រាជធានីភ្នំពេញ: នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/a/AVvXsEivNjuQKk44zU0VWDuiEqsb8AjenpekCTSH-y-v5TLTm9dilRY5dvpuU8_I_GrGuV3qDSvkyH3hltdmMhwuz7C5AADnsgR0hRLoamGZy2RUHdL-Bdxlyhm_QNc8uvor9833f_10--c1iGC9mdzMRGX0cdMh29x3yr_v8SvOaQpy_pIS8g4yZsM_0Hqicg=s1280

ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។
https://blogger.googleusercontent.com/img/a/AVvXsEhfUboSbBh4flfJIDwqCgHH0-OphEsD4yLwrurJnmibM8s9fZTkZz-vfek2BJVRCOJjV9VJECV6AzHcyMsUvcFRyWu6riFztPZchcdKP0WjHDfuIFkwymgZKJRJmk6UdlS3-z0E9AICWrmsJLdOLGfuaHPVm7tZvNRUjrGhKtx7NHK1QVbIiDe_ru8ekA=s1280

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕
https://blogger.googleusercontent.com/img/a/AVvXsEjYeJKw4pB60I6we-D5nrcPa29zmsZGvQICTmFIOjqinpWDdVukmv-qa4_B94WO8_B1Tm-oJ5nCQ-pTXUZXTfi5xt_7HGssPaIQaBGHT_dqUhAIefHAjn8ckqmstsk_8-MYSFJjGAeVzgMsvcSpFwIp7r_eh3L_8MIWC88uICCSz6KWS_vb-AU1EHZT0Q=s1280