រាជធានីភ្នំពេញ ៖ គ្មាននរណាម្នាក់ដែលថាមិនចេះមានបញ្ហានោះឡើយ ប៉ុន្តែគ្រប់យ៉ាងត្រូវបានដោះស្រាយដោយការជំនះ និងការតស៊ូ។ ប៉ុន្តែតើអ្វីទៅដែលតែងតែធ្វើឲ្យជីវិតរបស់អ្នកទៅមុខមិនរួចនោះ?

១. តើអ្នកមិនដឹងទេឬថា គោលដៅរបស់អ្នកគឺជាអ្វីឲ្យពិតប្រាកដ?
ប្រសិនបើអ្នកមិនមានគោលដៅច្បាស់លាស់ទេ នោះវានឹងពិបាកក្នុងការបន្តធ្វើដំណើរទៅមុខទៀត។ បើគ្មានគោលដៅនោះទេ នោះអ្នកនឹងមិនដឹងថាអ្នកកំពុងតែធ្វើដំណើរទៅណាឲ្យប្រាកដ។ ក៏ប៉ុន្តែប្រសិនបើអ្នក ធ្វើដំណើរដោយមានគោលដៅ នោះអ្នកនឹងមានការខំប្រឹងប្រែងដោយអស់ពីសមត្ថភាព។
២. តើអ្នកនៅតែចង់ឲ្យមនុស្សដែលអ្នកធ្លាប់ជួយ ឲ្យគេវិលមកដឹងគុណអ្នកមែនទេ?
គ្រប់យ៉ាង អ្នកកុំចាប់រំពឹងខ្ពស់ពេក។ ធ្វើគុណទៅហើយ បើគេតបគុណមកវិញចាត់ទុកថាគេជាមនុស្សល្អ, ធ្វើគុណទៅហើយ បើគេមិនបានតបគុណមកគេ អ្នកគួរតែរីករាយ។

៣. តើអ្នកមានការរារែកចិត្តទៅលើអ្វីទៀតមែនទេ?
ប្រសិនបើអ្នកនៅតែមានអារម្មណ៍មិនដាច់ស្រឡះ គឺអ្នកនៅតែមិនហ៊ានសម្រេចចិត្ត។ ហេតុនេះព្យាយាមធ្វើវាដោយសន្សឹមៗ នោះអ្នកនឹងរកឃើញវិធីមួយក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ។
៤. តើអ្នកហ៊ានបញ្ឈប់ត្រឹមហ្នឹងទេ ប្រសិនបើអ្វីៗដែលធ្វើទៅមិនដើរតាមផ្លូវដែលអ្នកចង់បាន?
គ្រប់យ៉ាង អ្នកមិនគួរបោះចង់ចោលភ្លាមៗនោះទេ អ្នកត្រូវនិយាយប្រាប់ខ្លួនឯងថាអត់ធ្មត់បន្តិចៗ នោះអ្វីៗនឹងប្រសើរជាងពេលនេះ។ បញ្ហាភាគច្រើនគឺសុទ្ធតែត្រូវការពេលសម្រាប់ដោះស្រាយ ហេតុនេះសូមអ្នកកុំបញ្ឈប់ត្រឹមនេះអី។
៥. តើអ្នកធ្លាប់ទៅបន្ទោសអ្នកដទៃទេ ទាំងដែលវាជាកំហុសរបស់អ្នក?
ការស្តីបន្ទោសអ្នកដទៃ ទាំងដែលវាកំហុសរបស់ខ្លួនឯងវាគ្មានបានអ្វីមកវិញនោះទេ។ ព្រោះថាវាត្រូវតែជាទំនួលខុសត្រូវរបស់អ្នក ហេតុនេះព្យាយាមរៀនស្វែងយល់ពីកំហុសខ្លួនឯងឲ្យបានច្បាស់មុននឹងធ្វើការវាយតម្លៃលើនរណាម្នាក់។៕