រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានានិងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

ជ្រាបកាន់តែលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖
https://blogger.googleusercontent.com/img/a/AVvXsEi0Mmp6RQDvt8BYLum87MM0nByixJd4kNNL0Z5xPkBCEBZTrzBg8x3ITMXF1kXTPxi2lX9WY4-huIEta-IdNxLTBPBOoq-Z_cmGCDXH_6gXzEB-Npeuuei2KlMkgAXifONdyRZsjs8s5TU_qt7KauPzsOEgBn9ix44ALdgR5_LCZw9HhBwWIUtsjthQfg=s1280
https://blogger.googleusercontent.com/img/a/AVvXsEhCydSNrcRy3RyRYgZwT7S6ldHKIwtWXGqZH8dSbSN4VOMNIx4Nki9XJmWvuWbzVeUr8dXfPXXfF7X28o9jrmZb6R5wzQLCJ371bq3Abicbq9VseP23rR6jQdIxu5zEiT_ckxnS9wPgvyNB2fwC_9Bc9aZDvJGadIQWams1Qi2zE6-fhD2xMZ1cAMhDBA=s1280
https://blogger.googleusercontent.com/img/a/AVvXsEjUhKMe7RxPZitHxTA5Rt1xu5JAG40LC7tnR4dNTZs-sXL02tHEro7lz48cLeOKM2FjzcPT2pKyEIeSBpO8MlNAh1E0W7aFiPnCi4Tn63kANRoDHI_FD5Bsk2DmuhFuxkIeyHGY5HPjd3g7xB0KyP-AEqWBLi-6-VEBXlsceg8J_hGw_200_6zcI0E7rw=s1280