រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ដសៀមរាប សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាសហគមន៍ បានដាំកូនឈើចំនួន ២១២០ដើម លើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្តារព្រៃលិចទឹកឡើងវិញ។

បើតាម លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថាកូនឈើចំនួន ២១២០ដើម រួមមាន ប្រភេទ រាំង ឬស្សី (ប្រភេទឬស្រីស្រុក ផ្អែម និងពីងពង់) រំដេញ ត្រូវបានដាំនៅតំបន់៣ ដែលបានដកហូតកាល ពីពេលថ្មីៗកន្លងទៅ។ កូនឈើដែលដាំនេះនឹងក្លាយជាជម្រករបស់មច្ឆជាតិ និងក្លាយជាព្រៃសម្រាប់ទេសចរណ៍ ធម្មជាតិ ហើយសកម្មភាពដាំកូនឈើព្រៃលិចទឹកនេះ បានលើកទឹកចិត្តដល់សាធារណជនឱ្យឃើញពី តម្លៃនៃព្រៃលិចទឹក និងចូលរួមថែរក្សាការពារព្រៃលិចទឹកឱ្យ បានគង់វង្សសម្រាប់គុនចៅតាជំនាន់។
https://blogger.googleusercontent.com/img/a/AVvXsEieGlNUk8nEiDuAD5TQHOUtIZStui3L-vyiDXOgeUtegXBmX4OdssaeCMiidQ0PG1jDyBgu2kPIisZ9sg1L3wWk1uts5ggA857FTyXC9BQWrTcCvHc2F1FDI_s1qcn0hQLE6OfTPbdCqDcS8AcNXJXGGujVRBzBWeyavsgGFqBlYHCjNjZaM-7NT-SgVg=s1280

លោកបានបន្ថែមថាក្រសួងបរិស្ថាន បានកំណត់ទីតាំងជាអាទិភាពដាំស្តារព្រៃលិចទឹកឡើងវិញលើដីតំបន់៣ដែលបានហូតរួចហើយនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។

ជាមួយគ្នានោះ លោក ង៉ាន់ ភីរុណ អភិបាលរងនៃគណអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ព្រៃលិចទឹកក្នុងតំបន់៣នៃបឹងទន្លេសាប ដែលបានដកហូតនាពេលកន្លងមកនៅទូទាំងខេត្ដសៀមរាប មានចំនួនជាង២៤០០ហិកតា។
https://blogger.googleusercontent.com/img/a/AVvXsEghCDo1IytyNHMSdPuDxyKkq3jJbEIerGpBMzTj-CtpBqPgmySnk2kNk9EuPkU7n3-gPiKrlw4w74ZoFtLC2IswC2XZyDq--j4ClnN75ojApPWUSQpXC7A58K8t421oliNWQE9mzD2HOgKb3MyULBqyNjdyjtddSRYxc99Isi47UJ1Awgr4ijJVpl9cuQ=s1280

សូមបញ្ជាក់ថា កូនឈើដែលបានដាំនៅថ្ងៃនេះ នឹងត្រូវបន្តថែទាំ ស្រោចទឹក ដោយសហគមន៍បឹងពារាំង ដែលមានមូលដ្ឋាននៅក្នុងតំបន់នៃក្រុងសៀមរាប ខេត្តសៀមរាប។

លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយទី១ដាំលើផ្ទៃដីទំហំ៥ហិកតា ក្នុងក្រុងសៀមរាប មានជាង២ពាន់ដើម ដំណាក់ការទី២ និងទី៣ មានផ្ទៃដីទំហំ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង១ម៉ឺនដើម។

ដើមឈើដែលត្រូវដាំមាន៦ប្រភេទ រួមមានប្រភេទដើមរាំង ដើមឬស្សីស្រុក ដើមឬស្សីព្រៃ ដើមសណ្ដាន់ ដើមរំដេញ គ្រាប់ត្នោតជាដើម។ ចំពោះបច្ចេកទេសនៃការដាំកូនឈើ ត្រូវធ្វើឡើងទំហំ៥មគុណ៥ម មានន័យថា ក្នុងមួយហិកតាអាចដាំបាន៤០០ដើម៕
https://blogger.googleusercontent.com/img/a/AVvXsEgd7OWS8yvl71apzT9IfwWsV1VY2m1vpVlKwttyoHycw11MK-cmmWbV9UEi7AF_yhT4j0V1po_Bplvw_RLLkn5BiFOTYC_29sVLLDXqM8Ed-MLWpiS0-Zf37pDuwFEd7xK4lTanOQA9W8VSm6FwgTNWnnZdMr1AxNgVhF-_5t6WylEQcILXZA-eTG11XQ=s1280