អាហារទាំង១១ប្រភេទ ជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័ស ព្រមទាំងជួយឱ្យរាងកាយរបស់អ្នកកាន់តែរឹងមាំ ។

– បន្លែបៃតង

បន្លែបៃតង ជួយឱ្យអ្នកបំពេញដោយមិនមានកាឡូរីច្រើនពេក ផ្ទុយទៅវិញមានសារធាតុចិញ្ចឹមច្រើន (វីតាមីន A , C , K , folate , កាល់ស្យូម , ជាតិដែក , ម៉ាញេស្យូម , ប៉ូតាស្យូម , ជាតិសរសៃ …) ។ ដែលងាយស្រួលញ៉ាំ និងងាយស្រួលរៀបចំ – ធ្វើសាឡាដ ញ៉ាំឆៅ ស្ងោរ ស៊ុប… ដែលអ្នកគួរទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការការពារទាំងជំងឺ និងសម្រស់ ។How Good Cooks Keep Green Veggies from Going Brown - Scientific American

– ជីអង្កាម

ជីអង្កាម មានប្រសិទ្ធភាពកាត់បន្ថយអាការហើមពោះ រំលាយអាហារ សម្រួលដល់ក្រពះ-ពោះវៀន។ ដោយអ្នកអាចផឹកតែជីអង្កាម (តែជីអង្កាមក៏អាចជួយក្នុងការសម្រកទម្ងន់) ឬគ្រាន់តែបន្ថែមស្លឹកចីអង្កាម ពីរបីសន្លឹក ជាមួយភេសជ្ជៈប្រចាំថ្ងៃរបស់អ្នក។អត្ថប្រយោជន៍សុខភាពមិនគួរឱ្យជឿទាំង ១០ របស់ជីអង្កាម

– ម្ទេសប្លោកក្រហម

ម្ទេសដែលមានពណ៌ភ្លឺនេះសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (ជាពិសេសវីតាមីន C និងបេតាការ៉ូទីន) ដែលជួយរាងកាយរបស់អ្នកការពារការរលាក។ លើសពីនេះ ពួកគេក៏ជួយជំរុញប្រព័ន្ធរំលាយអាហាររបស់យើង ព្រមទាំងជះឥទ្ធិពលវិជ្ជមានដល់ការរំលាយអាហារ ជួយឱ្យយើងស្រកទម្ងន់ផងដែរ ។ ដែលម្ទេសប្លោកក្រហមក៏ជាអាហារដ៏ល្អសម្រាប់អ្នកដែលតមអាហារផងដែរ។យល់ដឹងពីអត្ថប្រយោជន៍នៃផ្លែ ម្ទេសប្លោក ចំពោះសុខភាព - សុខក្រម

– ត្រីសាលម៉ុន

ត្រីសាលម៉ុនធម្មជាតិមានកាឡូរីទាប ខ្លាញ់ឆ្អែត និងសូដ្យូម ព្រមទាំងសម្បូរប្រូតេអ៊ីន និងជាពិសេសសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ជាពិសេស EPA និង DHA ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាកដ៏ល្អ។ការបរិភោគសាច់ត្រីសាលមុ៉ន អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយអ្នក!

– យ៉ាអ៊ួ ( Yogurt )

ប្រហែល 180ml នៃយ៉ាអ៊ួ មានផ្ទុកនូវជាតិខ្លាញ់ 0g និងប្រូតេអ៊ីន 18g បន្ថែមលើ probiotics ជាច្រើន និងផ្តល់ 20% នៃតម្រូវការកាល់ស្យូមប្រចាំថ្ងៃរបស់យើង។ យ៉ាអ៊ួ គឺល្អសម្រាប់អ្នកបួស អ្នកជំងឺទឹកនោមផ្អែម ព្រោះតែវាគ្មានជាតិស្ករ និងសូម្បីតែសម្រាប់អ្នកដែលមិនបរិភោគចំពោះជាតិ lactose ក៏ដោយ។Silk Launches Greek-Style Coconut Yogurt As Danone Makes Big Vegan Dairy  Dive

– គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ (ដូចជា អាល់ម៉ុន គ្រាប់ស្វាយចន្ទី វ៉ាល់ណាត់…) មានផ្ទុកជាតិខ្លាញ់ល្អ វីតាមីន សារធាតុរ៉ែ នឹងសារធាតុប្រឆាំងអុកស៊ីតកម្ម… ដោយគ្រាប់ទាំងនេះតែងតែត្រូវបានចាត់ថ្នាក់ដោយអ្នកជំនាញថា បើអ្នកញ៉ាំច្រើន អ្នកនឹងអាចស្រកទម្ងន់។ មិនត្រឹមតែប៉ុណ្ណឹងទេ វាថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងថែមទាំងការពារជំងឺមហារីកសុដន់ថែមទៀតផង។គ្រាប់ធញ្ញជាតិអ្វីខ្លះ រួមចំណែកកាត់បន្ថយជំងឺមហារីកពោះវៀនធំ – Popular  Magazine

– ស៊ុត

ស៊ុតសម្បូរទៅដោយអាស៊ីតអាមីណូ ប្រូតេអ៊ីន និងខ្លាញ់ដែលធ្វើឲ្យអ្នកឆ្អែត និងជៀសវាងការញ៉ាំច្រើនពេក ដោយប្រូតេអ៊ីនក្នុងស៊ុតជួយបង្កើតសាច់ដុំ ដុតបំផ្លាញជាតិខ្លាញ់ ជួយឱ្យអ្នកមានរាងកាយមាំមួនជាងមុន ។International Egg Commission | Connecting the Egg Industry

– Celery ( សេលីរី )

ញ៉ាំបាយចប់ហើយនៅតែឃ្លាន? ការបរិភោគអាហារមួយចំនួនជាមួយ celery អាហារនេះនឹងជួយកាត់បន្ថយការរក្សាជាតិទឹកនៅក្នុងខ្លួនរបស់អ្នក ដោយធ្វើឱ្យអ្នកឆ្អែតដោយមិនបន្ថែមកាឡូរីច្រើន។Celery: Health benefits & nutrition facts | Live Science

– ផ្លែម្នាស់

ផ្លែឈើត្រូពិចផ្អែមនិងជូរនេះ គឺល្អសម្រាប់រដូវក្តៅនិងសម្រាប់រាងកាយដ៏ស្រស់ស្អាត។ ម្នាស់មានផ្ទុកសារធាតុម្យ៉ាងហៅថា Bromelain ដែលដើរតួជាអង់ស៊ីមរំលាយអាហារ ដើម្បីជួយកាត់បន្ថយការហើមពោះ។20 Pineapple Recipes | Eat This Not That

– ក្រូចថ្លុង

ក្រូចថ្លុង គឺជាផ្លែឈើមួយទៀតដែលអ្នកគួរទទួលទាន ព្រោះវាមានផ្ទុកជាតិទឹកច្រើន នឹង វីតាមីន C ច្រើនសម្រាប់ស្បែកស្អាត ព្រមទាំងសុខភាពល្អក្នុងរដូវក្តៅ។ លើសពីនេះទៀត ការសិក្សាក៏បានបង្ហាញថា ក្រូចថ្លុងជួយសម្រកទម្ងន់ ដោយកាត់បន្ថយកម្រិតអាំងស៊ុយលីនក្នុងរាងកាយ និងជំរុញការរំលាយអាហារផងដែរ ។ផ្លែក្រូចថ្លុងជួយបន្ថ​យជាតិខ្លាញ់ក្នុងឈាម | សារព័ត៌មាននគរធំ

– ផ្លែប៉ោម

តើអ្នកដឹងទេថា ផ្លែប៉ោមអាចជួយកាត់បន្ថយ cellulite? ព្រោះផ្លែប៉ោមមានអង់ស៊ីមជាច្រើន ដែលអាចជួយអន្តរាគមន៍ និងលុបបំបាត់ស្រទាប់ខ្លាញ់នៅក្នុងកោសិកា ក៏ដូចជារួមចំណែកក្នុងការលុបបំបាត់ជាតិពុលមួយចំនួននៅក្នុងរាងកាយផងដែរ៕25 Types of Apples - Jessica Gavin

អត្ថបទដោយ ៖ សុផានីត