ទាំងនេះគឺជាទម្លាប់មិនល្អទាំងអស់ ដែលអ្នកគួរតែឈប់ឱ្យបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្រោយពឹដែលស្រ្ដីមានអាយុ៤០ឆ្នាំ ។

– ទម្លាប់អាក្រក់
Darren P. Mareiniss ជាគ្រូពេទ្យជំនួយការសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់, មហាវិទ្យាល័យវេជ្ជសាស្ត្រ Sidney Kimmel នៃសាកលវិទ្យាល័យ Thomas Jefferson សហរដ្ឋអាមេរិក ព្រមានអ្នកដែលមានទម្លាប់ជក់បារី ការផឹកស្រា ទម្លាប់ប្រើប្រាស់សារធាតុញៀន នៅវ័យក្មេងអាចបណ្តាលឱ្យមានបញ្ហាសុខភាពដែលអូសបន្លាយរហូតដល់វ័យកណ្តាល។ . ជាឧទាហរណ៍ អ្នកសេពគ្រឿងស្រវឹងងាយនឹងកើតជំងឺក្រិនថ្លើម , អ្នកជក់បារីងាយកើតជំងឺសួត…។Why stress causes people to overeat - Harvard Health

– ការទទួលទានអាហារច្រើន
ការញ៉ាំអាហារដោយគ្មានការគ្រប់គ្រងគឺមិនល្អសម្រាប់សុខភាពឡើយ វាធ្វើឱ្យអ្នកឡើងទម្ងន់ ប្រមូលផ្តុំជាតិខ្លាញ់ច្រើន ដែលនាំឱ្យកើតជំងឺផ្សេងៗដូចជា ខ្លាញ់រុំថ្លើម ខ្លាញ់រុំបេះដូង និងជំងឺបេះដូង…។

– ការទទួលទានសាច់ច្រើនពេក និង FastFood

ការទទួលទានសាច់ក្រហមច្រើន នឹងបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់ អ្នកស្រាវជ្រាវក៏បានចង្អុលបង្ហាញថា ការទទួលទានសាច់កែច្នៃជាប្រចាំដូចជា សាច់ហ៊កដក សាច់ក្រក… អាចនាំអោយមានជាតិប្រៃ និងសារធាតុបន្ថែមដែលបង្កគ្រោះថ្នាក់ដល់រាងកាយ និងសុខភាព។Woman Eating Fast Food.slim Girl Stock Footage Video (100% Royalty-free)  9299963 | Shutterstock

– ញ៉ាំអាហារដែលក្តៅពេក

មនុស្សជាច្រើនជឿថា ការទទួលទានអាហារក្តៅ គឺមានរសជាតិឆ្ងាញ់ និងមានសុខភាពល្អ តែផ្ទុយទៅវិញការញ៉ាំអាហារដែលក្តៅពេក នឹងធ្វើឱ្យរលាកស្រទាប់មាត់ បំពង់អាហារ និងបំពង់រំលាយអាហារ។ នៅពេលដែលកោសិកានៃប្រហោងធ្មេញមាត់ បំពង់អាហារ និងបំពង់រំលាយអាហារត្រូវបានខូចខាតអស់រយៈពេលយូរបន្ទាប់ពីការទទួលទានអាហារក្តៅទាំងនេះ ព្រមទាំងអាចប្រឈមនឹងជំងឺគ្រោះថ្នាក់ថែមទៀតផង។

– ខ្ជិលធ្វើលំហាត់ប្រាណ

កំហុសដ៏ធំបំផុតមួយដែលមនុស្សជាច្រើនខ្ជិលធ្វើនោះ គឺការមិនហាត់ប្រាណ ឬលេងកីឡា លោក Gbolahan Okubadejo គ្រូពេទ្យវះកាត់ឆ្អឹងខ្នង និងឆ្អឹងនៃតំបន់ NYC និយាយថា របៀបរស់នៅស្ងប់ស្ងាត់អាចរួមចំណែកដល់បញ្ហាសុខភាពជាច្រើនដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។ លើសពីទៅនេះ ការអង្គុយនៅស្ងៀមក៏អាចកាត់បន្ថយការរំលាយអាហារ និងកាត់បន្ថយសមត្ថភាពគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរ។ មួយវិញទៀតការជៀសវាងពីពន្លឺព្រះអាទិត្យក៏បានធ្វើឱ្យរាងកាយផលិតវីតាមីន D ដែលវីតាមីន D មានតួនាទីយ៉ាងសំខាន់ក្នុងការការពារឆ្អឹង ជួយឱ្យរាងកាយស្រូបយកជាតិកាល់ស្យូម និងការពារឆ្អឹងពុកផុយ ស្តើង និងខូចទ្រង់ទ្រាយ។7,656 Lazy Exercise Stock Photos, Pictures & Royalty-Free Images - iStockការចេញទៅខាងក្រៅ និងត្រូវពន្លឺថ្ងៃគឺជាវិធីសាមញ្ញមួយដើម្បីជួយរក្សាភាពរឹងមាំរបស់ឆ្អឹង នៅដល់យប់ជ្រៅ ការគេងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពរបស់មនុស្សផងដែរ ដែលការគេងយឺតធ្វើឱ្យយើងមានអារម្មណ៍នឿយហត់ និងខ្វះថាមពលនៅថ្ងៃបន្ទាប់ ហើយវាក៏ជាមូលហេតុនៃជំងឺប្រព័ន្ធ endocrine របស់មនុស្សជាច្រើន ដែលបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ , ងាយនឹងកើតជំងឺ, បង្កើនភាពចាស់យ៉ាងឆាប់រហ័សនៃរាងកាយ … លើសទម្ងន់ និងធាត់ ព្រមទាំងជាមូលហេតុនៃជំងឺរ៉ាំរ៉ៃផ្សេងៗផងដែរ ។

អត្ថបទដោយ៖ សុផានីត