សុភាសិត ក្នុងវប្បធម៍ប្រពៃណី សុទ្ធតែមានអត្ថន័យជ្រាលជ្រៅ និងស៊ីជម្រៅ ក្នុងទិដ្ឋភាពនៃដំនើរជិវិត។ ក្នុងគំនិតបុរាណ ផ្ទះមានតំលៃខ្ពស់ និង ជាញឹកញាប់ជាអាទិភាពបំផុត ប៉ុន្តែការទិញផ្ទះ ក៏មិនងាយស្រួល ដែរ ។ មានយុវជន ជាច្រើន ដែលប្រថុយប្រថានខិតខំប្រឹងប្រែង តស៊ូដើម្បីមានផ្ទះជារបស់ខ្លួនឯងនាពេលអនាគត ។ខណះដែលបច្ចុប្បន្ននេះ មនុស្សជាច្រើនព្យាយាមសង់ផ្ទះសម្រាប់ខ្លួនឯង ហើយការសង់ផ្ទះនេះ មិនមែនចេះតែសង់តាមការនឹកឃើញ ឬតាមការចង់បានទេ គឺអាស្រ័យទៅតាមហរិញ្ញវត្ថុ ដែលខ្លួនមាន ។វីឡាទោល | B & BM Development Co., Ltd.ជាក់ស្តែងមានមនុស្សមួយចំនួនសង់ផ្ទះ កាន់តែធំ អស់លុយកាន់តែច្រើន ហើយបើមិនមានប្រាក់ សម្រាប់ធ្វើបន្ត ក៏ត្រូវស្វះស្វែងរកជំនួញ ឬបញ្ឈរផ្ទះនោះចោលមួយរយះសិន ហើយពេលខ្លះរហូតលក់ផ្ទះនោះចោលតែម្តងក៏មាន។ ប្រសិនបើអ្នកសង់ផ្ទះក្នុងកម្រឹតមធ្យម ហើយសល់ប្រាក់ សម្រាប់ទិញសំភារះគ្រប់គ្រាន់បំពេញក្នុងគេហដ្ឋាន វាប្រសើរជាងមានផ្ទះធំតែនៅខាងក្នុងគ្មានអ្វីទាល់តែសោះ ។ ក្នុងជិវិតមនុស្ស ចាំបាច់ណាស់ ត្រូវគិតអោយបានវែងឆ្ងាយ ដើម្បីប្រាកដចិត្តថា មិនប្រឈមនឹងហានិភ័យនៅថ្ងៃខាងមុខ៕ផ្ទះខ្មែរបុរាណនៅខេត្តបាត់ដំបង អាយុកាល ១១៣ឆ្នាំ  មានប្រវត្តិគួរឲ្យចាប់អារម្មណ៍ណាស់ -