អង្គការផ្កាយសមុទ្របានរៀបចំកម្មវិធីបាល់ទាត់មនុស្សធម៌ “Football 3” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ 11 ខែ ធ្នូ ឆ្នាំ 2021 នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ (គួរស្រូវ) ចាប់ពីម៉ោង 3 រសៀលតទៅ។ គួរបញ្ជាក់ផងដែរថា កម្មវិធីបាល់ទាត់មនុស្សធម៌នេះទៀតសោត ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តឲ្យមានការថែរក្សាសុខភាពតាមរយៈការលេងកីឡា ខណះពេលដែលអ្នកចូលរួមក្នុងកម្មវិធីនេះ នឹងបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា ដោយថវិកាទាំងអស់ដែលបានពីកម្មវិធីនឹងយកទៅ ចំណាយលើសម្ភារៈសិក្សារបស់សិស្សអង្គការផ្កាយសមុទ្រចំនួនជាង 700 នាក់។ តម្លៃក្នុងការចូលរួមក្នុងម្នាក់ គឺតែ $10 ប៉ុណ្ណោះ ដោយលោកអ្នកនឹងទទួលបានអាហាសំរន់ ភេសជ្ជៈ វិញ្ញាបនបត្រចូលរួម អមជាមួយនឹងភាពសប្បាយរីករាយនៃកម្មវិធីទាំងមូលទៀតផង។ អ្វីដែលកាន់តែពិសេសរបស់កម្មវិធីបាល់ទាត់មនុស្សធម៌ “Football 3” នេះ គឺជាការលើកតម្កើងស្រ្តីក្នុងសកម្មភាពកីឡា ដោយក្រុមដែល ចូលរួមប្រកួតត្រូវមានគ្នា 7 នាក់ និងត្រូវមានស្ត្រីយ៉ាងតិច 3 នាក់នៅក្នុងក្រុម និងមានតែស្រ្តីប៉ុណ្ណោះដែលមានសិទ្ធទាត់បាល់បញ្ចូលទី។ ជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀតរួមមាន៖

  1. កីឡាករ កីឡាការិនីតម្រូវឲ្យពាក់ស្បែកជើងកីឡា ក្នុងការប្រកួត
  2. មួយក្រុមត្រូវមានគ្នា 7 នាក់ និងមានស្រីយ៉ាងតិច 3 នាក់
  3. គ្រាប់បាល់ត្រូវតែសុតដោយកីឡាការិនី
  4. ក្រុមប្រកួតអាចដោះដូរគ្នាដោយសេរី ដោយត្រូវរក្សាកីឡាការិនីយ៉ាងតិច 3 នាក់ក្នុងក្រុមដដែល
  5. អ្នកចាំទីត្រូវលេងដោយដៃ
  6. ការប្រកួតមានរយៈពេល 20 នាទី និងការប្រកួត 2 ជុំ

លោកអ្នកអាចធ្វើការបង់ប្រាក់បានតាមរយៈគណនីធនាគារដែលមានដូចខាងក្រោម៖

– ABA: 002345589 Indochina Starfish Foundation

– Pi Pay: 098977981 ISF Cambodia

– ACLEDA: 38640426469999 Indochina Starfish Foundation (ISF)

– SBI Ly Hour Bank: 000117832 Indochina Starfish Foundation

បន្ទាប់ពីលោកអ្នកធ្វើការផ្ញើរប្រាក់រួចរាល់ហើយ សូមធ្វើការទំនាក់ទំនងទៅកាន់លេខខាងក្រោម ដើម្បីចុះឈ្មោះចូលតាមក្រុមប្រកួត។​

លេខទូរស័ព្ទទំនាក់ទំនង៖ 

012 500 375 (សីហា)

089 862 648 (សាមឌី)

**ពេលធ្វើការផ្ញើរប្រាក់សូមធ្វើការសរសេរក្នុង Remark: “Football 3”

ទីតាំងទីលានបាល់ទាត់៖ https://maps.app.goo.gl/upotzUbmegrpdbfY7

https://blogger.googleusercontent.com/img/a/AVvXsEiLrg-7_8-R1n9P1Z1DoZnKOrnd52SK2Hhef_7SK7tO8xek4L8DEEf7lct9Bn0E5vww5wiAcyAxAY4QnM_nUHWEjyvsJFS7AweqmL5ru95r85uuU_f7wdtgLWZIiDfn0lPg_N-FxuOXiePGuQn8cUj6B7e4jcSV4psOe5OZaVLJPGI3pijFAPtih-ij=s1280https://blogger.googleusercontent.com/img/a/AVvXsEjRAICE6DkxSYMj5cD1MY8fNNbJgnBl0fUpf3J3Uk-cOFPfegBqzXUug-Pp3Jtfw-ObAcwDcklJWPzeUL_XaIJfKNVSmuuizsY0NZACtKPdGvVkyPZ6HojuPqB8TkgEJPYaCQEnLcZMlWjThJJHeBLAwPPmcmLAqItPT2C39c5vZ2VRIg1NJfO6NGm8=s1280https://blogger.googleusercontent.com/img/a/AVvXsEiBR7ULrXwKQ4zTQvaEGJJIEXuknIdJD91S3F1-p8WTmEAO54EE-2aRkAA_WlsHo6xFqd6297czZl86JCpcU1c-WsivOkAsX86-_b04wK8VB7aFI4yh6lqUME_KVbv3NlShP-9D31laJglDi1DK3UorcWtBAqBZ79Gs5xh_DI4akeAurLnzjjYqH-VZ=s1000

https://blogger.googleusercontent.com/img/a/AVvXsEg5rs_fxUc49wil2sIb4eo8xpG6e52EZBL8VXiG0ur1VdiwBN83QNQXU7kUZf-kOx9AXgE8k045gW70R8TG649QsRVbY_S4bwUKXmRaPRJwPlNvbn45L6rkwDAcUyteXojxhBSW0IsgsMT0akbviJkE1jVwhnFFd1Kn90LXFnZ-IY2BTNtK6vboQGGX=s960https://blogger.googleusercontent.com/img/a/AVvXsEjb91FyW_CtMJIEDz8Gmmk4GdNHdI8e0eYSqUpi2XkODpM--tV9XtbY6HLEXgrBtuIqFQNfFhzbuo64kXWedEcAP0bFQFjMs67twiMPza2RIHJk0Hoifs4loyVEDxJ3imIS4cBHv1KCRt0wcLV5fUHauPU8sZZuKSnrQmHpTV5aU-NDgur3MnGoWUxG=s1280

https://blogger.googleusercontent.com/img/a/AVvXsEgNGENH8aKGmmrkpRKdYC_iT9i1FMae6H1eIGisN499q2g6_rOmGdVGHga6KKTuJFPqoYRynVXSOtyDyuNuLlbr3LYODgHja01_Gdrmwe_IC3yHnqd-157YmgZH05UtF4WGZf7LBpVfu-p0BKQ2e35MjFq6kZr2XuJF5Mfpw-6bAQGA1VcoM3GH2gvQ=s1280https://blogger.googleusercontent.com/img/a/AVvXsEh0vcwg7iSaOGGc5xUQClZpcOLUe_THiZSZSoHK3kwIlx__NsGV_QwGf65abkPIy68Koy-cToMvl9KvaAEJQfCqZt_JmZU9u0CDwFCE99M8525tPmzedfoONAqEcXhr8qe0GAwxoFK7vPdvOrIpwwRv5jwm0guPC17QI2vVpRkuNkI7D-ik9-eqKhot=s1280

https://blogger.googleusercontent.com/img/a/AVvXsEi0kMlAnsyqrHSYZyECxs9i_8i_zlTstmoQpq9kVmqnjZAVqGnv8-hyuDmDr44lYKkcJ_Aby1eg3jDpDp2yzjrXUVOnS-ho8JLsKCj1BkNN2vC6e2HzqHfFh3bdlwY7Mav26vFeKm-kXDlVbQE3qQQ1ljyw--BitDyIyKzapO3rqqWXuccOzJ5NzLN-=s452