បរទេស៖ គិតត្រឹម ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វីរុសកូវីដ-១៩ បានឆក់យកជីវិតរបស់អ្នករស់នៅក្នុងតំបន់អឺរ៉ុប ជាង១,៥លាននាក់ ក្នុងចំណោមអ្នកឆ្លង ជាង ៨៩​លាននាក់ តែនៅពេលនេះ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានព្រមានថា វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង នឹងធ្វើឲ្យប្រព័ន្ធសុខាភិបាលដ៏រឹងមាំ នៅតំបន់អឺរ៉ុប ប្រឈមនឹងការខ្វះខាតមន្ទីរពេទ្យយ៉ាងធ្ងន់ធ្ងរ។​

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ ​កាលពីរាត្រី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា មន្រ្ដីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអឺរ៉ុប បានព្រមានថា ការលេចឡើងនូវវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) នឹងរុញច្រានប្រព័ន្ធសុខាភិបាល នៅតំបន់អឺរ៉ុប ឲ្យចូលទៅលើមាត់ជ្រោះ​។How Omicron is hitting travel to Europe | CNN Travel

លោកវេជ្ជបណ្ឌិត Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការ WHO បានបញ្ជាក់ថា «ព្យុះមួយទៀត នឹងមកដល់ ហើយរដ្ឋាភិបាលនានា នៅក្នុងតំបន់នេះ គួរតែរៀបចំឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងករណីជាច្រើន សម្រាប់ទប់ស្គាត់នឹងវីរុសបំប្លែងខ្លួនថ្មី​»។​ រីឯការព្រមានរបស់លោកវេជ្ជបណ្ជិត បានកើតឡើង​ ចំពេលប្រទេសជាច្រើន បានរឹតបន្ដឹងការរក្សាគម្លាតសង្គមសាជាថ្មី។

ប្រទេសអាល្លឺម៉ង់ បានប្រកាសថា វិធានការថ្មីជាច្រើន ក្រោយពិធីបុណ្យគ្រីស្មាស់ រួមមាន ការដាក់កម្រិតនូវពិធីនានា…ជាដើម។​ ជាមួយគ្នានេះ ប្រទេសព័រទុយហ្គាល់ ក៏បានបញ្ជាឲ្យបិទរង្គសាល និង ក្លឹបរាត្រីទាំងអស់ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។​Europe Coronavirus, Covid In Europe, Omicron Covid Variant In Europe: More  Restrictions, Fifth Jab: How Europe Is Dealing With Omicron Surge

ដោយឡែក លោក ប៊ូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភព បានច្រានចោលការរឹតបន្តឹងថ្មីណាមួយ សម្រាប់ប្រទេសអង់គ្លេស មុនថ្ងៃបុណ្យណូអែល។ ប៉ុន្តែប្រទេសស្កុតឡែនដ៍ (Scotland), វែលស៍ (Wales) និង អៀរឡង់ដ៍ខាងជើង (Northern Ireland) បានប្រកាសពីការទប់ស្កាត់លើការរួមបញ្ចូលសង្គម។

មន្រ្ដីជាន់ខ្ពស់របស់អង្គការសុខភាព​ពិភពលោក បានអះអាងថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី បានរកឃើញមុនដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែមុន។ ប៉ុន្ដែរហូតមកដល់ពេលនេះ វាកំពុងតែរាតត្បាត នៅទូទាំងពិភពលោក។ គិតត្រឹមវេលាខាងលើ មានប្រទេសយ៉ាងតិច៣៨ នៅក្នុងចំណោម៥៣ប្រទេស នៅតំបន់អឺរ៉ុប បានរកឃើញវត្ដមានរបស់វីរុសអូមីក្រុង។​​

បើយោងតាមតួលេខចុងក្រោយរបស់អឺរ៉ុប បានឲ្យដឹងថា តំបន់អឺរុប មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៨៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១,៥លាននាក់ និង មានអ្នកជាសះស្បើយជាង ៧១លាននាក់៕Another Storm Coming': WHO Warns of Omicron Surge in Europe | World News |  US News