើក្រែមផ្តល់សំណើម វាជាការប្រសើរជាងការប្រើឡេព្រោះវាផ្តល់នូវរបាំងកាន់តែក្រាស់ដើម្បីរក្សាជាតិទឹកសម្រាប់ស្បែករបស់អ្នក។

  1. ព្យាយាមកំណត់ពេលវេលានៃការងូតទឹក ឬងូតទឹកឱ្យនៅត្រឹម 10 នាទីប៉ុណ្ណោះ

ពេលវេលាងូតទឹកអតិបរមាដែលគ្រូពេទ្យបានណែនាំគឺប្រហែលពី 5 ទៅ 10 នាទី។ គ្រូពេទ្យជំនាញខាងសើស្បែកនិយាយថា នេះជាពេលគ្រប់គ្រាន់ដើម្បីសម្អាត និងផ្តល់សំណើមដល់ស្បែក។ ការប្រើប្រាស់ពេលវេលាយូរពេក  អាចនាំឱ្យមានផលវិបាកមិនល្អចំពោះស្បែក ដូចជា បាត់បង់ប្រេងសំណើមពីធម្មជាតិ  ស្បែកងាយប្រតិកម្មរមាស់  និងឡើងក្រហម   រន្ធញើសរីកធំជាដើម​។

  1. ប្រើផលិតផលថែរក្សាស្បែកដែល “គ្មានក្លិន”

ប្រសិនបើអ្នកសម្គាល់ឃើញថាស្បែករបស់អ្នករលាក និងងាយប្រតិកម្ម សូមប្រើឡេ  សាប៊ូ និងទឹកសម្អាតដែលគ្មានក្លិន ​ព្រោះវាកាត់បន្ថយការរមាស់ និងការបង្កឱ្យមានប្រតិកម្មអាលែហ្សីតិចតួច។

  1. កុំបណ្តោយអោយស្បែកមុខស្ងួត

ក្រោយពីសម្អាតមុខរួច នេះ​ពេលវេលាដ៏ល្អបំផុត  ក្នុងការអនុវត្តស្បែកអោយមានសំណើម ដោយការបិទម៉ាស់ពីរ បីដងក្នុងសបា្តហ៍  ពិតជាកាត់បន្ថយភាពនឿយហត់របស់ស្បែកមុខបានមួយកម្រិត។

 5 . ប្រើ sunscreen ​អោយត្រូវនឹងស្ថានភាពស្បែក

មនុស្សមួយចំនួនមានអាឡែស៊ីទៅនឹងឡេការពារកម្តៅថ្ងៃខ្លាំង ហើយមិនដឹងថាវាជាបញ្ហានោះទេ។ ជាលទ្ធផល ស្បែករបស់អ្នករបក និងឡើងក្រហម ដោយសារតែសមាសធាតុគីមីរបស់វា។

ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម វាជាការប្រសើរក្នុងការប្រើឡេការពារកម្តៅថ្ងៃដែលមានស័ង្កសី ឬទីតានីញ៉ូមឌីអុកស៊ីត។