រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះរថយន្តកាមរី ដើរលួចស្លាកលេខរថយន្ត នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ម៉ោង៣០នាទីទៀបភ្លឺ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។https://blogger.googleusercontent.com/img/a/AVvXsEgYVY1iF31JksEORfyWQ846-5qAE76pCkxsmpJsuI1H7BrQVVkzNlRG6m6FvMRKlkmMvsRRiu5ugCkAXTY48nxjSpqrvLiNoQ8dyy_47HtDSgb-X4covggWwuyw12nnY7XEpUXpLkW7ARTp4_tY25FwU3VngQv6sgfTJ2dS9H7Tt6yq4Hm1r3ewS16c=s900 ទី២- ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ សង្កាត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ដកហូត អាវដៃវែង ពណ៌ទឹកប៊ិក មានសក្តិ, មានសញ្ញាស៊ីង អ.ហ ចំនួន០២, មានឡូហ្គោអក្សរកងរាជអាវុធហត្ថចំនួន ០១, ទូរស័ព្ទដៃចាស់ ០១ គ្រឿង ពណ៌ខ្មៅ លេខស៊ីមកាត ០១០ ៩១៧ ៩៧៧, កាបូបស្ពាយ ពណ៌លឿង ចំនួន០១ គ្រឿង, ស្លាកលេខរថយន្តចំនួន០៨ បន្ទះ(ភ្នំពេញ ២BK-១៦០៥ ចំនួន ០២ បន្ទះ, ភ្នំពេញ ២AB-៦៧២២ ចំនួន ០២ បន្ទះ, ភ្នំពេញ ២BI-៥៨៤៥ ចំនួន ០១ បន្ទះ, ភ្នំពេញ ២AI-៦១០៨ ចំនួន ០១ បន្ទះ និងនគរបាល ២-១៤៥២ ចំនួន ០២ បន្ទះ), ប័ណ្ណសម្គាល់យានយន្តចំនួន ០២ សន្លឹក និងទុលឡឺវីសចំនួន ០២ (របស់ជនសង្ស័យ) ។ ចំណែករថយន្ត ០១ គ្រឿងម៉ាក កាមរី ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ២A-១៩០៨ លេខតួ=៤T១BB៤៦K៧៩៤០៨២៤៩១ លេខម៉ាស៊ីន=៤T១BB៤៦K៧៩៤០៨២៤៩១ ខាងលើមានភាពមិនប្រក្រតី។
ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវបន្ត ដោយមានការឯកភាពពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកសាងសំណុំរឿងចាត់ជនសង្ស័យទាំង២នាក់ តាមនីតិវិធី៕https://blogger.googleusercontent.com/img/a/AVvXsEiRO2qCT7QeR8KHI10-DHl8r5j7fSaW8APJiuCpc9zkadmNHzWjDg6tGdF2urlkm0wtzj8rzE2lWoBZuUxVIqPWEUGshPxvavmLk3ClHVOdNFqaqSwpPbh3WwFbtNby8xCjlHlIDaJ8330_jMrcAbrB31JP7xzHZOemLj5a08PUB1NXvk-jU34ldmPT=s900