បន្ថែមពីលើថ្នាំមួយចំនួនដែលអាចនឹងត្រូវបញ្ឈប់ក្នុងអំឡុងពេលចាក់វ៉ាក់សាំង COVID-19 ក្នុងពេលជាមួយគ្នានោះ ក៏មានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដែលពេញនិយមខ្លាំងដូចជា “កាហ្វេ” ផងដែរដែលប្រហែលជាត្រូវតម។How private healthcare players can contribute to the government's COVID-19  vaccination plan

មុនចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ តើគួរបញ្ឈប់ការផឹកកាហ្វេ ឬអត់ ?
យោងតាមអ្នកជំនាញខាងចំណីអាហារ “ការផឹកកាហ្វេអាចបណ្តាលឱ្យសម្ពាធឈាមរបស់យើងកើនឡើងជាបណ្តោះអាសន្នរហូតដល់ 8 mmHg និង 6 mmHg នៅក្នុងសម្ពាធស៊ីស្តូលិក និងឌីស្តូលីករៀងៗខ្លួន។ ដោយសារតែសារធាតុដែលហៅថា ‘កាហ្វេអ៊ីន’ នៅក្នុងកាហ្វេដែលធ្វើអោយយើងភ្ញាក់ ឬមនុស្សខ្លះអាចញ័រ “សម្ពាធនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការចាក់វ៉ាក់សាំង។ ព្រោះប្រសិនបើសម្ពាធឈាមរបស់យើងខ្ពស់ជាងកម្រិតសមស្រប នោះវានឹងមិនអាចចាក់វ៉ាក់សាំងបានទេ នេះក៏ព្រោះតែក្រោយពេលចាក់វ៉ាក់សាំង រាងកាយអាចនឹងប្រតិកម្មនឹងមេរោគក្នុងវ៉ាក់សាំងដែលធ្វើឱ្យបេះដូងលោតញាប់ រហូតដល់សម្ពាធកើនឡើង ហើយបើកាន់តែខ្ពស់ វានឹងកាន់តែគ្រោះថ្នាក់ដល់បេះដូងយើង”How to tap into the health benefits of coffee

យ៉ាងណាមិញ ក៏មានការពន្យល់បន្ថែមថា “ចំពោះអ្នកដែលផឹកកាហ្វេជាប្រចាំ នឹងមានភាពធន់ទ្រាំនឹងជាតិកាហ្វេអ៊ីន ដែលធ្វើឱ្យសម្ពាធឈាមមិនឡើងខ្ពស់ផងដែរ” ដែលនេះត្រូវនឹងទិន្នន័យរបស់វេជ្ជបណ្ឌិត Thirawat Hemajuta ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបា គ្រោះថ្នាក់នៃមហាវិទ្យាល័យវេជ្ជសាស្ត្រថ្មី សាកលវិទ្យាល័យ ជូឡាឡុងកន បានបញ្ជាក់ថា “សម្រាប់ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា តែ កាហ្វេ “ ប្រសិនបើអ្នកកំពុងផឹករួចហើយ អ្នកមិនត្រូវឈប់នោះទេ ព្រោះបរិមាណនៃការផឹកជាប្រចាំត្រូវបានគេដឹងរួចមកហើយថាមិនធ្វើឱ្យបេះដូងលោតញាប់នោះទេ ប៉ុន្តែប្រសិនបើអ្នកត្រូវឈប់ភ្លាមៗ អ្នកអាចនឹងឈឺក្បាល ហើយច្រឡំថាមានផលប៉ះពាល់ផ្សេងទៀតនៃថ្នាំវ៉ាក់សាំង” ។Drinking This After COVID Vaccine Can Lead to Miserable Side Effects,  Experts Say — Eat This Not Thatដូច្នេះប្រសិនបើនរណាម្នាក់កម្រផឹកកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនញឹកញាប់ ឬមានភាពរសើបចំពោះជាតិកាហ្វេអ៊ីនជាដើម អ្នកគួរតែកុំផឹកកាហ្វេ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនមុនពេលចាក់វ៉ាក់សាំង ប៉ុន្តែអ្នកណាដែលផឹកទៀងទាត់ដោយមិនមានរោគសញ្ញាអាចនៅតែផឹកបានធម្មតា មុននិងក្រោយចាក់ថ្នាំត្រូវផឹកទឹកឲ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតី អ្នកគួរតែទៅជួបគ្រូពេទ្យ។

អត្ថបទដោយ៖ សុផានីត