តើអាហារប្រភេទណាខ្លះ ដែលជួយរក្សាសុខភាព និង ការពារភាពចាស់ ព្រមទាំងបន្ថែមទៅដល់អ័រម៉ូនអេស្ត្រូសែន?
អាហារទាំង៥ប្រភេទខាងក្រោមនេះ គឺជាអាហារដែលជួយបន្ថែមអ័រម៉ូនអេស្រ្តូសែនចំពោះស្រ្តី ៖

– សណ្តែកសៀង

ដោយនៅក្នុងសណ្តែកសៀង មានផ្ទុកនូវសារធាតុ isoflavones ជាច្រើនប្រភេទ ដែលជាប្រភេទ phytoestrogen ដែលជួយផលិតអ័រម៉ូន estrogen យ៉ាងមានប្រសិទ្ធភាព។ នេះអាចចាត់ទុកថាជាឱសថសម្រាប់កាត់បន្ថយអាការមិនស្រួលមុនអស់រដូវ , ការពារសក់ជ្រុះ ព្រមទាំងប្រឆាំងនឹងជំងឺមហារីក…។Soybean Nutrition Facts and Health Benefits

– សណ្ដែកខ្មៅ

គ្រាប់នេះតូច ប៉ុន្តែខ្លាំង រាល់ 17mg មានផ្ទុកវីតាមីន E ប្រហែល 100g ដែលជាធាតុដានដ៏សំខាន់ដែលអាចជំរុញការផលិតអរម៉ូនភេទ។
ដោយសារធាតុ Anthocyanins នៅក្នុងសណ្តែកខ្មៅក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្លាំងផងដែរ ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី កាត់បន្ថយភាពជ្រីវជ្រួញនៃស្បែក និងបង្កើនភាពយឺតនៃស្បែក។ អ្វីដែលសំខាន់បំផុតនោះ គឺវាផ្ទុកទៅដោយសារធាតុ estrogen ធម្មជាតិមួយហៅថា isoflavones ដែលជួយបង្កើនអ័រម៉ូន estrogen ក្នុងរាងកាយ និងពន្យារភាពចាស់។Spanish Black Beans (Alubias Negras de Tolosa) Recipe

– ផ្លែល្វា

ផ្លែឈើប្រភេទនេះ មានផ្ទុកប្រូហ្សេស្តេរ៉ូនធម្មជាតិ ដែលអាចជំរុញការផលិតអរម៉ូនអ៊ឹស្ត្រូសែនរបស់ស្ត្រី គ្រប់គ្រងប្រព័ន្ធ endocrine ចិញ្ចឹមរាងកាយ និងបង្កើនភាពស៊ាំរបស់រាងកាយ រក្សាស្បូន និងអូវែ។No photo description available.

– ផ្លែឈើស្ងួត

ផ្លែឈើស្ងួតមានកម្រិត phytoestrogens ខ្ពស់ជាងផ្លែឈើស្រស់របស់វា ព្រោះ apricots ស្ងួតគឺជាប្រភពដ៏ល្អជាពិសេស ដោយពួកវាមានផ្ទុក phytoestrogens 445.5mcg ក្នុង 100 ក្រាម។Nuttige eienskappe van gedroogde vrugte

– តៅហ៊ូ

សម្រាប់ស្ត្រី តៅហ៊ូមានអត្ថប្រយោជន៍ជាច្រើន ដោយវាជា “ថ្នាំ” កាត់បន្ថយរោគសញ្ញានៃការអស់រដូវ ការពារការជ្រុះសក់ ប្រឆាំងនឹងជំងឺមហារីក… ហើយជាពិសេសវាមានផ្ទុកនូវសារធាតុ isoflavones ជាច្រើនប្រភេទ ដែលជាប្រភេទ Phytoestrogen ដែលជួយផលិតអ័រម៉ូន estrogen ប្រកបដោយប្រសិទ្ធភាព៕អាហារបួសនិង Vegan អ្នកគួរតែសាកល្បង

 

អត្ថបទដោយ៖ សុផានីត