ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តបោះពួយក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នបានធ្លាក់ចូលក្នុងអូរប្រូង បណ្តាលឲ្យអ្នកបើកបរឈ្លក់ទឹកស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត។
ករណីនេះ បានកើតមានឡើងនៅម៉ោង ០៧ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវ (វិថីមិត្តភាព) ត្រង់ចំណុច ស្ពានចម្រោះទឹកស្អាត ក្រោយបន្ទាយប៉េអឹម ស្ថិតនៅក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/a/AVvXsEjSWsxjAdqut4nH5Q8pcmoaUOHVGBqnBY4riVgPCh1K4gV5_j0hHqackv3wNjTZnVauP4Bty7z0MImvt-meiFClqTcxdeig8qfXWu5VUsRSIMjTpR7t62f44s4eVTLVcD7087tdqPzxD9oXM1J-V8oUBzKTPmT2bkxNntUlUzTTfx84YFkJKhBzwZAS=s1024សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលបើកធ្លាក់ទឹកអូរនេះ ម៉ាក ឡិចស៊ីស៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8824 អ្នកបើកបរ ឈ្មោះ YU JINYUE ភេទប្រុស ជនជាតិចិន កើតថ្ងៃ ០៨/០២/១៩៩២ (អាយុ ៣០ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ E 75931456 ផុតសុពលភាព ១៦/០៦/២០២៦ ។
សមត្ថកិច្ច បានសន្និដ្ឋានថា រថយន្តបើកបរក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតធ្លាក់ចូលអូរ ខាងក្រោមស្ពាន ហើយជនរងគ្រោះមិនអាចជួយសង្គ្រោះអាយុជីវិតបាននោះទេ ព្រោះគេមិនដឹងថា ជនរងគ្រោះបើករថយន្តធ្លាក់ទឹកតាំងពីពេលណាផងនោះ។https://blogger.googleusercontent.com/img/a/AVvXsEij_2RCG_QzOw0mvfK2Lqyf5QQbgHRIk6EpFcDY35cJ7ZJRyjqsi4nokp1LsMzAuE4vj7xkETc0VMO_pre_WRYcFb1RvgsTNL7QRvydL77rTM7cPlj7g6b4exymuspYMeQrobrRGba1uF-A5WPaaJogBButFL7KBXYZmoA5s0N_u30IkW4MR-z2dTio=s1024ក្រោយកើតហេតុសមត្ថកិច្ច ចុះអន្តរាគមន៍ ធ្វើស្រង់យករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចបញ្ជូនទៅតម្កល់រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំក្រុមគ្រួសារមកទទួលយកទៅចាត់ចែងបន្ត៕https://blogger.googleusercontent.com/img/a/AVvXsEhFI18BYFeiECGQ3OvOMP-XWrWG1-bhGob1DdJQ8Pa0Le5nGvDvclTY41kWCR-3Hw-oJShy_NO6Dj0bhIw5I-i8zDDvQG_OAIxKk51H-VAYNDclo_yGQI_vnBWlhczzgooGox06PtDuqC_OIdwy1qu-uG4yQhnXhk3KcWyOf6PSaMooADHMMZmNWpZT=s1024https://blogger.googleusercontent.com/img/a/AVvXsEi-H2wXj9ARGlV2Zibb5hHY06jB5aA49YbMXSQsZFgVGLLzRK5PGPlwYDOSLHgcTXepzI-3aqXn4FmX4DghpphpuvVmncvxHAwT4B3OanOks35-fGuHfbfmLdQ30F8kJnCn7HnTEqanUYYKShX1VWGL6UvGZSsznPHFn4HUqlSFalmhp1v4xUBlIJC7=s900