យល់ដឹង៖ ជាការពិតណាស់ពាក្យដដែលៗនៃសំលៀកបំពាក់  អាចបណ្តាលឱ្យមាន មនុស្សជាច្រើនមានអារម្មណ៍ថា មានការអាម៉ាស់ខ្លះដែល ព្រោះត្រូវស្លៀកសម្លៀកបំពាក់ដដែលច្រើនដង ប៉ុន្តែបើ ងាកមកមើលគុណសម្បត្តិនៃការស្លៀកសម្លៀកបំពាក់ម្តងហើយម្តងទៀត វាក៏មានចំណុចល្អនិងជួយរក្សាសេដ្ឋកិច្ចយ៉ាងច្រើនផងដែរ។  ខ្ញុំជឿជាក់ថាអ្នករាល់គ្នាប្រាកដជានឹងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហារឿងសម្លៀកបំពាក់នេះ។

ពាក្យថាដដែលៗនៅក្នុងអត្ថបទនេះ មិនមែនសំដៅដល់ការស្លៀកពាក់ដែលមិនព្រមធ្វើការសម្អាត ឬបោកគក់នោះទេ តែគឺជាការមានសម្លៀកបំពាក់តិចហើយ យកវាមកពាក់ម្ដងហើយម្ដងទៀត ដោយមិនព្រមដូស៊េរីថ្មី។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងពីគុណសម្បត្តិនៃការស្លៀកសម្លៀកបំពាក់ដដែលៗ​ ដែលមនុស្សគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមកចែកជូនដល់បងប្អូនបានជ្រាបទាំងអស់គ្នា៖

១. មិនខ្ជះខ្ជាយពេលវេលាក្នុងការសម្រេចចិត្ត

ជាញឹកញយ យើងចំណាយពេលជាច្រើននាទីដើម្បីសម្រេចថាតើត្រូវពាក់អ្វីជារៀងរាល់ថ្ងៃ  ជាមួយនឹងសម្លៀកបំពាក់ថ្មីបន្ថែមនៅក្នុងទូព្យួរខោអាវជារៀងរាល់ថ្ងៃ។ នេះធ្វើឱ្យការសម្រេច ចិត្តថាពាក់ឈុតជារៀងរាល់ថ្ងៃកាន់តែពិបាក។    ផ្ទុយទៅវិញការស្លៀកពាក់ឈុតដដែលៗ វាជួយសន្សំពេលច្រើនក្នុងការសម្រេចចិត្តថាស្លៀកពាក់ឈុតមួយណា។

២. មិនខ្ជះខ្ជាយថាមពលនៅក្នុងខ្លួន

ជាការពិតណាស់ការទិញសម្លៀកបំពាក់ ឬ ជ្រើសរើសសម្លៀកបំពាក់រាល់ពេល  វាត្រូវការថាមពលច្រើននៅក្នុងខ្លួន  វាអាចស្តាប់ទៅគួរឱ្យអស់សំណើចដែលការជ្រើសរើសសំលៀកបំពាក់គឺជាការខ្ជះខ្ជាយថាមពលនៅក្នុងខ្លួនវា  ប៉ុន្តែនេះជាការពិតដែលមិនអាចបដិសេធបាន  ផ្ទុយទៅវិញបើអ្នកមានខោអាវតិចល្មម នោះប្រហែលជាប្រសើរ ក្នុងការជួយរក្សាថាមពលក្នុងខ្លួនអ្នកបានយ៉ាងល្អ។

៣. សន្សំការចំណាយ

មិនទិញអ្វីបន្ថែម វានឹងសន្សំសំចៃដោយស្វ័យប្រវត្តិ  ដូចជាមិនទិញសម្លៀកបំពាក់ថ្មី  ជាប្រចាំសប្តាហ៍ ឬប្រចាំខែ  វានឹងជួយសន្សំសំចៃការចំណាយយ៉ាងច្រើនដែលមិនធ្លាប់មាន  អ្នកត្រូវតែទទួលស្គាល់ថាការទិញសម្លៀកបំពាក់ថ្មីគ្រប់ពេលត្រូវដកលុយពីហោប៉ៅរហូតដូចគ្នា។

៤.ទូលាយទូខោអាវ

បញ្ហាសម្លៀកបំពាក់ហៀរទូនឹងមិនកើតឡើងនោះទេ  ប្រសិនបើអ្នកមិនទិញសម្លៀកបំពាក់ថ្មី  ញឹកញាប់ទេ  ដូច្នេះហើយការជ្រើសរើសសម្លៀកបំពាក់ដដែលៗ  វានឹងជួយឱ្យទូខោអាវរបស់អ្នកទូលាយ លើសពីនេះ អ្នកមិនចាំបាច់ចំណាយប្រាក់បន្ថែមដើម្បីទិញទូថ្មីផងដែរ។

៥.ប្រាប់ស្ទីលស្លៀកពាក់របស់អ្នកឲ្យបានច្បាស់

ការស្លៀកពាក់ឡើងវិញវាជារឿងមួយដែលប្រាប់យ៉ាងច្បាស់នូវស្ទីលស្លៀកពាក់របស់អ្នកកាន់តែច្បាស់ ។  ផ្ទុយទៅវិញពេលអ្នកស្លៀកសម្លៀកបំពាក់ថ្មី ឬ ដូម៉ូដថ្មីរហូត  វាធ្វើឱ្យស្ទីលស្លៀកពាក់របស់យើងមើលទៅចម្រុះ ហើយស្ទើរតែមិនអាចប្រាប់ពីស្ទីលនៃការស្លៀកពាក់របស់អ្នកបានយ៉ាងច្បាស់លាស់នោះទេ។

៦. រីករាយក្នុងការ ផ្គូផ្គងសម្លៀកបំពាក់ដែលមានស្រាប់

កុំទិញសំលៀកបំពាក់ថ្មីបន្ថែម  វាមិនមែនថាអ្នកមិនអាចរីករាយនឹងការស្លៀកពាក់នោះទេ ក៏ប៉ុន្តែដោយសារតែសម្លៀកបំពាក់ដែលមានស្រាប់វាក៏ជួយឱ្យមានភាពសប្បាយរីករាយ ក្នុង ការស្សំបញ្ចូលគ្នានិងសម្លៀកបំពាក់ដែលមានស្រាប់ដោយមិនបាច់សាំញាំ និងគិតច្រើន។

  1. មិនតានតឹងនឹងការដេញតាមម៉ូដទាន់សម័យ

គុណសម្បត្តិនេះជាគុណសម្បត្តិដែលស័ក្តិសម សម្រាប់អ្នកដែលមិនចូលចិត្តដើរតាមសម្ភារនិយម ខ្លាំងពេក  ព្រោះការស្លៀកពាក់ឡើងវិញនឹងជួយអ្នកកុំឱ្យតានតឹងឬព្រួយបារម្ភថាតើ សម្លៀកបំពាក់ ដែល អ្នក ស្លៀកនោះហួសម៉ូដ ឬ អត់។ ប៉ុន្តែផ្ទុយទៅវិញវាអនុញ្ញាតឱ្យអ្នករីករាយនឹងការស្លៀកពាក់ដែលអាចបង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់អ្នកយ៉ាងច្បាស់៕