ខេត្តសៀមរាប ៖ និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ដែលករណីនេះ បានកើតឡើង ត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
ជនរងគ្រោះ មានឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងហូបចុក ជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លុះរហូតដល់វេលាម៉ោង ២០ និង៥០នាទី ស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ឈ្មោះ រតនា ហៅខ្លា៩ ភេទប្រុស មិនស្គាល់ត្រកូល ( ជាអាវុធហត្ថនៅរាជធានីភ្នំពេញ ដោយម្ចាស់ទុកអាវុធនៅលើកៅអីអង្គុយ នៅក្បែរជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ) មកអាមេបញ្ចូលគ្រាប់ បាញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។https://blogger.googleusercontent.com/img/a/AVvXsEiA1inry7QAEBFKM3BUUClFlDZoZEKHpHAbSJNc_Dl5eRM4YDawzbm5t6l7urOXnxz54X9a0aiARleHZ7vAQLcc1FyHbxwBXhlCpLfGNshHQFf2p4hU68bBV_A17_bD8C6-_XT6QwYaDNJPCi66_ubajZBMqkZI3hbQQyU7cawVDYzE5nGdo19enIaR=s1280តាមការបំភ្លឺរបស់ឈ្មោះ ប្រាក់ សារិន ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានឲ្យដឹងប្រាប់ថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណភាពកូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង (ជនរងគ្រោះ) ក៏ចាប់ផ្ដើមមានអាការប្លែកៗនិយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកសម្លាប់ខ្លួនពីរដងមកហើយ ហើយបាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំ រងាប់អារម្មណ៍ជាប្រចាំថ្ងៃ។
បុរសជាឪពុករូបនេះ បន្តថា កន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបាញ់អាវុធគ្រាប់ពិតនៅទីលានជាច្រើនលើក។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមគ្រួសាររបស់ខ្លួនបានទៅភ្នំពេញ ដើម្បីចូលរួមភ្ជាប់ពាក្យក្មួយ រួចនាំគ្នាត្រឡប់មកសៀមរាបវិញ ដោយមានម្ដាយមីងមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយក្រុមគ្រួសារគាត់ បានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីងបានហូបចុកនៅខាងក្រៅ។ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់ គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។ ខណៈពេលកំពុងផឹកនោះកូនប្រុសរបស់គាត់បានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះ ព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់។ ខណៈពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែលឺសូរសំឡេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមនោះរូបគាត់បានស្ទុះទៅមើល ក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាម។ ពេលនោះគាត់មិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេ ក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញ ហើយចេញទៅបាត់។https://blogger.googleusercontent.com/img/a/AVvXsEgewOnzsJ9njLkeO60sDNHW32Y1gelbYNqENjqDzdNNrqWuZI1CkIVInEa9jXK-ptBJqBnjYPigpe_4ci_wKBUPv_-IHCZimbXjXxX-gauMGNBscno8vzXlCg4IrVU57xdNJYpSqgZ4MDDZnLH6R3B02dHGNAiyX8W7_JB_amX-n1kqTB8kVxWnivFn=s1280សមត្ថកិច្ច បញ្ជាក់ថា យោងតាមបំភ្លឺរបស់ឪពុកជនរងគ្រោះ និងការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញ បានបញ្ជាក់ថា ករណីខាងលើនេះ ជាករណី អត្តឃាត ( បាញ់សម្លាប់ខ្លួន )។ ចំពោះឈ្មោះ រតនា ហៅខ្លា៩ ដែលជាម្ចាស់អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់។ ចំណែកវត្ថុតាង( អាវុធG-Lock17 )ត្រូវបានកម្លាំងបច្ចេកទេសធ្វើការចាប់យក ទៅរក្សាទុក។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ឈ្មោះ រតនា ហៅខ្លា៩ ជាអាវុធហត្ថនៅរាជធានីភ្នំពេញ និងជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ។ សមត្ថកិច្ចកំពុងស្រាវជ្រាវទៅលើករណីនេះ ឱ្យបានល្អិតល្អន់ថែមទៀត៕