ខេត្តបាត់ដំបង៖ លោក សុខ លូអភិបាលខេត្ដបាត់ដំបងបានដាស់តឿនជនខិលខូចដែលបានកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ ត្រូវប្រញាប់ចូលខ្លួនសារភាពប្រគល់ដីជូនរដ្ឋវិញ បើមិនដូច្នេះអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។
https://blogger.googleusercontent.com/img/a/AVvXsEgdi4ZkRkGtmCBhejogH6YIUqznrASmni_fbyuFL6XhZkx-oiiAXZ-UlKTXK-jvQnDFquXGafkCO7Z6iMfCs-kQtMTllqpSh5hDbKToYyS2ZdAZzyQOS0LVfl-vrUl2zBn8txDa5DwPzzVYb0NdOAp0-ksuXNP6hG4y_QIQ-laaEaELdCM1PRfgl5ES6Q=s1280

ក្នុងឱកាសរៀបចំយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិគោគដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្ដបាត់ដំបងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ដែលមានការអញ្ជើញចូលរួមពីលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមទី៣ ទទួលបន្ទុកខេត្ដបាត់ដំបង និងលោក សុខ លូ អភិបាលខេត្ដបាត់ដំបង ព្រមទាំងអង្គភាពពាក់ព័ន្ធប្រមាណជិត ៤០០នាក់។
https://blogger.googleusercontent.com/img/a/AVvXsEgaTMV9yb6Jl5r8AIvDxEouXMomw9vmATFfJNheFkVR8cfdX5JNcXpJKoCMbt9HpxcGuVS-xUSIrcIs5TTarZrq0tnjXBpRk2qbythl47yDKxYx1kqZSkkw-iwNNl-iOnAuycbbwf1QYm_Fxu08fv1NgIwRmLu8hGOz5yarUL8KWEzVGcLaVB_5F_QwUA=s1080

លោក សុខ លូ អភិបាលខេត្ដបាត់ដំបងថ្លែងថា យើងត្រូវចូលរួមការពារដីតំបន់៣ បឹងទន្លេសាបនេះឱ្យបានដើម្បីកូនចៅជំនាន់ក្រោយ ។ លោកសូមអំពាវនាវទៅកាន់ជនខិលខូចដែលបានអាស្រ័យផលក្ដីលើដីព្រៃលិចទឹក ឬកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ ដើម្បីធ្វើអាជីវកម្មក្ដី ត្រូវចេញមុខមកសារភាពប្រគល់ដីជូនរដ្ឋវិញជាបន្ទាន់។
https://blogger.googleusercontent.com/img/a/AVvXsEjROkQtjgJzlk4pv2PAOlKPIhoBp1x0paszfNgNK4SPr44CgIgQwrDX2w8P_174UcXQizSL9PN73So1OHHepaknzJre-OpODnBArSk8Yf7eA47dIX441JWnTtEtEPqYmCFM1VpYMnUmYq1ZhQHenkP3JFRr84_RJTb5LDoFh8u9XjwM1QqVH8cLeGVVlg=s1080

លោក សុខ លូ បញ្ជាក់ថាសម្រាប់បុគ្គលណាដែលចេញមុខសារភាពឆាប់នឹងមានឱកាសលើកលេងទោស តែសម្រាប់បុគ្គលដែលនៅតែប្រព្រឹត្ដបទល្មើសបន្តទៀតអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់មិនអាចលើកលេងបានឡើយ ហើយសម្រាប់ជនខិលខូចដែលបានកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ គឺអាជ្ញាធរបានកំណត់មុខសញ្ញារួចអស់ហើយផងដែរ។ លោកអភិបាលខេត្ដបានបន្ថែមថា នាពេលកន្លងមកមានប្រជាពលរដ្ឋតិចតួចណាស់ដែលបានមកសារភាពប្រគល់ដីដែលបានទន្រ្ទានធ្វើជាកម្មសិទ្ធជូនរដ្ឋវិញក្នុងភូមិសាស្ត្រខេត្ដបាត់ដំបង។
https://blogger.googleusercontent.com/img/a/AVvXsEggRjDYj4woPRcs07RNM0TgD-Kz3f_uBvNPYkjczQPLYFYG-ZMWe-hM1sxkRH67OJ1TAuM_K76MWK0gBIuRDFfSh1Ni0NNep7ctJoMSg5gl1SCCXhaVM0WWLQTig5MGx2oDGr3XVWrrRcBcpRjL3u2lKto_7X3YHfno54QloYgVDhLgwd9eAE8j7d_tIA=s1080

ចំពោះបញ្ហាជនខិលខូចមិនព្រមចេញសារភាពប្រគល់ដីព្រៃលិចទឹកតំបន់៣ ជូនរដ្ឋវិញនេះកាលពីកន្លងទៅក្នុងកម្មពិធីសម្ភោធហេដ្ឋារចនាសម្ព័នធផ្លូវ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើមានអ្នកណាប្រគល់ដី ដែលរំលោភបំពានដីព្រៃលិចទឹក នៅតាមបណ្ដាខេត្ដជាប់បឹងទន្លេសាប គឺរួចខ្លួន តែបើបុគ្គលណារឹងទទឹងមិនព្រមប្រគល់ដីជូនរដ្ឋវិញត្រូវចាប់វាយខ្នោះតែម្ដង។
https://blogger.googleusercontent.com/img/a/AVvXsEgk4383i-_O7bFlwDIef1CPJrYWQHUsHWcmxkbO0f9FpP42gsff337HSSlOjY-47xBA11FoRBSAdMg5kxYYpXSkqIYIhE2xRg2lLJWSQazeYNzkD0vLNqV2659w7d9RQFJ7B1smurktVMQczMWc4cg31M9OzLMFn7dsxf_lwgbu46Xlq77HOWlvQK4dJw=s1080

គួបញ្ជាក់ថា យោងតាមរបាយណ៍ការរបស់ក្រុមការងារអន្តរក្រសួងដីព្រៃលិចទឹកតំបន់៣ ជុំវិញបឹងទន្លេសាប ដែលជនខិលខូចកាប់ទន្រ្ទានមានខេត្ដចំនួន៦ គឺខេត្ដបាត់ដំបង ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង ខេត្ដបន្ទាយមានជ័យ ខេត្ដសៀមរាប និងពោធិសាត់៕
https://blogger.googleusercontent.com/img/a/AVvXsEh8o8ZC_rQ5i17Z10QiWWuiTZhvN_yTpKYGuAZ15SN84za7V8mYHGUPfcsEnlveJwicndFN5GYEeby91DM3iBCRX38heNFz26A3NVYO6mkMxluI5l5NBTnYW1pUscjN0Te8NYTaU3sHa8DVi5c7EZmLe9z_oOL3lvYL-sO3ZIcum34ABQ5XBRngCfufww=s1080