រាជធានីភ្នំពេញ៖ ទារកម្នាក់ កំពុងតែរស់នៅក្នុងសភាពឈឺចាប់ រ៉ាំរ៉ៃ ជាមួយនឹងជម្ងឺដែលត្រូវភ្លើងឆាបឆេះស្បែកឡើងរលួយ ក្នុងករណីអគ្គិភ័យមួយបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង​ ០២:១០ នាទីទៀប​ភ្លឺ​ ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

https://blogger.googleusercontent.com/img/a/AVvXsEjyWrnl15QUvp644BgndfVq7brCVVvrWBnV9xg47zviIYcSmfE9VSxXeeZgekbJUIbaQn2DAqRf7ptkMOBqAZuVVC36LAUab5Y-oJjynIQ8Wve8sCuhNuIqLH87DiwvtSQLjJ24RY8At51eUlPiYwLG1xSReZLd0lzTvbv3NsSDBFH0kwK6_K21tGQs=s1200តាមរយៈការផ្ដល់បទសម្ភាសតាមទូរស័ព្ទជាមួយសារព័ត៌មាន KBN ម្ដាយរបស់ក្មេងស្រីរងគ្រោះឈ្មោះ តាំង លីអាយុ៤១ឆ្នាំ ប្រកបមុខរបរជាអាជីករ បានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ លឹម មួយណា អាយុ១១ខែ បានរងរបួសធ្ងន់ដោយត្រូវអណ្ដាតភ្លើងឆាបឆេះរាងកាយត្រង់ដៃ និងក្បាលមួយចំហៀង ខណៈខ្លួនជាម្ដាយក៏ត្រូវបានរងរបួសធ្ងន់ដែរ ដោយភ្លាមៗនោះកូនរបស់គាត់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យកុមារជាតិ ហើយគ្រូពេទ្យក៏បានរួសរាន់ជួយសង្គ្រោះជីវិតកូនរបស់គាត់ ប៉ុន្តែមុនពេលព្យបាលគ្រូពេទ្យបានប្រាប់ម្ដាយថា ដាច់ខាតត្រូវតែប្រើប្រាស់ថ្នាំសណ្ដំឲ្យក្មេងជាមុនសិន ទើបអាចលាងរបួសបាន ខណៈរំលងបាន២ ៣ថ្ងៃ ម្ដាយហាក់បីដូចជាមានការបារម្ភចំពោះសុខភាពកូនដែលទើបតែអាយុ១១ខែ ហើយត្រូវប្រើប្រាស់ថ្នាំសណ្ដំទៀតនោះ ក៏បានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យ ដើម្បីរកមន្ទីរពេទ្យថ្មីទៀតព្យាបាលឲ្យកូន។

https://blogger.googleusercontent.com/img/a/AVvXsEiHnweXI8EjnunBgXSGFMhfZRhwdXJyE-gd2Q89uvTDTax0Q5Hy6Btu1F5bxDSyjQd084C9BYIxuDQ_1C3AXMcd15D3FBBoogxv8DicTT9zQ5sqrZUOqLOrRe7wu-_aXNpNt-MMHillO2uCcRFAZApiyK5Zidm06_lwbnj3I-VXEPggaaiYXKOi8OAs=s1200ក្រោយពីសម្រេចយកកូនចេញពីមន្ទីរពេទ្យកុមារជាតិហើយនោះ អ្នកស្រីក៏បានយកកូនទៅព្យាបាលនៅឯមន្ទីរពេទ្យពហុព្យាបាលអំពៅរហូតមកដល់បច្ចុប្បន្ននេះស្ថានភាពរបួសបានធូរស្រាលបន្តិចហើយ គ្រាន់តែត្រូវការចំនាយថវិការច្រើន។

https://blogger.googleusercontent.com/img/a/AVvXsEg2AcIWVP4Qdvsf9vQGd2qCpbryrYMlCWnic7g_bXRFug7v7Bbeq_uOdzZRvD3dPx2OK4xWTxlyNBFUSbE17G52tvLwgKX1V5DbF-G5zs3c27yBVDLuxwb22EsLKSCF5bSdxOSpk2gl1oln_iy4gGwoqx_MXJNwx03H-TYm4ltkSphTss1J8f8kq7Tu=s1200អ្នកស្រី តាំង លី បានឲ្យដឹងទៀតថា ករណីអគ្គីភ័យបានលេបត្របាក់គាត់ទាំងស្រុងរួមមានឥវ៉ាន់លក់ដូរប្រចាំថ្ងៃ ម៉ូតូ៣គ្រឿង មាសប្រាក់មួយចំនួន រួមទាំងបញ្ជីគេជំពាក់លុយមួយចំនួនផងដែរ សរុបជាទឹកប្រាក់ប្រមាណ៣ ទៅ ៤ម៉ឺនដុល្លារ ដែលជាមូលហេតុចម្បងធ្វើឲ្យមានការខ្វះខាតថវិកាព្យាបាលកូនស្រី មិនតែប៉ុណ្ណោះម្ចាស់ផ្ទះដែលរងគ្រោះជាប់ផ្ទះរបស់គាត់បានដាក់ពាក្យបណ្ដឹងប្ដឹងរូបគាត់ថែមទៀត ដោយចោទថាភ្លើងឆេះចេញពីផ្ទះគាត់ ខណៈគាត់ផ្ទាល់ខ្លួនក៏មិនបានដឹងពីមូលហេតុនៃការឆេះដែរ ដោយជាបឋមអាជ្ញាធរបានសន្និដ្ឋានមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះនោះមកពីឆ្លងចរន្តអគ្គិសនី។

https://blogger.googleusercontent.com/img/a/AVvXsEg6c1VYK7nX2RjEQRSFwk75ND2nif6PmxP4ZCfNJKn9DQNfVSNqIHFm2-UKlXFmR6jKBRyt8u9z2wB-R-xXSrsrZ440U8Rq5RfoxDCy9wBLSCKng2oZ7cwqb1Dzx0ZHWN_42-qZ8g3Rrdo8Wqv5zIbZG89ia0LCem0AZC4x9w7Zo9SJfC5Yv4Nar8YA=s2048ជាចុងក្រោយអ្នកស្រី តាំង លី បានលើកម្រាមដៃដប់ឲ្យអ្នកដែលប្ដឹងគាត់សូមមេត្តាដកពាក្យបណ្ដឹងវិញទៅ ព្រោះគាត់ក៏ជាជនរងគ្រោះម្នាក់នៅក្នុងករណីនោះផងដែរ ជាមួយគ្នានេះអ្នកស្រីក៏បានអំពាវនាវឲ្យសប្បុរសជនទាំងអស់មេត្តាជួយបរិច្ចាគថវិកាតិចក្ដី ច្រើនក្ដី ដើម្បីទំនុកបម្រុងព្យាបាលកូនស្រីបន្តទៀត ខណៈរូបគាត់ក៏មានរបួសជាប់ខ្លួនដែរ ប៉ុន្តែមិនជាអ្វីទេ ធ្វើយ៉ាងណាគាត់ចង់ឲ្យតែកូនស្រីជាសះស្បើយត្រឡប់មកដូចដើមវិញ ហើយបើប្អូនមានចិត្តចង់ជួយឧបត្ថម្ភនោះសូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 099 814151/ 096 4131519។

https://blogger.googleusercontent.com/img/a/AVvXsEjRIvdch8sTvvSUIe77jaHpit5S3OUbKKxXLyy8PzuIpY--CATwD-H69HP7I_iil8zkqUS32AWNMw8VhEqSA2OQvBkwTkae3sn56IzAFYazyi1M-dyTxoO-c5KBn98hhLK5JfWL7YUS0TsIohZzqBRJVzlnTq6mEEgVvEFr9NTk5Kca4enTfP6sIs83=s960សូមបញ្ជាក់ថា កាលពីវេលាម៉ោង​ ០២:១០ នាទីទៀប​ភ្លឺ​ ថ្ងៃសៅរ៍ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើត​ឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ មនុស្សចំនួន​០៤នាក់ បានរងរបួស ខណៈរបួសធ្ងន់មាន​ចំនួន​០២នាក់ របួស​ស្រាលមានចំនួន​០២នាក់​ ដូចគ្នា ៕