ភ្នំពេញ៖ មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី ការសហការរបស់ក្រុមវេជ្ជបណ្ឌិតជំនាញៗមកពី Bangkok Academy of Sport and Exercise Medicine (BASEM) និងមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ ទៅលើការវះកាត់របួសជង្គង់ របស់កីឡាករបាល់ទាត់កម្ពុជាលោក ចាន់ វឌ្ឍនាកា។https://blogger.googleusercontent.com/img/a/AVvXsEjFwPwbJwWzBNxHKTGc4c20K18tNQnGODxZuz2nqKygiZC-LMcB1f8NfuO-JDKOQ5onspQFXqLSlGadmpcXpTdtNc-_xPrcjYNsapMp8s7eMDMF-0ztlS7Q7Vnj07qKZejPvBvomdW-jJZP1DYwUYa21B9tc_0SAdU2x0TMwbgsSnRUzTEM-b-LPsR3=s6000
ដូចដែលទស្សនិកជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់បានជ្រាបរួចមកហើយថា កីឡាករបាល់ទាត់ប្រចាំកម្ពុជា លោក ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament) អំឡុងការប្រកួតពានរង្វាន់មិត្តភាពរវាងក្រុមបឹងកេត ទល់នឹងក្រុមវិសាខានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២កន្លងទៅ។https://blogger.googleusercontent.com/img/a/AVvXsEg7heHbxZOddykSObLNDNfiepXvDnJnInGMKoTbqbM11SIMPGiuBkB6sSTDNQXgZ_z5sa4OuhV_4pNpQWCVuyYvU1b_ooMyIUgWDELeBfy_CSFhbkT05xUulKAjVMNz417GIzPaR9hFBM61-gm1fMf3CyYbdkSFQHr8VT9HiaDsT1IhMu-M1BffaWju=s6000

ទាក់ទងនឹងរបួសនេះ ក្រុមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា សរសៃពួលជង្គង់ ACL គឺជាការសសៃពួលនៃជង្គង់ដែលខ្វែងគ្នា ធ្វើឲ្យក្បាលជង្គង់មានលំនឹង ប៉ុន្ដែពេលណាសសៃពួលបានដាច់ នឹងធ្វើឲ្យក្បាលជង្គង់មិនអាចភ្ជាប់គ្នាបានទេ ធ្វើឲ្យក្បាលជង្គង់ក្រឡាច ដូច្នេះទើបយើងត្រូវការព្យាបាលនៅពេលដៃសសៃពួលនៃជង្គង់នេះដាច់។https://blogger.googleusercontent.com/img/a/AVvXsEgRLe6pLcAxKHh3bQuUT2-zsJAJqREyEVQsl_rVTTy_8NMtkGePcfqXLC7mfMxaD24UyND3Hdni3jlivlZay22FCKd4_i6pS7MYj_rBHhBmpO5CGk0XXuHVAvs1gDTcBexprjnD-PR5GUtEYE3fP2hemsTJACfg8Q9g6EQ5av2EZbEAltR-dgGoFGcD=s6000

យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យជំនាញមកពី BASEM បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងការវះកាត់របួសជង្គង់របស់កំពូលកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា។ ក្នុងនោះ BASEM នឹងបន្តផ្តល់សេវាវេជ្ជសាស្ត្រកីឡា ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សម្រាប់អ្នករបួសកីឡាទាំងអស់ និងក្នុងគោលបំណងការគាំទ្រ ដល់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ព្រមទាំងផ្តល់ការព្យាបាលតាមស្តង់ដារខ្ពស់ ដើម្បីឱ្យអ្នកជំងឺឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស ហើយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ហើយបច្ចុប្បន្នអ្នកអាចព្យាបាលជំងឺ ជាមួយវេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។https://blogger.googleusercontent.com/img/a/AVvXsEgFFeaaVCS9HSU7_0OTf_Lji3m06Ff2B1g5t2bhwDT9eVIuBgRaln1omIz06LpCaEA1vpG1DdbZZk81rzYsKKbxmnxuLSpg014yPB0Py_DTyem9YDE2n0Osn8sYUDYAJ2eR_qGiDJ9m75LNMt761vtpl9SdRlvLNpeQ_jAmIq2qS8LSZQKyWd-7wjop=s6000

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Pornthep Mamanee មានប្រសាសន៍ថា ជាលទ្ធផលល្អក្រុមគ្រូពេទ្យជំនាញយើងទទួលបានជោគជ័យជាគាប់ប្រសើរ ក្នុងការវះកាត់របួសសរសៃពួរជង្គង់របស់កីឡាករចាន់ វឌ្ឍនាកា។ ក្រោយពីវះកាត់រួច ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការប្រឹក្សាយោបល់ផ្ទាល់ជាមួយកីឡាករចាន់ វឌ្ឍនាកា អំពីកម្មវិធីស្តារកាយនីតិសម្បទា ធ្វើយ៉ាងណាឱ្យកីឡាករឆាប់ជាសះស្បើយ១០០%ឡើងវិញចន្លោះពី៦ខែ ទៅ៨ខែ នឹងអាចចូលរួមហ្វឹកហាត់ និងលេងបានធម្មតា។https://blogger.googleusercontent.com/img/a/AVvXsEh9kVN6q842_QyyjnYXWKGBey3wfVhfTF-OxehFGGL1V5qGTdzDXxgRCH_tJXPlewyskdmdN6xhgHLqFdBi1zZwTW9KQ7SLQnpraKT6DWV8DARSCdWrNWq-raE3Q0_aP34k7idITPbJMIiOnatL7PY6u0Gbp81_JalLd8QIn0yxi0z0Ut5CvggtZla9=s6000

លោកវេជ្ជបណ្ឌិតបានបន្តថា ក្រោយការវះកាត់ ការស្តារកាយនីតិសម្បទា ជារឿងសំខាន់ អាចនិយាយបានថា ដើម្បីជាសះស្បើយលឿន អាស្រ័យលើការវះកាត់៥០% និងកម្មវិធីស្តារកាយនីតិសម្បទា៥០%។ បើកីឡាករអនុវត្តបានល្អ នឹងអាចវិលត្រឡប់មកលេងបានកម្រិតដូចធម្មតាឡើងវិញ។https://blogger.googleusercontent.com/img/a/AVvXsEjR_-4GhltAs1S6TwQJQ6Y0rEIFDTM9NMtkWs-Qms1Kc9bEMDwzeRUa1aYao4QC1-RMhVOuGt5gr9cKhkV9HgKCIkymtSqrDKXnqM2AMLPe3fTwtmkguzEo5KeExjdTSD4tqiJtHAnuunkHIKalR36kOMhFbn7DoSXE8NlyMN3YYx5zp9Tc_yDCxA7F=s1280

សូមបញ្ជាក់ថា នៅពេលខាងមុខនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ នឹងបង្កើតឱ្យមានសេវាវេជ្ជសាស្ត្រព្យាបាលកីឡាករគ្រប់ប្រភេទដែលរងរបួស មិនថាតែកីឡាបាល់ទាត់នោះទេ ក្រោមការដឹកនាំរបស់ក្រុមគ្រូពេទ្យជំនាញពីមន្ទីរពេទ្យបាងកក និងបណ្តុះបណ្តាលបន្ថែមដល់គ្រូពេទ្យនៅកម្ពុជាស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យស្តង់ដារព្យាបាលដូចគ្នានឹងស្តង់ដារព្យាបាលនៅប្រទេសថៃផងដែរ៕