រាជធានីភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែ កាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧% ។

ប្រភពបញ្ជាក់ថា តាមផែនការ គម្រោងសាងសង់ ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។ ហើយគម្រោងស្ពាននេះ មានរចនាបទទំនើបដែលមាន សរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។
https://blogger.googleusercontent.com/img/a/AVvXsEhEKlyIksm8Dysds91vBu6eMG0T1Ns-q7XaUZIBY8C4_tSqENZT1GSHoKaOnF67C4t-wV6ekltAsU5GiHXPr6pxCJAXWnNE10WQniEHepssQkIRZWIcn-4qJVQqEBF3VvTFeDYwYwzdnVx4LsHoq_gfMrl3ZiWleMLVVyMkeFkMiWT6-f8k3aeZ76EULQ=s1280

ស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មី សម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល៕
https://blogger.googleusercontent.com/img/a/AVvXsEjIAFjZhaPu3a6QFwASyAXoLLFXlpj1hR_zEmz9-mcPzYfb-atJKF3YBD31Wh9wp-nP_vmfTnibz4-ZzadCqEH7ApgLmh7FHmSlynzxykYXO9bqPzaBOSwPVTIptoURDwMtcv3nVCqOJGvXNdyRtqhafM2Se5rVqHrNs0jgiisk8CTYndoJv7jIl8PfeQ=s703