សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះ KBN យើងមានមុខម្ហូបថ្មីមួយចែកជូនបងប្អូននោះគឺបបរបង្គា តោះមកមើលពីរបៀបធ្វើ និងគ្រឿងផ្សំទាំងអស់គ្នា

គ្រឿងផ្សំ៖

    • បាយស ២ចានចង្កឹះ
    • បង្គាស្រស់បកសំបករួច ២០០ក្រាម
    • អំបិល ១/២​ស្លាបព្រាកាហ្វេ
    • ទឹកស៊ុបមាន់ ២ចានចង្កឹះ
    • ឬសជីវ៉ាន់ស៊ុយ ២ឬស
    • ឃិនឆាយ ១ដើម
    • ខ្ទឹមសបំពង ៣ស្លាបព្រាបាយ
    • ម្រេចម៉ត ១/២ស្លាបព្រាកាហ្វេ

https://blogger.googleusercontent.com/img/a/AVvXsEgpRAOGe0AimXkSxf9QiRXDDzNxyURd06d7TUNazzUBWlU2b4uP8DuyhZ-az-iiWzaXeZlPw-18OsJbAEC6sPP0pdoyx6m_lbRylfZJjQ4XITotxKO-56Fr1X2vl7dogaDi8IyrrWoGwv_PTvRLxql4aJ7EV9R6A1t8iDGdu2qgcRMksS1Ax0XDxdjd9Q=s1003

របៀបធ្វើ៖

យកទឹកស៊ុបចាក់ចូលឆ្នាំង ប្រើភ្លើងកំដៅរងចាំអោយពុះល្អ ដាក់ឬសជីវ៉ាន់ស៊ុយចូលទៅរួចដាក់បាយសចូលទៅកូរអោយចូលគ្នារងចាំអោយបាយសរាងរលួយជាងនេះបន្តិច ដាក់អំបិលចូល រួចកូរអោយសប់ចូលគ្នាម្តងទៀត រងចាំអោយពុះ ដាក់បង្គាចូលទៅរងចាំអោយពុះបង្គាឆ្អិន រួចដួសដាក់ចាន រួចរោយខ្ទឹមបំពង​ និងម្រេចពីលើជាការស្រេច៕
https://blogger.googleusercontent.com/img/a/AVvXsEj_WGc9UbIH0y5MrLZhvHkzB7KKMH63pkCStCUmBELZ4JDDO4IZ_tYKGJQemvQC4kHjLxjQwnrjjIMYs3kRtuo4g0S9L9eaQyECBTFjr0zirqfmyrxNPKo2QWi5lwolDvBIgVeqrPxoxFNAzb5oi8vvG9g_Cfbo-sE55zmoCvpeLagnOXVGuHon8Z-F5g=s1200
https://blogger.googleusercontent.com/img/a/AVvXsEh2yKyI-643faHmriS19-SoA2RXj8ouYo2GTbnXEJ07XahFP47B3egKsG2QbGWyF16jFvvDgRM6ESBLKnOavXqOQUy_XkFyJbNMuk6XjQfdDgyp1pY9SqJS8TstVa7qwdzTRSgmMZkdTYvXzBlmkcEQ95RC843aE2cs3em-S98bq-IJGh2JmcDxZxMW2Q=s1200
https://blogger.googleusercontent.com/img/a/AVvXsEgKz3n8p0M9wg9ytxEIBPzKtWgDLNgXCw_FpZNmqp1EJ4_sKY5MN2ugM_LJEB9hB9TPKzkMlhH_XYHPoWuG64DOUSs2IS48nRPnIgqVTA3_5z9OQyxYStZE29Rzh5EA9cd59XCxSu_SE6AhNHxRsh3Qsi-c9rHo7ytkZT9bw_C7dp3BKLwFLMo3rAEeqQ=s800