សព្វថ្ងៃនេះមានម៉ាក និងរូបមន្តផ្សេងៗគ្នាជាច្រើននៃសាប៊ូកក់សក់ រហូតដល់ការទិញ
មិនដូចគ្នាទាល់តែសោះ ប្រសិនបើអ្នកមានអាការប្លែកៗដូចជារមាស់ស្បែកក្បាល
ជួនកាលមានអង្គែនៅលើសក់ បើអ្នកមានរោគសញ្ញាបែបនេះ អ្នកត្រូវពិនិត្យមើលថាតើយើង
មានអាលែកហ្ស៊ីនឹងសាប៊ូកក់សក់ឬអត់ ។
ខាងក្រោមនេះគឺជា សញ្ញាព្រមានទាំង៥យ៉ាងអំពី “ការអាឡែស៊ីនឹងសាប៊ូកក់សក់”ដែលអ្នកគួរដឹង ៖What is Scalp Psoriasis? - Revere Health

– រមាស់ស្បែកក្បាលនិងក្រហម
បើអ្នកណាដែលប្រើសាប៊ូកក់សក់ហើយមានអារម្មណ៍រមាស់ស្បែកក្បាលតាំងពីប្រើលើកដំបូងនោះ ថ្វីត្បិត
តែយើងមិនមានរបួសនៅលើស្បែកក្បាលក៏ដោយ រោគសញ្ញានេះគឺជារោគសញ្ញារបស់មនុស្សដែល
មានអាឡែស៊ីជាមួយសាប៊ូកក់សក់ ព្រោះសាប៊ូកក់សក់អាចមានសារធាតុគីមីមួយចំនួនដែលធ្វើឲ្យស្បែក
ក្បាលរមាស់រហូតដល់រលាក ហើយក្លាយជាក្រហមនៅលើស្បែកជុំវិញក្បាលរបស់មនុស្សមួយចំនួនក៏អាច
មានអារម្មណ៍ថាក្រហាយ ព្រមទាំងមានកន្ទួលនិងរមាស់ បន្ថែមពីនេះក៏មាននៅតំបន់ផ្សេងទៀត
លើសពីនេះសាប៊ូកក់សក់មួយចំនួនដែលមានសារធាតុ SLS (សារធាតុ surfactants) និង parabens (សារ
ធាតុថែរក្សាគ្រឿងសំអាង) ដែលបំផ្លាញសំណើម និងធ្វើឱ្យរលាកដល់ចំណុចនៃការប៉ះពាល់ដោយផ្ទាល់
ជាមួយសាប៊ូកក់សក់Scalp Acne: Types, Causes, Treatments & Prevention – Vedix

– កកើតមុនកប់
សាប៊ូកក់សក់ដែលយើងប្រើក៏អាចជាមូលហេតុនៃការកើតមានមុនផងដែរ ដោយវាច្រើនតែកើតមាន
នៅតំបន់ថ្ងាស គល់សក់ និងថ្គាម ជាពិសេសស្នាមមុន ឬមុនដែលកប់ក្នុងសាច់ ព្រោះសាប៊ូកក់សក់មាន
ផ្ទុកសារធាតុស៊ីលីកូនដើម្បីជំនួយឲ្យសក់អោយទន់រលោងក្នុងពេលតែមួយ។ ដែលស៊ីលីកូន ជាមូលហេតុ
ចម្បងនៃការកើតមុន ហើយវាក៏អាចបណ្តាលមកពីសារធាតុស៊ីលីកូននៅ
ក្នុងសាប៊ូកក់សក់ កកកុញ និងនៅតែមាននៅក្នុងឫសសក់ រហូតដល់មានប្រតិកម្មនឹងសាប៊ូកក់សក់
មុនមកដល់ទីនោះវិធីបំបាត់បញ្ហាអង្គែរស្បែកក្បាលដោយខ្លួនឯង

– កើតមាននូវអង្គែ
អង្គែ វាជាសញ្ញាសម្គាល់មួយទៀតក្រៅពីមានដុំពកពណ៌សនៅតែរមាស់ អង្គែអាចបណ្តាលមកពីមូលហេតុ
មួយចំនួនរួមមានស្បែកក្បាលស្ងួត និងរលាក ព្រមទាំងផ្សិតផងដែរ ដូច្នេះហើយអ្នកត្រូវសង្កេតមើល
ប្រសិនបើអ្នកប្តូរប្រភេទសាប៊ូកក់សក់ ដើម្បីដឹងថាមានអង្គែកើតឬអត់ បើមាន គួរ
តែបញ្ឈប់ជាបន្ទាន់។21 Reasons Why You're Losing Your Hair - ABC News

– ជ្រុះសក់
សាប៊ូកក់សក់ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការបាត់បង់សក់ទាំងអស់ នោះគឺជាមូល
ហេតុដែលបណ្តាលមកពីសារធាតុស៊ីលីកូនក្នុងសំណល់សាប៊ូកក់សក់ជុំវិញឫសសក់ ដែលវាធ្វើឱ្យស្ទះនិងធ្វើ
ឱ្យសក់ជ្រុះ។ លើសពីនេះ ការជ្រុះសក់ក៏អាចបណ្តាលមកពីមូលហេតុផ្សេងទៀតដូចជា អាលែកហ្ស៊ីអាហារ
ការចូលគេងយឺត ឬអាកប្បកិរិយាដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សក់ មិនថាកក់សក់ពេលយប់ឬថ្ងៃនោះ
ទេ អ្នកគួរតែលាងសម្អាតសក់ ហើយកុំផ្លុំសក់ឲ្យស្ងួត ឬមូលសក់ជាញឹកញាប់ ប្រសិនបើអ្នកណាម្នាក់ប្រើ
សាប៊ូកក់សក់ហើយមានអារម្មណ៍ថាជ្រុះសក់ច្រើន វាត្រូវបានណែនាំឱ្យឈប់ប្រើជាមុនសិន។10 Best Korean Hair Products 2021 - Top K-Beauty Haircare

តើគួរធ្វើដូចម្តេចពេលអាឡែស៊ីជាមួយសាប៊ូកក់សក់?

+ យើងមានដំណោះស្រាយងាយស្រួលសម្រាប់អ្នករាល់គ្នា ប្រសិនបើរកឃើញថាមានប្រតិកម្មទៅនឹង
សាប៊ូកក់សក់ដំបូង យើងសូមណែនាំឱ្យអ្នកឈប់ប្រើសាប៊ូកក់សក់ដែលអ្នកកំពុងប្រើ ដោយរង់ចាំមើល
រោគសញ្ញាហើយអនុវត្តតាមវិធីខាងក្រោម៖
– ពេលកក់សក់ រមាស់ ឬក្រហាយភ្លាមៗ អ្នកត្រូវលាងសាប៊ូចេញពីក្បាល និងសក់ភ្លាមដោយទឹកស្អាត។
– ប្រសិនបើមានប្រតិកម្មធ្ងន់ធ្ងរ សូមឈប់ប្រើសាប៊ូកក់សក់ ហើយស្វែងរកការយកចិត្តទុកដាក់ពីគ្រូ
ពេទ្យ ឬអ្នកឯកទេសដើម្បីព្យាបាល។
-ជៀសវាងការប្រើកំដៅលើសក់របស់អ្នក ដើម្បីផ្តល់សំណើមដល់សក់ និងស្បែកក្បាល។
– ពេលកក់សក់គួរម៉ាស្សាក្បាល ដើម្បីជំរុញចរាចរឈាមជុំវិញស្បែកក្បាល។
-ជៀសវាងសាប៊ូកក់សក់ hypoallergenic ដោយជ្រើសរើសសាប៊ូកក់សក់ដែលមាន pH ត្រឹមត្រូវ។
– កែសម្រួលរបបអាហាររបស់អ្នកដើម្បីជួយព្យាបាលស្បែកក្បាលពីប្រតិកម្មអាលែហ្សី ជាពិសេសអាហារប្រូ
តេអ៊ីនអូមេហ្គា 3។
-ត្រូវផឹកទឹកយ៉ាងហោចណាស់មួយថ្ងៃ៨កែវ ហើយត្រូវចៀសវាងការផឹក តែ កាហ្វេ និងគ្រឿងស្រវឹង។

អត្ថបទដោយ៖ សុផានីត