វេជ្ជបណ្ឌិត Drew Ramsey បានមានប្រសាសន៍ថា អាហារដែលអាចធ្វើឱ្យជំងឺធ្លាក់ទឹកចិត្តមានសភាពកាន់តែអាក្រក់រួមមាន អាហារបែបបស្ចិមប្រទេសញឹកញាប់ និងអាហារកែច្នៃ។ ជាមួយគ្នានេះវាក៏ត្រូវបានរួមបញ្ចូលទាំងអាហារសម្បូរជាតិខ្លាញ់ឆ្អែត កាបូអ៊ីដ្រាត ផងដែរ ព្រោះតែសារធាតុទាំងអស់នេះបានជះឥទ្ធិពលអវិជ្ជមានលើអ្នកជំងឺដែលមានជំងឺធ្លាក់ទឹកចិត្តជាខ្លាំង ។
ខណៈលោកស្រី Jiratikan Duangsa បានធ្វើការកំណត់រោគសញ្ញាដែលទទួលបានពីអាហារសម្រាប់អ្នកជំងឺធ្លាក់ទឹកចិត្តមានដូចជា ៖
1. តែ – កាហ្វេ ដោយសារតែពួកវាសម្បូរទៅដោយជាតិកាហ្វេអ៊ីនខ្ពស់ ដែលបណ្ដាលឲ្យ គេងមិនលក់ ដូច្នេះប្រសិនបើអ្នកផឹកលើសពី 2 កែវក្នុងមួយថ្ងៃ នោះវានឹងបង្កើនបរិមាណជាតិកាហ្វេអ៊ីននៅក្នុងខ្លួនរបស់អ្នកកាន់តែច្រើន ជាងនេះទៅទៀត វាក៏បានធ្វើឱ្យមានការថប់បារម្ភ ញ័របេះដូង និងបង្កើនភាពតានតឹងផងដែរ ។Plastic teabags may release microscopic particles into tea, say researchers

2. ភេសជ្ជៈកំប៉ុង ជាពិសេសសូដាខ្មៅ ដោយសារតែវាមានជាតិកាហ្វេអ៊ីន និងជាតិស្ករខ្ពស់ រួមទាំងភេសជ្ជៈខ្មៅ និងរបបអាហារ ដែលមានការស្រាវជ្រាវពីស្ថាប័នអប់រំសរសៃប្រសាទនៅបរទេសបានរកឃើញថា អ្នកដែលទទួលទានភេសជ្ជៈផ្អែមបួនកំប៉ុង ឬបួនកែវក្នុងមួយថ្ងៃ ទំនងជាអាចវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តបីដងដែលធ្ងន់ធ្ងរជាងមនុស្សធម្មតា។Soft drinks

3. ទឹកផ្លែឈើ មួយចំនួន ដូចជាទឹកក្រូចឆ្មារ ទឹកផ្លែឈើ ទឹកទំពាំងបាយជូ ឬក្រូចថ្លុងជាដើម ក៏អាចមានប្រតិកម្មជាមួយនឹងថ្នាំមួយចំនួនផងដែរ ដែលវាអាចបណ្តាលឱ្យថ្នាំមិនមានប្រសិទ្ធភាពក្នុងការព្យាបាល និងអាចធ្វើឲ្យមានផលរំខានមួយចំនួនសម្រាប់អ្នកជំងឺបាក់ទឹកចិត្តផងដែរ៕2,957 Juice Bar Stock Photos, Pictures & Royalty-Free Images - iStock

អត្ថបទដោយ៖ សុផានីត