យល់ដឹង៖ ពេលខ្លះស្នេហាពិតជាពិបាកយល់ ស្រឡាញ់គ្នាសុខៗក៏បែកគ្នាក្លាយជាអ្នកដ៏ទៃ ខ្លះក៏បានឱ្យដៃគូម្ខាងទៀយំសោកបោកខ្លួន និងព្យាយាមបំភ្លេច តែរយៈពេលយូរប៉ុណ្ណាហើយនៅតែបំភ្លេចមិនបាន រហូតខ្លះក៏សាកសួរយោបល់ពីអ្នកនៅជំវិញខ្លួន តែចម្លើយដែលបានមកពិតណាភាគច្រើនធ្វើហើយពិតជាគ្មានផលទាល់តែសោះ រិតធ្វើតាមរិតនឹក។

ថ្ងៃនេះនឹងនាំអ្នកទាំងអស់គ្នាមកដឹងពីវិធីសាស្ត្រថ្មី មកអនុវត្តឱ្យខុសពីអ្វីដែលមិត្តភ័ក្តិបានប្រាប់៖

១. គេប្រាប់ឱ្យយើង “ឈប់ចង់ដឹងពីគេ”

វាអាចជាវិធីដ៏ល្អមួយ ព្រោះយើងនឹងមិនត្រូវបានដឹងរឿងរបស់គាត់ទៀតទេ វាមិនឈឺចាប់ទេពេលឃើញគាត់សប្បាយចិត្តជាមួយអ្នកដទៃប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់អាចធ្វើបាន? តែនៅទីបញ្ចប់អ្នកក៏ ត្រលប់ទៅតាមដានគេវិញ ។

ត្រង់ចំណុចនេះចង់ប្រាប់អ្នកថា យើងមិនចាំបាច់បង្ខំខ្លួនឯងខ្លាំងនោះទេព្រោះមិនឃើញមិនបានន័យថាយើងអាចបំភ្លេចគាត់បានទេ វានៅតែឈឺចាប់ក្នុងការទប់អារម្មណ៍ ហើយបើត្រូវឃើញនូវអ្វីដែលមិនគួរមើល យើងនឹងទទួលយកវាកាន់តែលឿន កុំខ្លាចក្នុងការឈឺព្រោះវាឈឺរួចទៅហើយ តែឈឺមួយ ភ្លែតប្រសើរជាងទុកវាជារបួសដែលមិនអាចជាសះស្បើយ។

២. អ្នកខ្លះប្រាប់យើងឱ្យ “កុំប្រើពាក្យសួស្តីទៅគេមុន”

ពិតណាស់ពេលដែលអ្នកនិយាយពាក្យថាសួស្ដីទៅគេមុន វាច្បាស់ជាអន់ ដូច្នេះកុំប្រើទៅកាន់គេ។

តាមពិតទៅ ប្រសិនបើអ្នកចង់សួស្ដីទៅកាន់គាត់មុន  យើងត្រូវដឹងខ្លួនឱ្យបានច្បាស់  សួរខ្លួនឯងសិនថា ហេតុអ្វីយើងត្រូវនិយាយពាក្យនេះទៅគេ ឬក៏អ្នកនឹកគេ ចង់សុំទោស ចង់ត្រឡប់ទៅវិញ  ឬចង់និយាយគ្នាជាធម្មតា? ដូច្នេះសូមកុំខ្លាចប្រសិនបើវាធ្វើឱ្យអារម្មណ៍របស់អ្នកល្អ អ្នកត្រូវតែដឹងថាគួរចាប់ផ្ដើមនិយាយអ្វីដែលត្រឹម​ត្រូវ បន្ទាប់ពីនិយាយពាក្យសួស្ដីទៅកាន់គេ ពេលខ្លះអ្នកអាចនិយាយជាមួយគេម្ដងទៀតហើយអ្នកក៏អាចមានអារម្មណ៍ថាអស់ចិត្តក៏អាចថាបាន។

៣. អ្នកខ្លះប្រាប់អ្នកថា  “ចងចាំកំហុសរបស់គាត់ឱ្យច្រើន”

មនុស្សភាគច្រើនដែលមិនអាចបំភ្លេចអតីតសង្សារបាន តែងតែចងចាំពីគុណសម្បត្តិ រហូតដល់ពួកគេមើលរំលងគុណវិបត្តិ ទោះគាត់ធ្វើបាបយើងប៉ុណ្ណាក៏ខ្ញុំនៅតែស្រលាញ់គាត់ នោះហើយជាមូលហេតុដែលយើងមិនអាចបំភ្លេចគាត់បាន ព្រោះអារម្មណ៍របស់យើងកំពុងយកហេតុផលល្អៗរបស់គេ។

ប៉ុន្តែនៅពេលដែលអ្នកបង្ខំចិត្តស្អប់សង្សារចាស់ ដោយព្យាយាមយកហេតុផលអវិជ្ជមានរបស់គេមកយ៉ាងណាក៏ដោយពិតណាស់អ្នកនៅតែមិនអាចបំភ្លេចបានដូចគ្នា ព្រោះបើអ្នករឹតតែព្យាយាមយកវាមកគឹត អ្នកនឹងរឹតតែនឹកឃើញចំណុចល្អរបស់គេមកធ្វើជាអំណះអំណាងឱ្យភាពអាក្រក់របស់គេ។

៤. អ្នកខ្លះប្រាប់យើងឱ្យ “លុបរូបថត លុបការជជែកទាំងអស់”

ការប្រាប់ទៅកាន់មនុស្សកំពុងតែព្យាយាមបំភ្លេចអតីតស្នេហាចាស់ ពិតណាស់ស្ដាប់ទៅគឺល្អ ព្រោះសម្រាប់មនុស្សមួយចំនួននៅតែចង់រក្សាទុកនូវអនុស្សាវរីដើម្បីបញ្ជាក់ថាខ្លួនធ្លាប់មានក្ដីសុខកន្លងមកដូច្នេះលុបវាចេញ នោះអ្នកមិនឈឺចាប់ខ្លាំង។

ចង់ប្រាប់អ្នកថា យើងមិនចាំបាច់លុបអ្វីទាំងអស់នោះទេ ទោះលុបក៏គ្មានផ្លូវបំភ្លេចបានដែរ រក្សាទុកវាក្នុងកន្លែងមួយ ហើយកុំខ្លាចថាអ្នកនឹងត្រូវចាប់ផ្តើមបំភ្លេចម្តងទៀតនៅពេលអ្នកត្រលប់ទៅមើលវា  ព្រោះកុំភ្លេចថាអតីតកាល គឺយើងមិនដែលភ្លេចនោះទេ។

៥. អ្នកខ្លះប្រាប់យើង  “អ្នកអាចបើកចិត្តរបស់អ្នកចំពោះមនុស្សថ្មី” ។

តាមពិតទៅនេះជាវិធីធ្វើឱ្យយើងបំភ្លេចអតីតបានបើអ្នកថ្មីនោះគេល្អ

តាំចង់ប្រាប់ថា បើមិនទាន់ត្រៀមខ្លួនទេកុំទាន់មាន  កុំនាំអ្នកណាមកបំភ្លេចអ្នកចាស់ ព្រោះអ្នកអាច នឹងបែកគ្នាជាមួយសង្សាថ្មី ព្រោះអ្នកមិនអាចបំភ្លេចសង្សារចាស់ ផ្តល់ពេលវេលាឱ្យខ្លួនឯងឱ្យបានច្រើនសិន  គិតដោយប្រុងប្រយ័ត្ន  ប៉ុន្តែនោះមិនមានន័យថាយើងរារាំងខ្លួនឯងមិនឱ្យទទួលយកអ្នកថ្មីទេ  ថ្ងៃណាមួយប្រសិនបើយើងជួបមនុស្សត្រឹមត្រូវ អារម្មណ៍របស់អ្នកនឹងប្រាប់យើងថាតើអ្នកគួរតែបើកបេះដូងរបស់អ្នកឬអត់ហើយ៕