នៅពេលដែលមានប្រព័ន្ធការពាររាងកាយដែលមានសុខភាពល្អ រាងកាយអាចប្រយុទ្ធប្រឆាំងនឹងមេរោគពីមជ្ឈដ្ឋានជុំវិញ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់អាក្រក់ទាំងនេះ ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងកាន់តែខ្សោយទៅៗ ព្រមទាំងអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវជំងឺមួយចំនួនផងដែរ ។
– គេងមិនលក់

ការគេងមិនគ្រប់គ្រាន់ជាញឹកញាប់និងធ្វើឱ្យរាងកាយធ្លាក់ទៅក្នុងស្ថានភាពនឿយហត់ និងកាត់បន្ថយចំនួនកោសិកាភាពស៊ាំដែលរាងកាយផលិតបានយ៉ាងខ្លាំង។យោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Chicagoបានបង្ហាញប្រាប់ឲ្យដឹងថា មនុស្សដែលគេងបានត្រឹមតែ 4 ម៉ោងក្នុងមួយថ្ងៃ អាចបណ្ដាលឲ្យកើតមានប្រព័ន្ធការពារជំងឺគ្រុនផ្តាសាយតិចជាង 50 ភាគរយនៅក្នុងឈាមរបស់ពួកគេ ជាងអ្នកដែលគេង 7 ទៅ 8 ម៉ោងក្នុងមួយថ្ងៃ។11 Reasons You Can't Sleep And Are Struggling to Stay Asleep - The Sleep  Doctor

– គិតអវិជ្ជមាន

យោងតាមការសិក្សាមួយចំនួនបានបង្ហាញប្រាប់ឲ្យដឹងថា មនុស្សដែលដឹកនាំជីវិតប្រកបដោយសុទិដ្ឋិនិយម និងសប្បាយរីករាយ ទំនងជាមិនសូវឈឺ ជាងអ្នកដែលរស់នៅក្នុងស្ថានភាពផ្លូវចិត្តអវិជ្ជមាន។ ជាងនេះទៅទៀតពួកគេក៏មានអាយុវែងជាងអ្នកទុទិដ្ឋិនិយមផងដែរ ។ មូលហេតុគឺនៅពេលដែលគិតវិជ្ជមានចំនួនកោសិកាឈាមសដែលទាក់ទងនឹងភាពស៊ាំក្នុងរាងកាយកើនឡើង។4 Action Steps to Combat Negative Thinking | Mark Fisher Fitness

– មានភាពតានតឹងហួសហេតុ

នេះគឺជាមូលហេតុចម្បងនៃប្រព័ន្ធភាពស៊ាំចុះខ្សោយ Kathleen Dass អ្នកជំនាញខាងភាពស៊ាំបាននិយាយថា “នៅពេលដែលអ្នកមានភាពតានតឹង រាងកាយរបស់អ្នកនឹងបញ្ចេញ cortisol និង adrenaline ដែលជាអរម៉ូនកាត់បន្ថយកម្រិតនៃ lymphocytes និង phagocytes” ។
ក្រៅពីនេះ ភាពតានតឹងក៏បណ្តាលឱ្យមានអាកប្បកិរិយាមិនល្អជាបន្តបន្ទាប់ដូចជា ការផឹកស្រា ការជក់បារី ការគេងមិនលក់ និងការមិនឃ្លានអាហារជាដើម។mental illness: Role of stress in mental illness. Learning how to cope -  The Economic Times

– ខ្ជិលហាត់ប្រាណ

យោងតាមការស្រាវជ្រាវ ពេលដែលធ្វើលំហាត់ប្រាណ 30-45 នាទី/ថ្ងៃ ធ្វើលំហាត់ប្រាណ 5 ថ្ងៃ/សប្តាហ៍ ឲ្យបានទៀងទាត់ 12 សប្តាហ៍ ចំនួនកោសិកាភាពស៊ាំនឹងកើនឡើង ព្រមទាំងមានភាពធន់កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ។How to Exercise When You Don't Feel Like It: A Lazy Person's Guide to  Working Out - Thrillist

– ការជក់បារីដោយផ្ទាល់និងដោយប្រយោល

មនុស្សគ្រប់គ្នាបានដឹងអំពីផលប៉ះពាល់នៃផ្សែងបារីចំពោះសុខភាពជាច្រើនមកហើយ បើតាមស្ថិតិមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថា អ្នកមិនជក់បារី 3,000 នាក់បានស្លាប់ដោយសារជំងឺមហារីកសួត កុមារ 300,000 នាក់កើតជំងឺផ្លូវដង្ហើម ព្រោះតែផ្សែងបារីទាំងអស់នេះធ្វើឱ្យប្រព័ន្ធផ្លូវដង្ហើមចុះខ្សោយយ៉ាងធ្ងន់ធ្ងរ និងកាត់បន្ថយភាពស៊ាំនៃរាងកាយរបស់កុមារ។Smoking: why the number of smokers in the world has reached a new record  (and what happens in Latin America) - Digis Mak

– ថ្នាំអង់ទីប៊ីយោទិច

ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចច្រើនពេក អាចធ្វើឲ្យកាត់បន្ថយចំនួន cytokines (កោសិកាឈាមសដែលប្រឆាំងនឹងភ្នាក់ងារបង្ករោគ) និងអរម៉ូនសំខាន់ៗនៃប្រព័ន្ធភាពស៊ាំក្នុងអំឡុងពេលឆ្លង។ ក្រៅពីនេះ ការប្រើថ្នាំផ្សះច្រើនពេកក៏ធ្វើឲ្យមេរោគធន់នឹងថ្នាំផងដែរ។How do antibiotics work? | New Scientist

– ញញឹមតិច

យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Loma Linda University School of Medicine ក្នុងរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញប្រាប់ឲ្យដឹងថា ការសើចអាចជួយកាត់បន្ថយការសំងាត់នៃអរម៉ូនស្ត្រេស បង្កើនចំនួនកោសិកាភាពស៊ាំ ធ្វើអោយប្រសើរឡើងនូវចរន្តឈាម បង្កើនលំហូរអុកស៊ីសែនតាមរយៈការដកដង្ហើម និងបន្ធូរអារម្មណ៍អវិជ្ជមានបានយ៉ាងល្អ៕5 Things People Who Never Smile Want You To Know | Thought Catalog

អត្ថបទដោយ៖ សុផានីត