សិង្ហបុរី៖ ប្រទេសសិង្ហបុរីរាយការណ៍ថាករណីថ្មីនៃ កូវីដ-១៩ ប្រភេទ Omikron ដំបូងបង្អស់ដែលមិនមែនឆ្លងពីជនជាតិមកពីក្រៅប្រទេស ជាមួយនឹងការរំពឹងទុកថានឹងមានករណីជាច្រើនទៀតនៅក្នុងប្រទេសមួយនេះ។

ក្រសួងសុខាភិបាលសិង្ហបុរីចេញសេចក្តីប្រកាសអំពីករណីឆ្លងកូវីដ-១៩ ប្រភេទ Omicron ពីការឆ្លងសហគមន៍ដំបូង ដោយអ្នកផ្ទុកជាស្ត្រីជនជាតិសិង្ហបុរីផ្ទាល់អាយុ ២៤ ឆ្នាំដែលធ្វើការជាអ្នកបម្រើការនៅ ព្រលានយន្តហោះ ដោយនាងមិនបានធ្វើដំណើរទៅក្រៅប្រទេសនោះទេ ។ ប៉ុន្តែត្រូវបានចាត់ទុកថាជាក្រុមហានិភ័យ ដោយសារតែពួកគេត្រូវធ្វើការ និងទំនាក់ទំនងជាមួយអ្នកធ្វើដំណើរច្រើននាក់ផ្សេងទៀត នាងត្រូវបានគេពិនិត្យរកមើលការឆ្លងមេរោគជាលទ្ធផលវិជ្ជមាន  ហើយបានរកឃើញថាវាជាប្រភេទ Omicron  ដោយនាងក៏ធ្លាប់ បានចាក់ វ៉ាក់សាំងគ្រប់កម្រិតផងដែរ ដែលករណីមួយនេះពិតជាគួរឱ្យបារម្ភជាខ្លាំងព្រោះឆ្លងមកដោយគ្មានប្រភព ជាពិសេសមិនមែនឆ្លងពីក្រៅប្រទេស។

ជាមួយគ្នានេះ កាលពីថ្ងៃអង្គារកន្លងទៅ  ប្រទេសសិង្ហបុរីបានរាយការណ៍ករណីមួយផ្សេងទៀតនៃមេរោគ Omicron នៅក្នុងប្រទេស ដែលជាអ្នកធ្វើដំណើរមកពីប្រទេសអាល្លឺម៉ង់ កើតឡើងមានករណីឆ្លងមេរោគ Omikron សរុបចំនួន ៣ ករណី ដែលសុទ្ធតែមកពីក្រៅប្រទេស។ ហើយក្រសួងសុខាភិបាលសិង្ហបុរីជឿដូច្នេះថា  នឹងរកឃើញការឆ្លងមេរោគ Omikron កាន់តែច្រើនឡើង ពីការផ្ទុះឡើងទូទាំងពិភពលោក វាក៏មានការកើនឡើងនូវឱកាសនៃការឆ្លងនៅក្នុងប្រទេសផងដែរ និងបានព្រមាន សាធារណជនឲ្យមានការប្រុងប្រយ័ត្ន ៕