យល់ដឹង៖ អាកាសធាតុត្រជាក់ក្នុងរដូវរងានឹងធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ស្រស់ស្រាយ និងត្រជាក់  ប៉ុន្តែរាល់រដូវរងាបែបនេះអ្នកតែងប្រឈមមុខ នឹងបញ្ហាស្បែកស្ងួតជាខ្លាំង។

ថ្ងៃនេះ សូម ចែករំលែក វិធី ៧ យ៉ាង ដើម្បី ការពារ ស្បែក ស្ងួត ក្នុង រដូវរងា   ទុកជាចំណេះដឹងមួយចំនួន សម្រាប់អ្នករាល់គ្នាសាកធ្វើតាម  មិនថា ខ្យល់ហួតប៉ុណ្ណាទេ ស្បែកអ្នកនឹងមានជាតិសំណើមជានិច្ច។

១.ជៀសវាងការងូតទឹកក្តៅ

នៅពេលដែលវាត្រជាក់  មនុស្សជាច្រើនចង់ងូតទឹកក្តៅឧណ្ហៗ ដើម្បីកំដៅរាងកាយ ប៉ុន្តែនោះហើយជាអ្វីដែលធ្វើឱ្យស្បែកបាត់បង់សំណើម ព្រោះការងូតទឹកក្នុងសីតុណ្ហភាព ខ្ពស់ នឹងធ្វើឱ្យស្បែកបាត់បង់សំណើម។ សីតុណ្ហភាពកាន់តែខ្ពស់ សំណើមកាន់តែច្រើនត្រូវបានបាត់បង់។  វាក៏បណ្តាលឱ្យប្រេងនៅលើស្បែកត្រូវបានបាត់បង់ផងដែរ  និងធ្វើឱ្យស្បែកស្ងួតកាន់ឆាប់រហ័ស  ដូច្នេះហើយយើងគួរចៀសវាងការងូតទឹកក្តៅ ។

២. ចិញ្ចឹមស្បែកបន្ទាប់ពីងូតទឹក

បន្ទាប់ពីងូតទឹក មិនគួរជូតខ្លួនឱ្យស្ងួតឡើយ គួរតែត្រូវបានជូតដោយក្រណាត់សើម  បន្ទាប់មកលាបក្រែមលើស្បែកអោយសព្វពេញខ្លួន ព្រោះវានឹងជួយរក្សាជាតិទឹកក្នុងស្បែក ផ្តល់សំណើមដល់ស្បែក ការពារស្បែកស្ងួតបានយ៉ាងល្អ។

៣. លាបក្រែមលើស្បែក ឬក្រែមផ្តល់សំណើម

លាបក្រែម ឡេ ឬក្រែមផ្តល់សំណើម ត្រូវតែអនុវត្តជារៀងរាល់ថ្ងៃជាប្រចាំ  ដើម្បីបំបាត់ស្បែកស្ងួត  និងស្តារស្បែកឱ្យមានសំណើមឡើងវិញ វាជាការល្អបំផុតក្នុងការជ្រើសរើសផលិតផលដែលសំបូរទៅដោយ collagen ឬសារធាតុចម្រាញ់ពីធម្មជាតិដូចជា ទឹកសារធាតុរ៉ែ ឬផ្កាឡាវេនឌឺជាដើម។

៤. ចិញ្ចឹមស្បែករបស់អ្នកមុនពេលចូលគេង

វាមានសារៈសំខាន់ណាស់ក្នុងការចិញ្ចឹមស្បែករបស់អ្នកមុនពេលចូលគេង  ប្រសិនបើអ្នកធ្វេសប្រហែសអាហារបំប៉ននេះ វាអាចធ្វើឱ្យស្បែករបស់អ្នកស្ងួតផងដែរ  ដូច្នេះមុនពេលចូលគេង អ្នកគួរតែចិញ្ចឹមស្បែករបស់អ្នក ជាពិសេសកន្លែងដែលស្ងួតខ្លាំង ដូចជាដៃ ជើង កែងដៃ ដែលជាកន្លែងបាត់បង់ជាតិទឹកលឿនជាងកន្លែងផ្សេងទៀតនៃរាងកាយ ដូច្នេះត្រូវការប្រើឡេបំប៉នផ្សេងៗ។

៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់

ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃវានឹងជួយស្ដារស្បែកស្ងួតឱ្យមានសំណើម និង ពោរពេញដោយជាតិទឹក។ វិធីល្អបំផុតគឺផឹកទឹកក្តៅ ហើយគួរតែច្រកទឹកតាមខ្លួនគ្រប់ពេល ដើម្បីមានទឹកចិញ្ចឹមរាងកាយយើងគ្រប់ពេលវេលា។

៦. ការទទួលទានផ្លែឈើ និង បន្លែ

ញ៉ាំផ្លែឈើ និងបន្លែដែលមានជាតិទឹក វាអាចជួយផ្ដល់សំណើមដល់ស្បែក  ព្រោះផ្លែឈើ និងបន្លែទាំងនេះនឹងមានទឹកជាធាតុផ្សំ វាក៏ផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាក៏អាចជួយបំប៉នស្បែកឱ្យមើលទៅភ្លឺថ្លា និងមានសុខភាពល្អ។ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងប៉េងប៉ោះ ត្រសក់ ការ៉ុត ក្រូច ឪឡឹក ផ្លែប៉ោម ល៕