ខេត្តសៀមរាប៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម បាននសម្ដែងការព្រួយបារម្ភ ខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ ដោយសារការប្រើប្រាស់ទឹកក្រុមហ៊ុនទឹកស្អាតសូទ្រនិគម នោះ មិនទឹកស្អាតដូចឈ្មោះក្រុមហ៊ុននោះទេ ព្រោះការលក់ទឹកស្អាត មិនអាចដាំបាយ ឬហូបបាន ដោយសារមានក្លិនមិនល្អ និងមានកករក្នុងទឹក ។

ក្រុមហ៊ុនទឹកស្អាតសូទ្រនិគម  ម្ចាស់ក្រុមហ៊ុនមានឈ្មោះ ជា វ៉េង ដែលលក់ទឹកក្នុងតម្លៃមួយម៉ែត្រគីប៣០០០រៀល និងគិតតម្លៃថែទាំនាឡិកាក្នុងមួយខែ១៥០០រៀលទៀត។ 

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានឲ្យដឹងថា ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាតសូទ្រនិគម  គឺទឹកមិនស្អាតទេ ពោលគឺ មិនអាចដាំបាយ ឬហូបបាន ដោយសារមានក្លិនមិនល្អ និងមានកករក្នុងទឹក។ ចំណែក កុងទ័រគីឡូទឹក ក៏ដើរលឿនខុសប្រក្រតី ។ ជាច្រើនឆ្នាំនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុខភាព ដោយសារទឹកស្អាតរបស់ក្រុមហ៊ុនលោកជា វ៉េង មិនអាចដាំបាយ ឬហូបបាននោះទេ ដោយសារទឹកនោះមានក្លឹនមិនល្អ គឺបានប្រើប្រាស់ទៅលើការបោកសំលៀកបំពាក់ លាងចានឆ្នាំង និងលាងបន្លែឬស្រោចដំណាំប៉ុណ្ណោះ ហើយមានពេលខ្លះទឹកស្អាតនោះស្រោចដំណាំ ក៏មានផលប៉ះពាល់ដល់រុក្ខជាតិផងដែរ។

ជុំវិញនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ «KBN» មិនអាចទាក់ទងលោកជា វ៉េង  ជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គត់ទឹកស្អាតសូទ្រនិគម សុំការបកស្រាយបានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕