រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់(ABA) បានជួបបញ្ហាប្រព័ន្ធបច្ចេកទេសរបស់ធនាគារABA ដែលបានជួបបញ្ហារអាក់រអួលចាប់ពីម៉ោង៣.០០នាទីព្រឹករហូតមក។ ករណីរអាក់រអួលបច្ចេកទេសបានធ្វើឱ្យមានផលវិបាកដល់សាធារណជនដោយមិនអាចធ្វើការទូទាត់ប្រាក់ រឺផ្ទេរប្រាក់នានាតាម App ទូទាំងប្រទេសកម្ពុជា។

នៅមុននេះបន្តិចដែរ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយជុំវិញបញ្ហារបស់ធនាគារ ABA ក៏ដូចជាធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខ ធ.៧.០១៩.៥៧៥ សជណ ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវអោយគ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលបច្ចេកទេសក្នុងរយៈពេល២ម៉ោងយ៉ាងយូរ។

ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនិតិវិធី​ ៕

https://blogger.googleusercontent.com/img/a/AVvXsEjaazRczKSbV4aem7kDUt3W7xmeCqm9iIZ5ihK5JGP8P8mpmMT82Ty3ryuLOXoAMr1pd62FDTbDUtcc_UVFjQmeA5JcMM3t7hj0uxZiDTN4I-uL54oDmWUXfXOFtd5KcQPqiSl6fz59N0LUu0z8kNDpZ3cYM_PdI15UbDUz_HkkmGRsfPFA-O53-YSI=s1734