យល់ដឹង៖ នៅក្នុងបន្ទប់គេងគឺជាទីកន្លែងដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ បើបន្ទប់គេងមិនស្អាត នោះក៏ធ្វើឱ្យអ្នកមានអារម្មណ៍ មិនល្អ សុខភាពក៏មិនល្អ ក្នុងនោះវារឹតតែគ្នានហ៊ុងស៊ុយ សម្រាប់អ្នកថែមទៀតផង។ ដូច្នេះ អ្នកទាំងអស់គ្នាគួរតែចេះរៀបចំបន្ទប់ឱ្យស្រស់ស្រាយ មានខ្យល់ចេញចូល និងបរិសុទ្ធ តែអ្វីដែលសំខាន់អ្នកគួរតែមានកូនរុក្ខជាតិស្អាតៗដាក់តាំងនៅក្នុងនោះ វាហ្នឹងនាំសំណាងដល់អ្នក។

ដូច្នេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ ជាមួយនឹងរុក្ខជាតិតូច និងស្រស់ស្អាត មួយចំនួនសម្រាប់យកមកដាំក្នុងបន្ទប់ដើម្បីជួយឱ្យមានខ្យល់បរិសុទ្ធ និងសុខភាពល្អ៖

១.ផ្កាឡាវេនឌឺ


ជាធម្មតាយើងមិនធ្លាប់គិតទេថាហ្នឹងដាំផ្កាឡាវេនឌ័រនៅក្នុងផើងនោះទេ   ប៉ុន្តែផ្កាឡាវេនឌឺអាចដាំ និង រស់នៅក្នុងផ្ទះក្រោមលក្ខខណ្ឌដ៏ល្អមួយ  ដោយពន្លឺត្រូវតែភ្លឺ  ជាពិសេសដាក់វានៅជិតបង្អួច  លើសពីនេះទៀតនៅពេលដែលដីរបស់វាចាប់ផ្តើមស្ងួតត្រូវស្រោចទឹក  ប៉ុន្តែកុំឱ្យលើសទឹកពេក

២.ប្រទាលពស់ ឬ ប្រទាលអណ្ដាតនាគ

ជារុក្ខជាតិលម្អដែលអាចដាំបានទាំងក្នុងនិងក្រៅផ្ទះ  ស្លឹករបស់វាផុសចេញពីដី មានរាងជាស្លឹកវែងនិង រឹង លក្ខណៈពិសេសប្លែកមួយទៀតរបស់វា គឺអាចបញ្ចេញអុកស៊ីហ្សែននៅពេលយប់ និងស្រូបយកកាបូនឌីអុកស៊ីតជំនួសមកវិញ  ក្រៅពីនោះវាក៏ជាដើមឈើរឹងមាំដែរអាចរស់បានក្នុងអាកាសធាតុណាបែបណាក៏បាន។

៣.ម្លូតាំង ឬ ម្លូមាស ម្លូប្រាក់

វាត្រូវបានគេចាត់ថ្នាក់ជាប្រភេទរុក្ខជាតិដែលគេនិយមដាំជាផ្កាលម្អ  វាអាចត្រូវបានគេដាំនៅក្នុងសួនច្បារ ឬដាំក្នុងផើង និងថូ ព្រោះស្លឹកមានរុក្ខជាតិនេះមានច្រើន ស្លឹកវាមានចម្រុះពណ៌  វាលូតលាស់បានយ៉ាងល្អនៅគ្រប់លក្ខខណ្ឌទាំងអស់។

៤.ដើមកៅស៊ូឥណ្ឌា

ភាពស្រស់ស្អាតនៃកៅស៊ូឥណ្ឌាគឺថាស្លឹកធំរបស់វាភ្លឺចាំង  ទម្រង់ដើមឈើមួយប្រភេទនេះមានលក្ខណៈស្រស់ស្អាត  ហើយក៏ជាដើមឈើដែលស្រលាញ់ពន្លឺមធ្យម និង មានសំណើមថេរ ក្នុងនោះនៅពេលកាត់ស្លឹក ត្រូវពាក់ស្រោមដៃដើម្បីការពារកុំឱ្យជ័រកៅស៊ូជាប់ដៃរបស់អ្នក។

៥.បូស្តុន (Boston fern)

គឺជារុក្ខជាតិដែលស្រូបយកជាតិពុលបានយ៉ាងល្អ  វាត្រូវបានដាំជាទូទៅជារុក្ខជាតិព្យួរ និងប្រើប្រាស់ក្នុងការរៀបចំទេសភាពជាមួយនឹងពណ៌បៃតងរបស់វា ដែលធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។  វាមើលទៅដូចជាគល់ស្លឹកឈើរឹងដែលពត់ចេញ និងធ្លាក់ចុះនៅពេលវាកាន់តែចាស់ ស្លឹកក្លាយទៅជាក្រាស់ វាគ្មានផ្កានោះទេ ហើយគេចូលចិត្តដាំជារុក្ខជាតិនេះលម្អនៅក្នុងអគារ។  ដើមបូស្តុនត្រូវការការថែទាំកម្រិតមធ្យម  ព្រោះវាជារុក្ខជាតិដែលត្រូវការសំណើមជាប្រចាំ ប្រសិនបើខ្វះទឹកពណ៌នៃស្លឹកនឹងប្រែទៅជាពណ៌ត្នោត និងធ្លាក់សម្រស់យ៉ាងឆាប់រហ័ស។  ដូច្នេះគួរស្រោចទឹក ឱ្យបាន ទៀងទាត់ ដើម្បីឱ្យដីមានសំណើម ឬបាញ់ទឹកឱ្យបានញឹកញាប់ ៕