កូរ៉េខាងជើង៖ ការកាន់អំណាចរបស់មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោកគីមជុងអ៊ុន គិតមកដល់ពេលនេះមានរយៈពេល១០ឆ្នាំមកហើយបន្ទាប់ពីបន្តតំណែងពីឪពុគលោកគឺគីមជុងអ៊ីល ក្នុងនោះតើការគ្រប់គ្រងប្រទេសរយៈពេលកន្លងមករបស់គីមជុងអ៊ុនមានភាពប្រសើរ ឬ មានការរីចម្រើនបែបណាខ្លះ?

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ មានសេចក្ដីរាយកាណ៍រាយការណ៍ពីសេចក្ដីសង្ខែបនៃការគ្រប់គ្រងរបស់គីមជុងអ៊ុន ក្នុងការដឹកនាំប្រទេសកូរ៉េខាងជើងដូច្នេះថា  លោកគីមជុងអ៊ុនក្លាយជាមេដឹកនាំកូរ៉េខាងជើងទីបីនៃគ្រួសារគីម បន្តពីឪពុករបស់លោក គីមជុងអ៊ីល ដែលស្លាប់ដោយសារជំងឺបេះដូង ។ លោកគីមជុងអ៊ុន បានឡើងកាន់តំណែងពីឪពុកទាំងខ្លួនគ្មានបទពិសោធពីដំបូង ប៉ុន្តែលោកបានប្តេជ្ញាចិត្តបង្រួបបង្រួមភាពកាន់តែខ្លាំងនៅក្នុងដៃ និងបានយកឈ្នះអ្នកមានឥទ្ធិពល និងគូប្រជែងផ្សេងទៀត។ ក្នុងនោះលោកគីមជុងអ៊ុនតែងតែមានមហិច្ឆតានុយក្លេអ៊ែរ ដោយបាញ់បង្ហោះសាកល្បងនូវគ្រាប់រ៉ុក្កែត និងមីស៊ីលម្ដងហើយម្ដងទៀត ហើយក្នុងឆ្នាំ២០១៨ លោកបានធ្វើការសន្យាដោយរំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីជំនួបជាមួយសហរដ្ឋអាមេរិក និងសិង្ហបុរី ដើម្បីបញ្ចប់សង្គ្រាម។

ក្នុងនោះពេលបច្ចុប្បន្ននេះក្រោមការគ្រប់គ្រងប្រទេសកូរ៉េខាងជើងក៏មានការធ្លាក់ចុះនូវសេដ្ឋកិច្ចផងដែរ ដោយខែ មករា ឆ្នាំ២០២១កន្លងទៅ គីមជុងអ៊ុនបានសារភាពនៅក្នុងកិច្ចប្រជុំមួយ ទាក់ទងនិង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចថាវាពិតជាមិនបានសម្រេចគោលដៅដូចអ្វីដែលលោកចង់បាននោះទេ  ហើយអ្វីដែលកាន់តែអាក្រក់នោះគឺការរីករាតត្បាតនៃជំងឺកូវីដ -១៩ ពេលបច្ចុប្បន្ននេះដែលជាបញ្ហាធំ ខណៈពេលដែលព្យាយាមដោះស្រាយនូវបញ្ហាសេដ្ឋកិច្ចមួយនេះ៕