ខេត្តបាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារនៃ ៣ភូមិស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគីរី ខេត្ដបាត់ដំបងសំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយ កសាងផ្លូវប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកុំឱ្យមានសិស្សត្រូវបញ្ឈប់ការសិក្សាកំរិតអនុវិទ្យាល័យដោយសារផ្លូវលំបាក និងបង្ករការងាយស្រួលធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅពេលមានជំងឺឈឺថ្កាត់ និងពេលមានស្រ្តីសំរាលកូន។
https://blogger.googleusercontent.com/img/a/AVvXsEiU6lhGVRA0nPAcAMSRPgI5fwZLzgM3GTYfkowAt4ZTRfWy6nz-1aiVVFlgUGRKR2ZBvTtzJkb8ll9cKVAMHpTagIcs7Sa2jVYzaJvy6Mqzqj3XgtT4ticR_yfO-e9JL5psFXZi1auZ4pzwZtZTEf1VyldVum1cVWasWlCeDv18hYDrfs_3zGpa8s229A=s1280

លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាចក្រីថ្លែងថា សព្វថ្ងៃពួកគាត់ជាគ្រូបង្រៀនមកពីចម្ងាយស្នាក់នៅសាលារៀនដោយសារសាលារៀនរបស់ពួកគាត់ស្ថិតនៅជនបទមានផ្លូវពិបាកធ្វើដំណើរទៅមក។ ក្រុមគ្រូបង្រៀនបន្តថា«រាល់ថ្ងៃការបង្រៀនត្រូវប្រើប្រព័ន្ធអ៊ីនធឺណេត ខណៈសាលាមួយនេះពុំមានសេវាទូរស័ព្ទនោះទេ ដូចនេះហើយពេលមានកិច្ចការត្រូវផ្ញើរឯកសារទៅកាន់មន្ទីរ ឬក្រសួងត្រូវធ្វើដំណើរទៅកាន់ជើងភ្នំបាសាក់ ដែលមានចម្ងាយប្រមាណ៤ ទៅ៥គីឡូម៉ែត្រ តែផ្លូវមួយខ្សែនេះពិបាកធ្វើដំណើរខ្លាំងណាស់»។
https://blogger.googleusercontent.com/img/a/AVvXsEgYqI_6TE6hQcytgD_8-TNp7eNIRSPoHAANCu4Ae6UEub7HVgKtAOS8S1l98Zrpsov1E4Fs7cYg2FLfTbkNosN5vtNeqtyhQP0xRfVz-eQYrZ58Zgp3bYXMyWeKWfuo6DM_Fe540WOCfhMM266uFNAJ5HwIT6MEliokraPwqzroQvkRTzPZo4k7jlbcxw=s1280

ក្រុមគ្រូបង្រៀនបន្ថែមថា «ផ្លូវដែលចេញពីសាលាទៅរកសេវាទូរស័ព្ទនៅរដូវប្រាំងមានជង្ហុក ដីហុយ បើរដូវវស្សាវិញមិនបាច់ធ្វើដំណើរទៅណាទេ ហើយដោយសារបញ្ហាផ្លូវលំបាកនេះបណ្ដាលឱ្យសិស្សជាច្រើនត្រូវសម្រេចចិត្ដបញ្ឈប់ការសិក្សានៅកំរិតអនុវិទ្យាល័យដោយពួកគាត់ធ្វើដំណើរទៅសិក្សាពុំកើត»។
https://blogger.googleusercontent.com/img/a/AVvXsEhsCD8hUPPAvTAUfzpzny2Rt3er_7pID4zY2mkzwZjFtgf8WKY4rb97hBgQO1WAx2wDe1dmYVRpSSw8kioWGxRy6v84sstcH0y5v8GpxrRjYgdz62eSfAIaF-mnSBEguXyauLkECtZIjph9XVyNhMaDdCe6h1SBAuKViW-nsjXG1BmLhGJPmNybAbf6RQ=s1280

ពលរដ្ឋក្នុងភូមិជនបទទាំង ៣ភូមិបានថ្លែងថា សព្វថ្ងៃពួកគាត់ជួបបញ្ហាជាច្រើនដោយសារផលលំបាកដោយសារផ្លូវមួយខ្សែរនេះ ។ ពលរដ្ឋបន្តថា «ពេលមានជំងឺឈឺថ្កាត់ ពិបាកក្នុងការដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាពណាស់ ជាពិសេសនៅពេលមានអ្នកត្រូវសម្រាលកូនទម្រាំដឹកដល់មណ្ឌលសុខភាពពេលខ្លះត្រូវសម្រាលតាមផ្លូវក៏មាន»។ ពលរដ្ឋថា «គឺវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះផ្លូវរលាក់ បើខែវស្សាវិញរអិល អាចនឹងប៉ះពាល់ដល់កូនក្នុងពោះថែមទៀតផង» ។
https://blogger.googleusercontent.com/img/a/AVvXsEgTPBA6-nK6GoNcglWdJNTLHRG3bUBWxAeujCnuJJQwobcCUR_oCd-Bv9KQrUenf-bz3d6S5v4XIzETL0nFIms5hv_XGrvo1Ojzk8NNMcvH5qfnYtGDN7ql67YonvfVI4BRuJFn6Y8dxAx4VbxwyV-fs760fQxg_yuKEhXtLC3pGegQmTxuv-unMeu5Zw=s1280

លោក អោម វណ្ណដា មេភូមិបាសាក់ បានថ្លែងថា ផ្លូវក្នុងភូមិរបស់លោកពិតជាលំបាកមែន ហើយមិនមែនតែក្នុងភូមិនេះទេផ្លូវនេះមានការលំបាកចាប់តាំងពីឃុំព្រែកជីកមកម្លេះ តែចំណុចជួបបញ្ហាខ្លាំងដែលបង្ករឱ្យសិស្សពិបាកធ្វើដំណើរទៅសិក្សានៅកំរិតអនុវិទ្យាល័យ និងពលរដ្ឋធ្វើដំណើរទៅមន្ទីរពេទ្យ ឬធ្វើដំណើរទៅណាផ្សេងគឺត្រង់ចំនុចចាប់ពីជើងភ្នំបាសាក់មកកាន់ភូមិបាសាក់ ភូមិអូររំចេក និងភូមិបោះដូងតែម្ដង។ លោកមេភូមិបានបញ្ជាក់ថា «ផ្លូវមួយខ្សែនេះត្រូវបានប្រជាពលរដ្ឋទាំង ៣ភូមិប្រើប្រាស់ធ្វើដំណើរជាប្រចាំ និងក៏ជាផ្លូវដែលដឹកកសិផលដែលប្រជាកសិករប្រមូលផងជាច្រើនផងដែរ»។
https://blogger.googleusercontent.com/img/a/AVvXsEisc4CwkU2vtZXb6j5EBn-h9lSV4MkZ2RfsYyWV_tCvJM9kPU5NIed-pG_Prs4A-EWKPVDj-Ee-rfyYRvdiDpWAjyIxF-ZwV6hXH6U7tNi1w_c9_NOxMXiwbM5-yh0BOaC_yCw_WoRQRTfj88QZYua37AFbfAiXV-36hfdE2DqBB0prRzuukjBkvhrqCw=s1280

យ៉ាងណាមិញ លោកមេភូមិ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ រស់នៅជនបទទាំង ៣ភូមិនៃឃុំបាសាក់ ស្រុករុក្ខគីរី ខេត្ដបាត់ដំបង សូមសំណូមដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយកសាងផ្លូវមួយខ្សែប្រមាណ ៧គីឡូម៉ែត្រនេះសិនក៏បានដើម្បីកុំឱ្យមានសិស្សឈប់ទៅសិក្សានៅកំរិតអនុវិទ្យាល័យ និងបង្ករភាពងាយស្រួលធ្វើដំណើរទៅកាន់មណ្ឌលសុខភាពពេលឈឺថ្កាត់ ឬមានស្រ្តីសម្រាលកូនជាដើម ។

ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះលោក ស៊ា ស៊ី មេឃុំបាសាក់បានថ្លែងឱ្យដឹងថា ផ្លូវក្នុងឃុំបាសាក់ទូទៅត្រូវបានខូចខាតដោយសារទឹកជំនន់នាពេលកន្លងមកពិតមែន ហើយចំនុចដែលប្រជាពលរដ្ឋលើកឡើងនេះរដ្ឋបាលឃុំមានគម្រោងយកថវិកាអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ ដើម្បីជួសជុលផងដែរ។ លោកមេឃុំបន្តថា «ថវិកាអភិវឌ្ឍន៍ឃុំទាំងអស់ប្រមាណ ២៦០លានរៀលគឺរដ្ឋបាលឃុំគ្រោងនឹងយកទៅដាក់ដេញថ្លៃជួសជុលផ្លូវចាប់ពីចំនុច លើខ្នងអាងបាសាក់ ឆ្លងកាត់ភូមិបាសាក់ ភូមិបោះដូង និងភូមិអូរំចេក ដែលមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ»។ លោកបញ្ជាក់ថា គម្រោងនេះពុំទាន់បានដាក់ដេញថ្លៃនៅឡើយទេ ហើយសម្រាប់ថវិកាអភិវឌ្ឍន៍ឃុំទាំងអស់មិនទាន់ដឹងថាអាចគ្រប់គ្រាន់សម្រាប់ជួសជុលផ្លូវប្រវែងប្រមាណ ៧គីឡូនេះផងដែរ។

គួបញ្ជាក់ថា ប្រជាពលរដ្ឋ ៣ភូមិ គឺភូមិបាសាក់ ភូមិអូររំចេក និងភូមិបោះដូង ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៨០០គ្រួសារ កំពុងរងផលលំបាកផ្សេងៗដោយសារផ្លូវមួយខ្សែមានប្រវែងប្រមាណ ៨០០០ម៉ែត្រ៕
https://blogger.googleusercontent.com/img/a/AVvXsEgI5A1FXod29A9R615WhsqrQcSzhPeBDaAGVQC8lTYLa_hEF-sspVjbzsDfIpAdussWdyX83iLBePoI2gvmn9p_vlVIvi_cZMkO1Az8rmd-12jatEYjAuYnm1UjFibB4eur-_u0urUzktq0rlDJhWqMJkG8o0o2IR6K-4welB3WslenwucEkz8OUbuMew=s1280