រដ្ឋធានីកែបថោន៖ អគាររដ្ឋសភាជាតិ នៃប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានអគ្គីលេបត្របាក់យ៉ាងសន្ធោសន្ធៅ កាលពីព្រឹក ថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ (វេលានៅក្នុងតំបន់)។

​បណ្ដាញផ្សព្វផ្សាយក្នុងស្រុក នៃប្រទេសអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា​ គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២២។ នៅក្នុងហេតុការណ៍នោះ ក្រុមពន្លត់អគ្គិភ័យបានចេញទៅជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។​

ទោះជាយ៉ាងណា អាជ្ញាធរប្រទេសអាហ្វ្រិកខាងត្បូង មិនទាន់បានបញ្ជាក់អំពីមូលហេតុ បង្កឲ្យកើតគ្រោះអគ្គិភ័យនោះឡើយ។ ចំណែកទំហំ នៃការខូចខាត និង ចំនួនអ្នករងគ្រោះថ្នាក់ ក៏នៅមិនទាន់ដឹងភ្លាមៗនោះដែរ៕​South Africa's Parliament building is on fire