មានមធ្យោបាយជាច្រើនដើម្បីជួយ កាត់បន្ថយភាពធាត់ ដូចជាការហាត់ប្រាណ និងការតមអាហារជាដើម ក៏ប៉ុន្តែបច្ចុប្បន្ននេះក៏មានវិធីមួយទៀតដែលមនុស្សស្រីជាច្រើននិយម និងមានការលឺតៗគ្នានោះគឺ ” ការចាក់ម្ជុលវិទ្យាសាស្ត្រ ” ។ តាមពិតទៅការចាក់ម្ជុលវិទ្យាសាស្ត្រ គឺជាវិទ្យាសាស្ត្ររបស់ឱសថចិន ដែលត្រូវបានគេដឹងថាអាចព្យាបាល និងសម្រាលរោគសញ្ញានៃជំងឺផ្សេងៗ តើវាពិតជាអាចជួយសម្រកទម្ងន់បានដែរឬទេ ?
សាស្ត្រាចារ្យបណ្ឌិតចក្រី Chakrabongse Sauangthong MD Department of Anesthesiology នៃមន្ទីរពេទ្យ Chulalongkorn សមាគមកាកបាទក្រហមថៃបាននិយាយថា ការចាក់ម្ជុលវិទ្យាសាស្ត្រមានលទ្ធភាពអាចជួយកាត់បន្ថយភាពធាត់បាន។
ការចាក់ម្ជុលវិទ្យាសាស្ត្រមានឥទ្ធិពលដូចខាងក្រោមលើរាងកាយ៖
– ធ្វើឱ្យប្រសើរឡើងនូវមុខងារថ្លើមនិងតម្រងនោម
– ជំរុញការបញ្ចេញជាតិខ្លាញ់លើសចេញពីរាងកាយតាមរយៈញើស កាត់បន្ថយសមាមាត្ររាងកាយ
– បន្ថយកម្រិតជាតិស្ករ និងខ្លាញ់ក្នុងឈាម
– ធ្វើឱ្យមានតុល្យភាពកម្រិតជាតិស្ករ និងខ្លាញ់ក្នុងរាងកាយ
– ធ្វើឱ្យមានតុល្យភាពនៃក្រពេញទីរ៉ូអ៊ីត និងក្រពេញ Adrenal រាងកាយដុតថាមពលបានកាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ រាល់ការចាក់ម្ជុលវិទ្យាសាស្ត្រ អ្នកគួរតែធ្វើឡើងដោយគ្រូពេទ្យដែលមានឧបករណ៍ស្អាត និងគ្មានមេរោគ ព្រមទាំងនៅក្នុងកន្លែងដែលមានការទទួលស្គាល់តែប៉ុណ្ណោះ៕What is Acupuncture? | Does Acupuncture Work? | Live Science

អត្ថបទដោយ៖ សុផានីត