យោងទៅតាមបណ្ឌិត Nguyen Duy Thinh វិទ្យាស្ថានជីវបច្ចេកវិទ្យា និងចំណីអាហារ សាកលវិទ្យាល័យបច្ចេកវិទ្យាហាណូយ បានបញ្ជាក់ថា៖ “មានស្ត្រីមេផ្ទះជាច្រើននាក់ដែលប្រើទឹកអំបិលសម្លាប់បាក់តេរីនៅក្នុងសាច់ និងត្រី ដូចជាការបំបាត់ធុំក្លិន ឬត្រាំបន្លែនៅពេលទិញមកពីទីផ្សារ។ តាមពិតទៅ នេះ​គ្រាន់តែ​អាចរារាំង ឬ​សម្លាប់​បាក់តេរី​ក្នុង​កម្រិត​ជាក់លាក់​មួយ​ប៉ុណ្ណោះ មិនមែន​សម្អាតបានទាំងអស់​ទេ។ បើ​និយាយ​ពី​សារធាតុ​គីមី​ថ្នាំ​សម្លាប់​សត្វល្អិត ទឹក​អំបិល​មិនអាចសម្លាប់បានទាំងស្រុងឡើយ។ Baking soda can remove pesticides from fruit and vegetables, new research findsជាពិសេស​​ការត្រាំបន្លែជាមួយទឹកអំបិល​ ងាយធ្វើអោយបន្លែឆាប់រលួយជាំ ខូចគុណភាពបន្លែ អញ្ចឹងហើយសូមអ្នកផ្លាស់ប្តូរមកអនុវត្តនូវវិធីថ្មីមួយទៀត ដែលមានប្រយោជន៍កម្ចាត់សំណល់ដែលជាប្រភេទថ្នាំសំលាប់សត្វល្អិត  និងមេរោគ  បានរហូតដល់ទៅ៩០%​ ។ ប្រសិនបើអ្នកចង់លុបបំបាត់សារធាតុគីមី  និងសម្លាប់បាក់តេរីពីបន្លែ​​​អ្នកគួរតែប្រើទឹកខ្មេះ  លាយជាមួយនឹងម៉្យៅសូដា ( baking soda ) លាយជាមួយទឹកក្នុងបរិមាណសមល្មម  ដាក់ត្រាំបន្លែទុករយះពេល  ៥​នាទី  ហើយលាងជម្រះជាមួយទឹកស្អាតធម្មតាម្តងទៀត  នោះបន្លែរបស់អ្នកនឹងស្អាតបានរហូតដល់ទៅ៩០% ឯណោះ ៕How to Wash Fruits and Vegetables: A Complete Guide