បរទេស៖ មហាជនច្បាស់ជាស្គាល់ជាក់ជាមិនខានជាមួយនឹងតារាសម្ដែងហូលីវូតដ៏ល្បីម្នាក់គឺលោក The Rock ដែលបានធ្វើឱ្យមហាជនជាច្រើនស្គាល់លោកតាមរយៈខ្សែភាពយន្តល្បីៗជាច្រើន។

កាលពីក្នុងរយៈពេលថ្មីៗកន្លង នេះ តារាប្រុសរូបលោក The  Rock បានធ្វើឱ្យមហាជនគ្រប់ៗគ្នាមានការភ្ញាក់ផ្អើល និងស្ងើចសរសើរជាខ្លាំង បន្ទាប់ពីរូបលោកបានធ្វើដំណើរទៅកាន់រោងកុនមួយកន្លែងដើម្បីទៅមើលរឿងរបស់លោកសម្ដែង ដែលមានចំណងជើងថា Red Notice ។ ក្នុងនោះរូបលោកក៏បានស៊ុបប្រាយ៍នៅរថយន្តសេ៊រីទំនើបផ្ទាល់ខ្លួនមួយគ្រឿងដែលជារថយន្តសំណព្វចិត្តខ្លួន ទៅឱ្យបុរសម្នាក់ដែលបាន មកចូលរួមទស្សនារឿង ​​ Red Notice នៅទីនោះ ក្រោយពេលដែលបុរសរូបនោះស្ថិតនៅមុខរោងកុន ហើយក៏ស្ទុះមកអោបលោក The  Rock យ៉ាងណែន និង ដោយក្ដីរំភើបចិត្តជាខ្លាំង។ បន្ថែមពីលើនោះតារាប្រុសរូបនេះបានក៏បានផុសចូលទៅក្នុង IG ផ្ទាល់ខ្លួន ព្រមទាំងរៀបរាប់ថា “ថ្ងៃនេះពិតជាថ្ងៃល្អ សូមឱ្យអ្នករីករាយជាមួយនឹងរថយន្តថ្មីមួយនេះ ហើយខ្ញុំគ្រាន់តែចង់ផ្ដល់ជូននូវភាពអស្ចារ្យ និង ការចង់ចាំល្អៗ ដល់អ្នកដែលបានគាំទ្រនិងហ្វេនៗ ក្នុងការគោរពស្រឡាញ់រូបខ្ញុំកន្លងមក”៕