ថៃ៖ កាលពីពេលថ្មីៗនេះមន្ត្រី​សុខាភិបាល​ថៃ បាន​ព្រមានពីការ​បរិភោគមឹកឆៅមួយប្រភេទ ដែលបច្ចុប្បន្នគេកំពុងនិយមបរិភោគយ៉ាងភ្លូកទឹកភ្លូកដី ដែលក្រោយពេលដែលយ់ងបរិភោគវាហើយអាចប្រឈមមុខនឹង​ប៉ារ៉ាស៊ីត រួមទាំងជំងឺជាច្រើនប្រភេទ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost

លោក Pakpoom Dejhasadin ដែលជាអ្នកជំនាញខាងមន្ទីរពិសោធន៍ Panda Lab Docto បាននិយាយឲ្យដឹងថា បាក់តេរី​ក្នុង​អាហារ​សមុទ្រ​ដែល​មិន​ទាន់​ចម្អិន​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ពោះវៀន​ធ្ងន់ធ្ងរ​ រួម​មាន រាគ ក្អួត ឈឺ​ពោះ​ខ្លាំង ឈឺក្បាល ការពុលអាហារ និងការកើនឡើងឱកាសនៃជំងឺរលាកខ្នែងពោះវៀន ថែមទាំងគ្រុន​ញាក់​រយៈពេល​១២​ទៅ​២៤​ម៉ោង ​បន្ទាប់​ពី​ទទួលទានវា ។

លោកបានបន្ថែមទៀតថា ការទទួលទានមឹកឆៅគឺមានហានិភ័យខ្លាំង នៅពេលដែលយើងបរិភោគវានោះវាប្រៀបបានបីដូចជាលេបប៉ារ៉ាស៊ីត anisakis ដែលមានប្រវែងពី២​ ទៅ៥សង់ទីម៉ែត្រស្រដៀងទៅនឹងដង្កូវនាងដែរ ដូច្នេះហើយលោកសន្មត់ថា «​​មឹក​ស្រស់​មាន​រសជាតិ​ផ្អែម ប៉ុន្តែ​បើ​មិន​ចម្អិន​ទេ វា​អាច​ចម្លង​មេរោគ​បាន​»​។

ដូច្នេះហើយពលរដ្ឋទាំងអស់គួរតែផ្អាកបរិភោគមឹកដោយវិធីបែបនេះហើយងាកមមកបរិភោគដោយវិធីចម្អិនផ្សេងៗ ដើម្បីឲ្យកាន់តែមានសុវត្ថិភាពដល់សុខភាព ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

https://youtu.be/tZTbvyH-q0k?t=4