នារីៗជាច្រើន តែងតែមានចម្ងល់នឹងចាប់អារម្មណ៍ជាខ្លាំងចំពោះវីតាមីន B1 ដោយគិតថាវិតាមីននេះ អាចធ្វើអោយស្បែកស ការពារសក់ជ្រុះ និងធ្វើអោយសក់ដុះលឿន។ចង់ដឹងថាតើ វីតាមីនB1 ឥទ្ធិពលអ្វីខ្លះ ចំពោះស្បែក សក់ ថ្ងៃនេះ យើងនឹងនាំលោកអ្នកមកយល់ដឹងទាំងអស់គ្នា!
_វីតាមីនB1ជួយធ្វើអោយស្បែកស

ការទទួលទានអាហារដែលសំបូរទៅដោយវិតាមីន B1 ជាប្រចាំ ឬក៏ការលាបដោយផ្ទាល់ ទៅលើស្បែក វាពិតជាមានប្រសិទ្ធិភាពពិសេសម៉្យាង ដែលកាត់បន្ថយការកកើតឡើងនៃបញ្ហាស្បែកផ្សេងៗ ដូចជា ស្បែកស្រអាប់ ជាំ បណ្តាមកពីរងពន្លឺព្រះអាទិត្យខ្លាំងពេក ស្លាកស្លាមខ្មៅ ហើយវានឹងផ្តល់អោយស្បែកមានភាពរលោងស្អាតវិញដែរ។ មួយវិញទៀត វិតាមីន នេះល្អខ្លាំងណាស់សម្រាប់ស្បែកក្រហមរលាក និងជួយព្យាបាលមុន បិទបាំងស្នាមអុចខ្មៅ ឬស្នាមមុនដែលបានបន្សល់កាលពីមុន។ក្រៅពីវីតាមីន B1 គេក៏អាចជំនួសយក វិតាមីនBមួយចំនួនទៀត ដូចជាវិតាមីន B6 B12 ផងដែរ។
_ វីតាមីន B1 ដោះស្រាយបញ្ហាសម្រាប់សក់

តើវីតាមីន B1 មានប្រយោជន៍អ្វីខ្លះទៅដល់សក់?
វីតាមីននេះពិតជាសមត្ថភាពខ្ពស់ក្នុងការការពារសក់ជ្រុះយ៉ាងមានប្រសិទ្ទិភាព ហើយថែមទាំងចិញ្ចឹមសក់អោយរឹងមាំទន់ភ្លឺរលោងទៀត។មូលហេតុដែលធ្វើអោយវីតាមីនB1 អាចការពារសក់ជ្រុះ គឺដោយសារតែ វិតាមីននេះជួយទ្រទ្រង់សុខភាពប្រពន្ធ័សរសៃប្រសាទ ជៀសវាងការតានតឹង បំបាត់ស្រ្តេស ដែលជាមូលហេតុចម្បងបណ្តាលអោយកោសិកាស្បែកក្បាលមិនលូតលាស់ ។ក្នុងនោះវាក៏មានសមត្ថភាពការពារឬសសក់ពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី រក្សាសក់អោយនៅតែខ្មៅមិនស្កូវមុនអាយុ។ដើម្បីថែរក្សាសក់ អ្នកគួរតែលាបវីតាមីន B1សុទ្ធ ឬលាយជាមួយសាប៊ូកក់សក់ ដោយធ្វើការម៉ាស្សាថ្នមៗទៅលើសរសៃសក់ ដើម្បីបណ្តុះសក់ ជួយអោយសក់មានសុខភាពល្អ ចៀសវាងការបែកប្រេះ ឬស្ងួតសំពោង។
_តើវីតាមីន B! សម្បូរជាងគេក្នុងប្រភេទអាហារណាមួយ?

នេះគឺជាអាហារដែលសំបូរទៅដោយវីតាមីន B! ខ្ពស់ ដែលមានច្រើន នៅពពួកត្រីសាល់ម៉ុន តែបៃតង ថ្លើមសត្វ ពពួកស៊ុតគ្រប់ប្រភេទ ទឹកដោះគោ ដំបែ គ្រាប់ធញ្ញជាតិ គ្រាប់ឈូករត្ន័ ។ល។ បន្ថែមពីធម្មជាតិ លោកអ្នកក៏អាចបំពេញបន្ថែមនូវវីតាមីន B1 ដើម្បីផឹក និងលាប តាមការណែនាំពីវេជ្ជបណ្ឌិតផងដែរ៕Foods that prevent vitamin B12 deficiency | The Times of India