មានវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រើប្រាស់ខ្ញីនោះគឺ ការយកខ្ញីមួយដុំលាបលើផ្ចិតមុនពេលចូលគេង។ ព្រឹកបន្ទាប់ពេលអ្នកក្រោកពីដំណេក រាងកាយរបស់អ្នកនឹងទទួលនូវការផ្លាស់ប្តូរដ៏អស្ចារ្យមួយ។ យោងតាមវេជ្ជសាស្ត្រចិនបានបង្ហាញប្រាប់ឲ្យដឹងថា នៅលើផ្ចិតមានចំណុច Shen Que ដែលអាចភ្ជាប់ទៅនឹងសរសៃឈាមវ៉ែនចំនួន 12 និងសរីរាង្គខាងក្នុងចំនួន 5 នៅក្នុងខ្លួនរបស់មនុស្ស។ ដោយការដាក់ខ្ញីនៅផ្ចិតគឺជាវិធីដ៏ល្អមួយក្នុងការកម្ចាត់សំណើម និងខ្យល់ត្រជាក់ ដែលជួយឱ្យរាងកាយមានសុខភាពល្អ និងការពារជំងឺបានកាន់តែប្រសើរផងដែរ។Use "ginger to apply belly button" before going to bed, after a period of  time, you may gain 3 major benefits - iNEWS

+ ដាក់ខ្ញីលើផ្ចិតហើយចូលគេង តើរាងកាយនឹងទទួលបានការផ្លាស់ប្តូរអ្វីខ្លះនៅព្រឹកបន្ទាប់?

– ព្យាបាលការរលាកពោះវៀន ជំរុញការរំលាយអាហារ និងបំបាត់ការទល់លាមក

មានសុភាសិតមួយឃ្លាថាដែលនិយាយថា “បើចង់អាយុវែង ត្រូវសម្អាតពោះវៀនឱ្យស្អាត” ដែលពាក្យទាំងនោះមានន័យថាប្រសិនបើអ្នកចង់មានអាយុវែង ពោះវៀនរបស់អ្នកត្រូវតែមានសុខភាពល្អ ហើយអ្នកត្រូវតែបន្សាបជាតិពុលក្នុងពោះវៀនជាប្រចាំ។ ដើម្បីទទួលបានពោះវៀនដែលមានសុខភាពល្អ អ្នកអាចអនុវត្តន៍តាមវិធី ដាក់ខ្ញីមួយដុំលើផ្ចិតរបស់អ្នក ហើយប្រើក្រណាត់ ឬក្រដាសដើម្បីរុំបំណែកខ្ញីទាំងនោះ។
ដោយការធ្វើបែបនេះ ក្នុងអំឡុងពេលគេងមួយយប់ អាហារូបត្ថម្ភនៅក្នុងខ្ញីនឹងឆ្លងកាត់ផ្ចិតចូលទៅក្នុងរាងកាយ ជួយបើក meridians ធ្វើឱ្យក្រពះ ចលនាពោះវៀន និងជួយឱ្យមានការរំលាយអាហារកាន់តែប្រសើរឡើង។ លើសពីនេះវាក៏ជួយបំបាត់ការទល់លាមក រាគរូស ជួយឱ្យពោះវៀនដំណើរការយ៉ាងរលូន និងព្យាបាលរោគសញ្ញារលាកពោះវៀនមួយចមនួនផងដែរ ។Ginger for diarrhea: Research, dosage, and side effects

– បំបាត់ភាពត្រជាក់ បំបាត់ការឈឺចាប់ពេលមករដូវ

ខ្ញីមានប្រសិទិ្ធភាពក្តៅ និងប្រឆាំងភាពត្រជាក់ ដូច្នេះបើអ្នកយកខ្ញីមួយដុំដាក់លើផ្ចិតមុនពេលចូលគេង ។ វាពិតជាល្អណាស់ក្នុងការបណ្តេញជំងឺផ្តាសាយ និង កាត់បន្ថយជំងឺផ្តាសាយ ព្យាបាលការឈឺចុកចាប់ពេលមករដូវ … តាមបែបធម្មជាតិបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះភាពកក់ក្តៅនៃខ្ញីក៏បានធ្វើឱ្យស្បូនមានភាពកក់ក្តៅ ព្រមទាំងជួយសម្រួលមិនឲ្យមានការជាប់គាំងនៃឈាមរដូវ និងចៀសវាងមិនឲ្យមានការឈឺចាប់ថែមទៀតផង ។Drink Ginger Water Before Going to Bed At Night, Stomach Fat Will Disappear  In Just Few Days

– កែលម្អគុណភាពនៃការគេង

ជីវិតសម័យទំនើបដែលមានសម្ពាធជាច្រើនធ្វើឱ្យយើងគេងតិច ហើយកាន់តែមានភាពពិបាកនៅក្នុងការគេង។ ដោយការគេងមិនលក់ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាព ដោយវាអាចបណ្តាលឱ្យមានជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ភាពតានតឹង ជំងឺបេះដូង និងអាចឈានទៅដល់ការបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ ។ ដើម្បីបង្កើនគុណភាពនៃការគេង អ្នកអាចដាក់ខ្ញីមួយចំណិតនៅលើផ្ចិតរបស់អ្នក ដោយក្លិនក្រអូប និងខ្យល់ក្តៅនៃខ្ញី អាចជួយឲ្យបើកខ្យល់អាកាស រាងកាយសម្រាកបានស្រួល និងជំរុញសរសៃប្រសាទ ដែលជួយឱ្យយើងគេងលក់ស្រួល និងគេងស្ងប់ល្អពេញមួយយប់។

អត្ថបទដោយ៖ សុផានីត