រាជធានីភ្នំពេញ ៖ មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហាផ្ទាល់ខ្លួន មានពេលវេលាលំបាក មានអារម្មណ៍ធុញថប់នាពេលខ្លះ និងមានរឿងជាច្រើនទៀតដែលអ្នកដទៃមិនអាចបានដឹង។ នៅពេលជួបបញ្ហាលំបាកទាំងនោះ អ្នកខ្លះសម្រេចចិត្តជ្រើសរើសការបើកអារម្មណ៍របស់ខ្លួនទៅប្រាប់អ្នកដទៃពីរឿងរ៉ាវដែលខ្លួនបានជួបប្រទះ ប៉ុន្តែអ្នកខ្លះទៀតជ្រើសរើសការរស់នៅត្រាំត្រែងក្នុងសម្ពាធ មិនបើកបង្ហាញឲ្យនរណាម្នាក់បានដឹងពីអ្វីដែលខ្លួនកំពុងតែជួបប្រទះនោះឡើយ។ ទោះបីជាយ៉ាងណាក្ដី ក៏មានគន្លឹះមួយចំនួនដែលអាចមានប្រយោជន៍ដល់អ្នកដែលមិនចូលចិត្តបង្ហាញអារម្មណ៍ទៅកាន់អ្នកដទៃនៅពេលដែលគេសោកសៅ ឬបាក់ទឹកចិត្ត ដែលមាដូចជា៖

១. អ្នកអាចសាកល្បងសរសេរពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងសៀវភៅកំណត់ចំណាំ ឬសៀវភៅកំណត់ហេតុ ដែលនេះអាចជាវិធីដ៏ល្អមួយដែលអ្នកគួរតែសាកល្បង។
២. នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត អ្នកអាចមើលវីដេអូសំណើចខ្លះៗ បើទោះបីជាវាមិនអាចធ្វើឲ្យអ្នកមានសុភមង្គលឡើងវិញបានជារៀងរហូត ក៏វាអាចជួយអ្នកឲ្យមានអារម្មណ៍សប្បាយចិត្តបានមួយភ្លែតឡើងវិញដែរ។
៣.ស្តាប់បទចម្រៀងសប្បាយៗ វាជាវិធីដ៏ល្អមួយក្នុងការលួងចិត្តខ្លួនឯង។ ពេលដែលអ្នកស្តាប់ចម្រៀងកុំភ្លេចច្រៀងជាមួយផង ព្រោះវាជួយឲ្យអ្នកធូរស្បើយពីក្ដីកង្វល់ខ្លះៗ។
៤. ព្យាយាមលះបង់ពេលវេលារបស់អ្នកដើម្បីចំណង់ចំណូលចិត្តរបស់ខ្លួន។ ជឿឬមិនជឿ ចំណង់ចំណូលចិត្តរបស់អ្នកអាចព្យាបាលការឈឺចាប់របស់អ្នក។ អ្នកនឹងរកឃើញសន្តិភាពនៅពេលអ្នកធ្វើអ្វីដែលអ្នកស្រលាញ់។ វាមិនសំខាន់ថាចំណង់ចំណូលចិត្តរបស់អ្នកជាអ្វីនោះទេ អ្វីដែលសំខាន់នោះគឺការផ្តល់ពេលវេលាដល់អ្វីដែលអ្នកពិតជាស្រលាញ់។
៥. កុំបណ្តោយខ្លួនឱ្យថោកទាប ព្រោះថាអ្នកមានតម្លៃ អ្នកខ្លាំង និងក្លាហាន។ អ្នកធ្វើបានល្អណាស់កាលពីអតីតកាល ហើយប្រាកដណាស់ដែលថាអ្នកកំពុងព្យាយាមធ្វើវាឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែកត់សម្គាល់ថា អ្វីគ្រប់យ៉ាងមិនអាចងាយស្រួល គ្រប់ពេលវេលានោះទេ ហើយនេះគឺជាជីវិត!