រាជធានីភ្នំពេញ ៖ ជាការពិតណាស់ មនុស្សគ្រប់រូបគឺសុទ្ធតែធ្លាប់បានឆ្លងកាត់នូវពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិត ហើយពេលខ្លះវាធ្វើឲ្យពួកគេហាក់មិនមានកម្លាំងចិត្តក្នុងការតស៊ូបន្តទៅមុខទៀតផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកបានអត់ធ្មត់ ស៊ូទ្រាំជាមួយនឹងបញ្ហាទាំងអស់នោះ ហើយអ្នកសាកក្រឡេកទៅក្រោយអ្នកនឹងដឹងថា តាមពិតទៅគ្រាលំបាកដែលអ្នកធ្លាប់ជួួបទាំងអម្បាលម៉ាននោះសុទ្ធតែជាអ្នកដែលចាំជួយសង្គ្រោះអ្នកនៅក្នុងពេលបច្ចុប្បន្ន។

ជីវិតគឺពិតជាលំបាក ហើយវាប្រៀបបីដូចជាការប្រឡងមួយយយយ៉ាងដូច្នោះដែរ។ វិញ្ញាសាជីវិតខ្លះផ្តល់មកធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនអាចធ្វ់ើទៅមុខបាន ប៉ុន្តែនៅទីបំផុតអ្នកក៏អាចធ្វើវាបានដោយជោគជ័យខណៈពេលដែលអ្នកមានសេចក្ដីព្យាយាមអំណត់ និងការមិនបោះបង់។ យ៉ាងណាមិញនៅពេលដែលអ្នកធ្លាប់មានគំនិតបោះបង់ អ្នកត្រូវសួរខ្លួនឯងថា តើមានហេតុផលអ្វីដែលតម្រូវឲ្យអ្នកប្រឹងបន្តរហូតមកដល់សព្វថ្ងៃនេះ? នៅពេលដែលអ្នករកឃើញពីហេតុផលនោះហើយយ អ្នកក៏នឹងមានកម្លាំងជម្រុញចិត្តបន្តទៀត។

ជីវិតគឺប្រៀបបីដូចជាឥន្ទធនូ ដែលមានពណ៌លាយចម្រុះស្រស់ស្អាត ប៉ុន្តែវាក៏នឹងមានខ្យល់បក់ និងមានពពកបាំងខ្លះហើយ ប៉ុន្តែសូមរៀនសម្របខ្លួនតាមខ្យល់ និងពពកទាំងនោះព្រោះថ្ងៃមួយអ្នកនឹងមានពន្លឺស្អាតសារជាថ្មី!