រាជធានីភ្នំពេញ ៖ បទល្មើសល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ (កន្ទុយលេខ) កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះមានឆ្នោតវៀតណាម LH៣៤ ក៏មានច្រើនទីតាំងរាប់សឹងមិនអស់ ។ ជាក់ស្តែង គ្រាន់តែនៅក្នុងខណ្ឌ៧មករា មាន៣កន្លែងបាត់ទៅហើយ កំពុងតែអូញទាញពលរដ្ឋខ្មែរឲ្យធ្លាក់ក្នុងអំពើអបាយមុខ តែឆ្ងល់ ហេតុអីអាជ្ញាធរពាក់ព័ន្ធមិនព្រមទៅបង្រ្កាប។https://blogger.googleusercontent.com/img/a/AVvXsEjUPlJ2WzkKe9WrMtFiSn6WbFEToh7XlqYXJ50TJkWsH5xZOOtR3KOSvvxQXWTFK1EeovHXRAK5fGsEzqIbwEH2YCkciysh0i-e9qXIWP244Oy8pxkJOqHR4SvkWyhfaF3CWDrcXJsgeAGZtVZqysfto5XovGwqenC8NIpL65IEVttbJyada-QkLNic=s1280ភ្នាក់ងារ «KBN» នៅតាមមូលដ្ឋាន បានរាយការណ៍មកថា នៅក្នុងទឹកដីខណ្ឌ៧មករា ឆ្នោតវៀតណាមខុសច្បាប់ មានស្លាកសម្គាល់ LH៣៤ មានចំនួន៣ទីតាំង ដោយទីតាំងទី១- ស្ថិតនៅជាប់ខាងក្រោយសាលាបើកបររថយន្តអាស៊ាន នៅតាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។ ទីតាំងទី២- ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា និងទីតាំងទី៣-ស្ថិតនៅផ្ទះលេខ១៤៦Eoz តាមបណ្ដោយផ្លូវឌឿងហែមមួយខែ្ស ដែលគេហៅផ្លូវលេខ១២៨ ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។https://blogger.googleusercontent.com/img/a/AVvXsEj9mEupdu9F7DpQLi57lEdUOzjfGOCluVB_In6EXdASAzEm3F4SHnJvDN3IijtfQY2QFjrb7rt9mi7JqXV_3ghjZnNGIk4CYmIkx0p0U3L47lZRwPOjQCYsq9yvEXWDoI5nHATpwhE87RS5dd6AXIRIL6LvFe6_IGQ3-jG3rkM9B0rl9zWgVvroQNPy=s1280ប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងល្បែងស៊ីសងខាងលើទាំង៣នេះ បានបង្ហើបឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាមLH៣៤ កំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរសម្បើមដៃណាស់ ដោយមួយថ្ងៃៗឃើញអ្នកញៀនល្បែងស៊ីសង ដើរទៅចាក់កន្ទុយលេខវៀតណាមនេះ ឲ្យតត្រុក មិនសូវជាគិតខំប្រឹងធ្វើការរកស៊ីប៉ុន្មានទេ ។ ក្នុងករណីថ្ងៃណាចាក់ត្រូវ (ឈ្នះ) ឃើញញញើមញញែមបិទមាត់មិនជិត តែថ្ងៃណាចាក់ចាញ់ (មេស៊ីអស់ ) ឃើញទឹកមុខឲ្យក្រញូវ ទៅដល់ផ្ទះដេកកើតទុក្ខមិនដាំបាយធ្វើម្ហូបឲ្យកូននិងប្តីហូប សម្រាប់ស្រ្តី តែបើបុរសវិញ ទៅដល់ផ្ទះរករឿងប្រពន្ធកូន ឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារទៀតផង រស់នៅគ្មានក្តីសុខទេ។https://blogger.googleusercontent.com/img/a/AVvXsEg3GE_NKjyfqMFQTtCeb32VJy8fuxEITVwZYPr3uCQz-9ov16f3vUe3c60G85I9cq4tz1xMYggZUb1o2CEHU-I_q8NcZGTFDtggIRKc5CpJVI2_ew6kEgIqLWP2F7Ipx0qXydkfcQX4gq9kcojwGa6SxxCbIIABZBsaXqfCEh5k8ebtKRwDyvIM1Kf0=s1280ប្រជាពលរដ្ឋបន្តថា សព្វថ្ងៃនេះ ពួកគាត់មានការងឿងឆ្ងល់ជាខ្លាំង បទល្មើសល្បែងស៊ីសងកើតមានឡើងច្រើនណាស់ក្នុងខណ្ឌ៧មករា គ្រាន់តែ ឆ្នោតវៀតណាមLH៣៤ មាន៣ទីតាំងបាត់ទៅហើយ តែមិនដឹងជាអភិបាលខណ្ឌ និងអធិការនគរបាលខណ្ឌ៧មករា គិតយ៉ាងណា មិនព្រមចុះទៅបង្រ្កាបសោះ សង្ស័យតែចាញ់បារមីម្ចាស់ឆ្នោតវៀតណាមLH៣៤ ហើយ ព្រោះតាមព័ត៌មានដែលពលរដ្ឋទទួលបានតៗគ្នា ម្ចាស់ឆ្នោតវៀតណាមLH៣៤ ខុសច្បាប់នេះ មានមនុស្សមានខ្នងក្រាស់ មានឥទ្ធិពលណាស់ ។
តែយ៉ាងណា ករណីឆ្នោតវៀតណាមLH៣៤ខុសច្បាប់នេះ បើឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ និង ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានជ្រាប ប្រាដកណាស់ លោកនឹងមានវិធានការបង្រ្កាបជាមិនខាន ដោយមិនបណ្តែតបណ្តោយឲ្យល្បែងស៊ីសង ពង្វក់ពលរដ្ឋរបស់លោកឡើយ៕ ដោយ កែន សុខគីមhttps://blogger.googleusercontent.com/img/a/AVvXsEj2hZqkrLfhnoD7coGOt5s11ev_z7RkAJYizU0sgCAOtjteIJ__O0igVEgWvl_OrhX7wteNLK6DlzBg6TnaK2FzaN-3quSRrn2d343zgG_gUIjg3qiBnImOOkeyzVRmbQALLwKimS_cBkcxeA7I7i5Jk1Idd67tautcmiTnMiMKmZBhNQ_mNb08YZpF=s1280