រាជធានីភ្នំពេញ ៖ ក្នុងពិភពលោកដ៏ធំទូលាយនេះប្រហែលជាយើងអាចនឹងជួបប្រទះរឿងដូចគ្នាជាមួយអ្នកដទៃ ហើយរឿងខ្លះវាអាចធ្វើឲ្យមនុស្សមួយចំនួនពិបាកនឹងដើរទៅមុខបន្ត ហើយងាកមកសួរខ្លួនឯងថាតើជីវិតរបស់ខ្លួនមានតម្លៃឬអត់ ថាតើនៅគ្រប់ផ្លូវដែលយើងបានជ្រើសរើស វាអាចនឹងជួយយើងឲ្យឆ្លងកាត់បញ្ហាទាំងអស់បានគ្រប់ពេលវេលាដែរទេ?

ពិតណាស់ ការធ្វើការងារជាប្រចាំថ្ងៃគឺពិតជាហត់នឿយ ប៉ុន្តែយើងត្រូវចាំថាជីវិតគឺត្រូវតែបន្តដំណើរការទៅមុខជាដរាប។ ថ្ងៃខ្លះយើងអាចមានអារម្មណ៍គ្មានកម្លាំងកាយសម្រាប់ក្រោកពីព្រឹកព្រលឹមចេញពីផ្ទះទៅកន្លែងធ្វើការ ប៉ុន្តែទោះបីជាយ៉ាងណាក៏យើងនៅតែក្រោក ស្លៀកពាក់ សម្អាតរូបរាងកាយឲ្យស្រស់ស្អាត ហើយបន្តពាក់ភាពក្លាហានប្រឈមមុខនឹងតតាំងនឹងបញ្ហានៅខាងមុខ។

ជីវិតគឺត្រូវតែបន្ត វាប្រៀបបានទៅនឹងដំណើរការធម្មជាតិរបស់ព្រះអាទិត្យយ៉ាងដូច្នោះដែរ គ្មាននរណាម្នាក់អាចរារាំងព្រះអាទិត្យមិនឲ្យបញ្ចេញពន្លឺរស្មីរបស់វានោះទេ មានន័យថាគ្មានមនុស្សណាម្នាក់ដែលអាចបញ្ឈប់ឲ្យព្រះអាទិត្យមិនធ្វើការរបស់វានោះឡើយ។ ងាកមកវិញ បើព្រះអាទិត្យនៅតែរះយើងត្រូវតែព្យាយាមធ្វើវាម្ដងទៀតបានដូចគ្នា៕