ភ្នំពេញ៖ ជាក្រុមហ៊ុនអចលនទ្រព្យ លំដាប់ កំពូលកម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាមេរិក កាលពី ឆ្នាំ១៩៧២ ERA មានការិយាល័យចំនួន ២.២០០ការិយាល័យ នៅ ៣៧ប្រទេស ទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារអចលនទ្រព្យសរុបប្រមាណ ៣៩. ០០០ នាក់ គិតត្រឹមឆ្នាំ២០២១នេះ ។

សម្រាប់កម្ពុជា ក្រុមហ៊ុន ERA CAMBODIA បានឈានជើងចូល នៅឆ្នាំ២០១៨ ដែលត្រូវបាននាំយក និងដឹកនាំដោយ លោក ខន គង្គ ជាអគ្គនាយកនៃក្រុមហ៊ុនផ្ទាល់។ ក្នុងរយៈពេលប្រហែល៤ឆ្នាំ នៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបានចំនួន ៣ទីតាំង ជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១ ៣០០ នាក់ទូទាំងប្រទេស។

គិតត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជារួមមាន៖
• ការិយាល័យកណ្តាល៖ #G2510 – G2512 ជាន់ទី ២៥ អគារ GIA TOWER កោះពេជ្រ
• រាជធានីភ្នំពេញ ៖ #247 ផ្លូវ៥១កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
• ការិយាល័យភ្នំពេញ ការិយាល័យសៀមរាប… ផ្សារទំនើប MAKRO សៀមរាប ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ខេត្តសៀមរាប។
ចំពោះការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន ERA Cambodia គឺជាការិយាល័យលំដាប់អន្តរជាតិស្ថិត ក្រោមកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន មានលក្ខណៈជា One-Stop Service និងពោរពេញដោយ បរិក្ខារសម្បូរបែប ក្នុងការបម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ ERA_Cambodia និងអ្នក អភិវឌ្ឍន៍អចលនទ្រព្យ។

ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទថ្មី និងទំនើបជាងគេ សម្រាប់វិស័យអចលនទ្រព្យ ដែលមានឈ្មោះថា ERA KH។ នេះជាកម្មវិធីទូរស័ព្ទ ផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia មានលក្ខណៈទំនើប និងឈានមុខគេ ដោយមានមុខងារសំខាន់ៗ ជួយគាំទ្រដល់ដំណើរ ការបម្រើសេវាកម្មដល់អតិថិជន បានរហ័ស និងមានប្រសិទ្ធភាពជាងមុន ដោយក្រុមហ៊ុនបាន សហការជាមួយអ្នកជំនាញ ក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ មកពីសហរដ្ឋអាម៉េរិក និងឥណ្ឌា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេសប្រកប ដោយវិជ្ជាជីវៈ ក្នុងការបម្រើសេវាកម្ម ជាភ្នាក់ងារទិញលក់ និងធ្វើទីផ្សារសម្រាប់គម្រោងខុនដូ និងអាគារពាណិជ្ជកម្ម ខ្នាតធំនៅកម្ពុជា ហើយក្រុមហ៊ុនក៏មានទស្សនវិស័យក្នុងការពង្រីកសក្តានុពល ភ្នាក់ងាររបស់ខ្លួន សម្រាប់ការផ្តល់សេវា កម្មទៅកាន់ប្រទេសនានាក្នុងតំបន់ផងដែរ៕