កូរ៉េខាងត្បូង៖ មហាជនអ្នកតាមដានរឿងភាគថៃប្រាកដជាបានស្គាលជាមួយនឹងតារាសម្ដែងជើងចាស់ Kim Young Ok មានវ័យ៨៣ឆ្នាំ បើទោះបីជាគាត់មានអាយុជ្រេបន្ដិចមែនហើយក៏ដោយ តែតារាស្រីរូបនេះតែងតែកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រក្នុងរឿងជាច្រើន។

តារាសម្ដែងជើងចាសជនជាតិកូរ៉េ Kim Young Ok ដែលភាគច្រើនអ្នកតែងតែឃើញគាត់សម្ដែងធ្វើជាលោកយាយរបស់តួរអង្គក្មេងៗជំនាន់ថ្មី ដោយតារារូបនេះបានធ្វើឱ្យមហាជនជាច្រើនស្គាលគាត់តាមរយៈសមត្ថភាព ទេពកោសល្យសម្ដែងដ៏ជំនាញគ្នានពីររហូតធ្វើឱ្យអ្នកដឹកនាំរឿងនៅតែទទួលយកគាត់មកសម្ដែងជាប់ជានិច្ចក្នុងពេលបច្ចុប្បន្ននេះ ព្រោះតែសុខភាពរបស់គាត់ក៏នៅរឹងមាំនៅឡើយ។ ក្នុងនោះអ្វីដែលរិតតែអស្ចារ្យ និងនឹកស្មានមិនដល់នោះគឺតារាស្រី Kim Young Ok គាត់បានចូលប្រឡូកក្នុងវិស័យសិល្បៈនេះទាំងពីអាយុ១៩ឆ្នាំ និងបានសម្ដែងរឿងដំបូងមានចំណងជើងថាFarewell Sorrow ដូច្នេះអស់រយៈពេល៦០ឆ្នាំមកនេះគាត់បានឆ្លងកាត់នូវគ្រប់រស់ជាតិក្នុងការសម្ដែងរឿងកន្លងមក ក្នុងនោះមានស្នាដៃសម្ដែងរាប់រយរឿង ព្រមទាំងធ្លាប់បានទទួលពានរង្វន់ជាតារាឆ្នើមចំនួន១១ ដង ។

នេះជាមោទនៈភាពមួយរបស់ប្រជាជនកូរ៉េខាងត្បូងដែលមានតារាជើងចាស់ មានបទពិសោធ និងទេពកោសល្យយ៉ាងជំនាញក្នុងវិស័យសិល្បៈដែលអាចជាគូរូមួយដល់សិល្បៈជំនាន់ក្រោយក្នុងប្រទេស៕