ចំរើនវ័យកាន់តែធំ អ្នកក៏កាន់តែចាប់ផ្តើមប្រឡូកក្នុងវិស័យការងារ ហើយការងារនេះទៀតសោត សុទ្ធតែត្រូវមានការប្រកួតប្រជែងដណ្តើមសមត្ថភាព ទើបអ្នកអាចឈរជើងនៅក្នុងរង្វង់ការងារបានយូរអង្វែង ប៉ុន្តែយ៉ាងណាក៏ដោយ មានមេរៀន ៣ ចំនុច ដែលក្នុងនាមជាបុគ្គលិកគួរតែដឹង និង រៀនសូត្រអំពីវា ។https://blogger.googleusercontent.com/img/a/AVvXsEjx4FYCVbia5QXB2S1aYTWIzboVsJC9kUSul1tDUaPKHDENO59nyrlEpZbYYpUOeTqlaMLJ7VBoM-D-RkJIpy3xGtNffAYb_UC2gw3QC9V_d51jOfWbO3zQ9Oc8IwqHcjNfGq6xAzbitxb582fOG-Ly1fYqmVH2aRaGAfu9b2j0Bd6-IgkvuFsCIKKw=s938

– អសមត្ថភាព ; មិនថាអ្នកធ្វើការអ្វី កាន់ដំណែងអ្វី ឬ ជាមិត្តស្និទ្ធស្នាលជាមួយនិងម្ចាស់ក្រុមហ៊ុនកំរិតណាក៏ដោយ ដរាបណាសមត្ថភាពរបស់អ្នករត់មិនដល់កំរិតក្រុមហ៊ុនចង់បាន នោះដំណែងរបស់អ្នក ក៏នឹងអាចត្រូវបាត់បង់បានដូចគ្នាដែរ ។បើយើងខ្លាចមានអ្នកថ្មី មកអង្កុយកន្លែងរបស់អ្នក អ្នកត្រូវតែខិតខំអភិវឌ្ឃន៍ខ្លួនឯងជាប្រចាំ ព្រោះបើយើងមិនខំប្រឹងប្រែងពង្រឹងការងារខ្លួនឯងឲខ្លាំងទេនោះ ប្រាកដណាស់អ្នកនឹងអាចបាត់បង់ការងារជាក់ជាមិនខាន។https://blogger.googleusercontent.com/img/a/AVvXsEifSzOtGOPRevnK3AzrOmRqCRC4kEvxEVjSFL095cKQZggfsN-6B1egvzYCPacLiH7KddXMRQ06r_FYw1pEfpQV20HlM80N-FNreOyu25k0BFSmXGf4zzr4zHMLFBbeJ4h56gUunGcWBTxMOWwHdPqvhsSbv_yMmNw_gPdPa7KYHLQ0JnbtAtaxAWlM=s696– រំពឹងចង់ឡើងប្រាក់ខែ ; បុគ្គលិកធ្វើការ តែងតែទាមទារចង់បានការឡើងប្រាក់ខែ ប៉ុន្តែមុននឹងយើង សំរេចចិត្តចង់សុំមេឡើងប្រាក់ខែ តើយើងបានសំលឹង និងក្រឡេកមើលទំហំការងារខ្លួនឯងរាល់ថ្ងៃជាមុនសិន តើមានហេតុផលទំនងអ្វីខ្លះ ដែលយើង គួរតែត្រូវបាន ក្រុមហ៊ុនដំឡើងជូន។ ប៉ុន្តែបើសិនជាសមទ្ធិផលការងាររបស់អ្នក ពិតជាសាកសមក្នុងការឡើថប្រាក់ខែមែននោះ តែបែរជាមេ មិនបានមើលឃើញ រួចបែរជាបណ្តេញអ្នកចេញពីការងារទៅវិញនោះ សូមអ្នកកុំបាក់ទឹកចិត្ត ហើយចាត់ទុកថា ជារឿងល្អមួយសំរាប់អ្នក ក្នុងការបោះជំហានទៅរកទីកន្លែងថ្មី ដែលមើលឃើញពីតំលៃសមត្ថភាពអ្នក រួមទាំង ទទួលបានប្រាក់កំរៃ ដ៏សមរម្យមួយសម្រាប់អ្នក។https://blogger.googleusercontent.com/img/a/AVvXsEjVYYlYVIdLJQ1OwX4dLa9HZC49HbQ-_nx9O5ltymQ3ON88koRjjTD_hBbxULqfKDIoUY9TGRkxlZV0Eb1tmSCghVgkpWROCVamAGi_P66qBlYWVTeYsQq21y9nszsY9GPwTzlCN1TMCjmqW1PhTxHK5_HhrU0zM7dVzM5pPW6IEedQNt_n4Jjg2Qqc=s922– ប្រឹងដល់ស្លាប់ ក៏មើលមិនឃើញពីតំលៃរបស់អ្នក : តាមពិតទៅ បើករណីនេះបានកើតឡើងទៅលើអ្នក សូមអ្នកកុំទ្រាំនៅកន្លែងការងារនេះបន្តទៀត ព្រោះការប្រឹងប្រែងរបស់អ្នក ទោះបីជាពុះពារយូរខែឆ្នាំទៅមុខទៀត ក៏វាគ្មានប្រយោជន៍ ខាតតែកម្លាំង ខាតតែគំនិត ប៉ុន្តែអ្នកគួរប្រើពេលវេលា របស់អ្នក សិក្សា រៀនសូត្រ ពីកន្លែងការងារឲចេះអស់ រួចបន្តទៅរកទ្រនំថ្មី គឺជាប្រការល្អបំផុត៕

ដោយ An